ពិធីប្រកាស ផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការក្រុងសៀមរាប

veary thla | តុលា ១១, ២០១៧ ៨:៥២ ល្ងាច




ខេត្តសៀមរាប ៖​ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ នៅសាលាក្រុងសៀមរាប បានប្រារព្វធ្វើពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ច និង ប្រគល់ភារកិច្ចដល់មន្ត្រីរាជការ សាលាក្រុងសៀមរាប ចំនួន ០៤រូប ក្រោមអធិបតីភាពលោក  ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានធ្វើការផ្ទេរភារកិច្ចអភិបាលរងក្រុងសៀមរាប ចំនួន២រូប ដែលត្រូវបានបញ្ចប់អាណត្តិជាអភិបាលរងក្រុង និង ប្រកាសតែងតាំង និង ប្រគល់ភារកិច្ចដល់ មន្ត្រី ចំនួន ២រូបជាអភិបាលរងក្រុង ជំនួសលោកស្រី កុយ វិសាល និង លោក អឿន ពៅ ត្រូវបានបញ្ចប់អាណត្តិរបស់ ខ្លួន ឲ្យទៅបម្រើការងារ  នៅសាលាខេត្តសៀមរាប  ។

បន្ទាប់ពីគណៈអធិបតីប្រគល់សេចក្តីប្រកាស និង ការ​ធ្វើ​ប្តេជ្ញា​ចិត្តរួចមក  មានមតិនោះលោក ពៅ ពិសិដ្ឋ វាយតម្លៃខ្ពស់ដោយបានគូសបញ្ជាក់ថា សមទ្ធិផលដែលក្រុងសៀមរាប សម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ លោកក៏បានលើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែង និង ផ្ទេរភារកិច្ចនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់ តែមានប្រសិទ្ធភាព  ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។  លោក ពៅ ពិសិដ្ឋ ក៏បានបន្តទៀតថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ  តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលក្រុង ស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយ ប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ  បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ  គ្រប់គ្រងរដ្ឋបាលក្រុងឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធា រណៈជូនដល់ប្រជាពលរដ្ឋ ។  លោកក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរ ក្រុង ចៅសង្កាត់ និង កម្លាំងសមត្ថកិច្ច ដោយក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និង ការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេង ទំនើង និង បទល្មើសផ្សេងៗជាដើម ។ ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើបញ្ហាការយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈ ក្នុងការធ្វើចរាចរណ៍ និង សណ្តាប់ធ្លាបនៅទីប្រជុំជន ព្រមទាំងរក្សាឲ្យបាននូវ អនាម័យ និង បរិស្ថាន ដោយក្រុង សៀមរាប ជាបេះដូងនៃវិស័យទេសចរណ៍ ដែលជាគោលដៅភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនា កម្សាន្ត  ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់លោក លោកស្រីមន្ត្រីដែលទើបទទួលភារកិច្ចថ្មី ត្រូវខិតខំ​បំពេញការងារ​ទ្វេ​ដង ដោយ​ស្មារតី​យកចិត្តទុកដាក់ នឹងមាន​ការទទួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង ​ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការងារ​ជូនតម្រូវការរបស់ប្រជាជន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ។  ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ចូលរួម អនុវត្ត​កម្មវិធី​នយោបាយ និង​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋាភិបាល និង ​គោលនយោបាយ​ចាត់តាំង នឹង​ដឹកនាំរបស់​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាលខេត្ត និង រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជួរ​គណៈ​អភិបាល ក្រុម​ប្រឹក្សា និង​ មន្ត្រី​ក្រោមឱវាទ​រដ្ឋបាលសាលាក្រុង ​ដោយ​ប្រកាន់ខ្ជាប់នូវ​គោលការណ៍​គ្រឹះទាំង​៤​សម្រាប់​មន្ត្រី​មុខងារសាធារណៈ​ គឺ ឆន្ទៈ​​​ ម្ចាស់ការ ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង ​វប្បធម៌​សេវាសាធា  រណៈ ក្នុងការចូលរួម​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយបណ្តា​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ ខេត្ត ក្រុង​សម្ព័ន្ធ​មេត្រីភាព អង្គការ​សង្គម​ស៊ីវិល ក៏ដូចជាវិស័យ​ឯកជន ដើម្បី​វឌ្ឍនៈភាព និង​ការអភិវឌ្ឍន៍ក្រុងប្រវត្តិសាស្ត្រនេះ ឲ្យ​កាន់តែ​មានសោភណ្ឌស្រស់បម្រោង និង រីកចម្រើន ក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង គណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិទៀតផង  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

151 152 153 154 155 156






គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប

ស្ថិតនៅតាមបណ្តោយផ្លូវពោធិ៍កំបោ ភូមិមណ្ឌល1 សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប

សារអេឡិចត្រូនិច cpp_sr@yahoo.com Fax 063760445, គេហទំព័រ :www.siemreap.org.kh