ពិធីប្រកាស ផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការស្រុកពួក

veary thla | តុលា ១១, ២០១៧ ៩:០៤ ល្ងាច




ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាស្រុកពួក បានធ្វើពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ច និង ប្រគល់ភារកិច្ចដល់មន្ត្រីរាជការ សាលាស្រុកពួក ចំនួន ០៣រូប ក្រោមអធិបតីភាពលោក  ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានក្រុមប្រឹក្សា អាជ្ញាធរស្រុក ឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង អង្គការសង្គមស៊ីវិលចូលរួមផងដែរ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានធ្វើការផ្ទេរភារកិច្ចអភិបាលរងក្រុងសៀមរាប ចំនួន១រូប ដែលត្រូវបានបញ្ចប់អាណត្តិជាអភិបាលរងស្រុក និង ប្រកាសតែងតាំង និង ប្រគល់ភារកិច្ចដល់លោក ថាន់ ហឹក មានឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឲ្យទទួលមុខតំណែងជាអភិបាលរងស្រុកពួក​​ និង លោក សាន ណារិត ឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨​  ឲ្យទទួលមុខតំណែងជានាយករដ្ឋបាលសាលាស្រុកពួក និង លោក អ៊ឹង ឡាក់ ត្រូវបានបញ្ចប់អាណត្តិរបស់ខ្លួន ឲ្យទៅបម្រើការងារនៅសាលាខេត្តសៀមរាប ។

បន្ទាប់ពីគណៈអធិបតីប្រគល់សេចក្តីប្រកាស និងការ​ធ្វើ​ប្តេជ្ញា​ចិត្តរួចមក មានមតិនោះលោក ពៅ ពិសិដ្ឋ លើកឡើងថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ  តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ  បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំខាន់គឺច្រកចេញចូលតែមួយ។  លោកក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និងការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗជាដើម ។ ម៉្យាងទៀត ក៏ត្រូវយកការទុកដាក់ ទៅលើបញ្ហាការយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈ ក្នុងការធ្វើចរាចរណ៍ និង សណ្តាប់ធ្លាប់នៅទីប្រជុំជន ព្រមទាំងរក្សាឲ្យបាននូវ អនាម័យ និង បរិស្ថាន ដោយស្រុកពួកជាតំបន់ឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត នៅតំបន់ប្រវត្តិសាស្ត្រអង្គរ  ។   លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់មន្ត្រីដែលទើបទទួលភារកិច្ចថ្មី ត្រូវខិតខំ​បំពេញការងារ​ទ្វេ​ដង ដោយ​ស្មារតី​យកចិត្តទុកដាក់ នឹងមាន​ការទទួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង ​ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការងារ​ជូនតម្រូវការរបស់ប្រជាជន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ។  ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ចូលរួម អនុវត្ត​កម្មវិធី​នយោបាយ និង​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋាភិបាល និង ​គោលនយោបាយ​ចាត់តាំង នឹង​ដឹកនាំរបស់​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាលខេត្ត និង រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជួរ​គណៈ​អភិបាល ក្រុម​ប្រឹក្សា និង​ មន្ត្រី​ក្រោមឱវាទ​រដ្ឋបាលសាលាស្រុក ដោយ​ប្រកាន់ខ្ជាប់នូវ​គោលការណ៍​គ្រឹះទាំង​៤​សម្រាប់​មន្ត្រី​មុខងារសាធារណៈ​ គឺ ឆន្ទៈ​​​ ម្ចាស់ការ ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង ​វប្បធម៌​សេវាសាធារណៈ ក្នុងការចូលរួម​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយបណ្តា​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ ខេត្ត ក្រុង​សម្ព័ន្ធ​មេត្រីភាព អង្គការ​សង្គម​ស៊ីវិល ក៏ដូចជាវិស័យ​ឯកជន ដើម្បី​វឌ្ឍនៈភាព និង​ ការអភិវឌ្ឍន៍​ស្រុករបស់ខ្លួន ឲ្យ​កាន់តែ​មាន  សោភណ្ឌភាពស្រស់បម្រោង និង រីកចម្រើន​ថែមទៀត ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

157 158 159 160 161 162 163 164 165 166 167






គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប

ស្ថិតនៅតាមបណ្តោយផ្លូវពោធិ៍កំបោ ភូមិមណ្ឌល1 សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប

សារអេឡិចត្រូនិច cpp_sr@yahoo.com Fax 063760445, គេហទំព័រ :www.siemreap.org.kh