ពិធីប្រកាសទទួលស្គាល់ជាផ្លូវការជាមន្ទីរពេទ្យសូទ្រនិគមទារក

veary thla | តុលា ៩, ២០១៧ ៨:២០ ល្ងាច




ខេត្តសៀមរាប ៖ មន្ទីរពេទ្យបង្អែកសូទ្រនិគម ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាមន្ទីរទេពទ្យស្រឡាញ់ទារក កាល ពីព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកជំទាវសាស្ត្រាចារ្យ តាន់ វូចឆេង រដ្ឋលេខាធិ ការក្រសួងសុខាភិបាល ។

គោលបំណងនៃការទទួលស្គាល់មន្ទីរពេទ្យស្រឡាញ់ទារក គឺជាការចូលរួមលើកកម្ពស់ការបំបៅកូន ដោយទឹកដោះម្តាយ ក្នុងការសម្រេចនូវគោលដៅ ក្នុងការកាត់បន្ថយ មរណៈភាពរបស់ទារក និង កុមារកម្ពុជា ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្ត និង ការបញ្ជាក់របស់លោកប្រធានមន្ទីរ ពេទ្យបង្អែកសូទ្រនិគម បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកសូទ្រនិគម គឺគ្រាប់ដណ្តប់ចំនួនបីស្រុក មានស្រុកជីក្រែង ស្វាយលើ និង ស្រុកសូទ្រនិគម ។

បន្ទាប់ពីការចំណាប់អារម្មណ៍របស់អ្នកគ្រូពេទ្យផ្នែកសម្ភព និង តំណាងអង្គការសុខភាពពិភពលោក រួម នឹងប្រសាសន៍របស់លោកស្រីអភិបាលរងស្រុកសូទ្រនិគមរួចមក  មានប្រសាសន៍នោះដែរ លោកជំទាវសាស្ត្រា ចារ្យ តាន់ វូចឆេង ក៏បានគួសបញ្ជាក់ថា នេះជាមន្ទីរពេទ្យទី៣៩ហើយ ដែលបានប្រកាសទទួលស្គាល់ជាផ្លូវ ការ ជាមន្ទីរពេទ្យស្រឡាញ់ទារក ដែលកម្មវិធីជាតិអាហារូបត្ថម្ភ សហការណ៍ជាមួយ ស្រុកប្រតិបត្តិសូទ្រនិគម និង មន្ទីរពេទ្យសុខាភបាលខេត្តសៀមរាប រួមនឹងអង្គការដៃគូ ដែលបានធ្វើការវាយតម្លៃជ្រើសរើសទីតាមស្តង់ដារ ជាសកល និង ទទួលស្គាល់ភាពជោគជ័យដែល មន្ទីរពេទ្យបានអនុវត្តគាំទ្រការបំបៅកូនដោយទឹកដោះម្តាយ បានពេញលេញ និង ត្រឹមត្រូវ ។  លោកជំទាវសាស្ត្រាចារ្យ ក៏បានសង្កត់ធ្ងន់ថា ទឹកដោះម្តាយ គឺជាឱសថទិព្ធដ៏ សក្តិសិទ្ធិបំផុត  សម្រាប់ការពារកុមារពីជម្ងឺផ្សេងៗ  ។ ម៉្យាងទៀត ការបង្កើតមន្ទីរពេទ្យស្រឡាញ់ទារក ក្នុងគោល បំណងធ្វើឲ្យទារកទាំងអស់ ទទួលបាននូវការចិញ្ចឹមល្អ សំខាន់ការបំបៅកូនដោយទឹកដោះម្តាយ បានពេញ លេញ និង គ្រប់គ្រាន់ ។ លោកជំទាវសាស្ត្រាចារ្យ បានបន្តទៀតថា ការបំបៅកូនដោយទឹកដោះម្តាយ គឺបានផ្តល់ នូវផលប្រយោជន៍ដល់ទារកផង និង មាតាផង ។  ដូច្នេះមន្ទីរសម្ភពទាំងឡាយ ក៏ត្រូវជួយម្តាយឲ្យផ្តួចផ្តើមបំបៅ កូនដោយទឹកដោះម្តាយនៅពេលសម្រាល និង នៅដំណាក់កាលក្រោសម្រាល ដើមី្បឲ្យម្តាយទទួលជោគជ័យ ក្នុងការបំបៅដោះកូន  ។  លោកជំទាវសាស្ត្រា ចារ្យ តាន់ វូចឆេង ក៏បានគូសបញ្ជាក់ថា ទារកដែលបំបៅ ដោយទឹកដោះម្តាយតែមួយមុខគត់ គឺទទួលបាននូវសារជាតិចិញ្ចឹមចាំបាច់  និង អង្គបដិបក្ខដែលអាចការពារនូវ ជម្ងឺឆ្លងទាំងពូង និង ធ្វើឲ្យទារកមានការលូតលាស់បានត្រឹមត្រូវ និង មានសុខភាពល្អ  ។  ម៉្យាងទៀតមាតាដែល ចាប់ផ្តើមបំបៅដោះកូនភ្លាមក្រោយសម្រាល និង ជួយដល់ការកន្ទ្រាក់ដៃស្បូន និង កាត់បន្ថយការធ្លាក់ឈាម ក្រោយសម្រាល និង ធ្វើឲ្យមាតាមានសុខភាពល្អ និង ជួយពន្យាកំណើតទៀតផង  ។  ក្នុងនោះដែរលោកជំទាវ ក៏បានលើកនូវបទពិសោធន៍ និង ដំបូន្មានល្អៗមួយចំនួន សម្រាប់មាតាគ្រប់រូប សំខាន់ស្ត្រីមានផ្ទៃពោះ និង ស្រ្តី ដែលទើបសម្រាលកូនរួច  ចំពោះការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ រួមជាមួយសកម្មភាពផ្សព្វផ្សាយ មិនត្រឹមត្រូវមួយចំនួន  ដែលបានធ្វើឲ្យមាតា និង ក្រុមគ្រួសារមានការភ័ន្តច្រឡំ ព្រមទាំងបាត់នូវជំនឿក្នុងការ បំបៅកូនដោយទឹកដោះម្តាយ និង ធ្វើឲ្យទារកប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភទៀតផង ។  ដូច្នេះជាមួយការ ប្រឹងប្រែងធ្វើយ៉ាងណា ឲ្យទារកទទួលបាននូវទឹកដោះម្តាយតែមួយគត់ ចប់ពីពេលកើតរហូតដល់អាយុ៦ខែ និង ផ្តល់អាហារបន្ថែមសមស្រប គ្រប់គ្រាន់ ត្រឹមត្រូវ ក្នុងរយៈពេល២៤ខែ ក្នុងការធានានូវសិទ្ធិរស់រានមានជីវិត និង សិទ្ធិសុខភាពរបស់ទារក និង កុមារតូចៗ ។

បន្ទាប់ពីការប្រគល់លិខិតទទួលស្គាល់របស់ក្រសួងសុខាភិបាលរួចមក  លោកជំទាវសាស្ត្រាចារ្យ ក៏បាន អញ្ជើញចូលសួរសុខទុក្ខបងប្អូនស្ត្រី ដែលទើបសម្រាលកូនរួចនៅក្នុងមន្ទីរពេទ្យបង្អែកសូទ្រនិគម ព្រមទាំងបានជួយ ឧបត្ថម្ភជាថវិកា ម្នាក់ៗ ២០ពាន់រៀល ដើមី្បធ្វើជាសាហុយទៅកាន់ភូមិដ្ឋានផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

87 88 89 90 91 92 93  95






គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប

ស្ថិតនៅតាមបណ្តោយផ្លូវពោធិ៍កំបោ ភូមិមណ្ឌល1 សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប

សារអេឡិចត្រូនិច cpp_sr@yahoo.com Fax 063760445, គេហទំព័រ :www.siemreap.org.kh