អភិបាលខេត្តសៀមរាបបន្តប្រមូលទិញល្ពៅពីប្រជាកសិករ


ខេត្តសៀមរាប ៖ ក្នុងរដូវប្រមូលផលផ្លែល្ពៅរបស់បងប្អូនប្រជាកសិករ ហើយគ្មានទីផ្សារនោះ ត្រូវបានឯកឧត្តមបណ្ឌិត អភិបាល​ខេត្តសៀមរាប បើកយុទ្ធនាការក្នុងការចលនាប្រមូលទិញផលកសិផលរបស់ប្រជាកសិករនៅក្នុងខេត្ត សៀមរាប មកដល់ថ្ងៃទី១១ តុលាឆ្នាំ២០១៦នេះ ឯកឧបណ្ឌិត ឃឹម ប៊ុនសុង បានធ្វើការប្រមូលទិញ និង លក់ ចេញ ក្នុងយុទ្ធសាស្ត្ររកទីផ្សារជូនប្រជាកសិករ បានចំនួន ៦២តោន ​ដើមី្បជួយលើកស្ទួយជីវភាពរបស់បងប្អូន និង កាត់បន្ថយនូវទុក្ខលំបាករបស់បងប្អូន ​ហើយនៅតែបន្តធ្វើការ​ប្រមូលទិញពីប្រជាកសិករ ដែលបានដឹកជញ្ជូនយកមកលក់ ដល់សាលាខេត្តសៀមរាប ។

នាព្រឹកនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានអញ្ជើញចុះ ផ្ទាល់ក្នុងការទទួលទិញផ្លែល្ពៅ ពីបងប្អូនប្រជាកសិករ ក្នុងតម្លៃ ៥០០រៀល ក្នុងមួយគីឡូក្រាម ព្រមទាំងបានធ្វើការសំណេះសំណាលជាមួយប្រជា កសិករ ។ ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ក៏បានធ្វើការលក់បន្តនូវផ្លែល្ពៅទាំងនោះ ទៅឲ្យបងប្អូន អាជីវករ ពាណិជ្ជករ សមាគម ក្រុមហ៊ុន សណ្ឋាគារ ភោជ្ជនីយដ្ឋាន ក្នុងខេត្តសៀមរាបផងដែរ ។

ឯកឧបតត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានមានប្រសាសន៍ថា ទាំងនេះគឺជាកាយវិការសកម្មភាពប្រពៃណី​ ចែករំលែក ក្រោម​អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការជួយដោះស្រាយ នូវទុក្ខកង្វល់របស់បងប្អូនប្រជាកសិករ ដែល​បាន​ចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ក្នុងដាំដុះដំណាំរបស់ខ្លួន ហើយនៅពេលប្រមូលភោគផលបាន បែទៅជាផ្លែល្ពៅ​ទាំងនោះគ្មានទីផ្សារទៅវិញ ។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ដោយទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន នៅស្រុកបន្ទាយស្រី វ៉ារិន ស្វាយលើ និង ស្រុកជីក្រែង ឯកឧត្តមក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុកទាំងនោះ ដែលប្រជាពលរដ្ឋ​ធ្វើចំការល្ពៅ ហើយកំពុងប្រមូលផលនោះ ដែលខ្វះកម្លាំងពលកម្ម និង ថវិកា ត្រូវអាជ្ញាធរធ្វើការដឹកនាំកងកម្លាំងក្នុងស្រុក ចុះជួយ​ធ្វើការប្រមូលផលរបស់ពួកគាត់  ព្រមទាំងធ្វើការប្រកាសឲ្យបងប្អូនដឹកយកផ្លែល្ពៅទាំងនោះ យកមកលក់ឲ្យសាលាខេត្តសៀមរាប​ទៀតផង ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានឲ្យដឹងទៀតថា ផ្លែល្ពៅដែលបានទទួលទិញពីបងប្អូនប្រជាកសិករ ក្នុងរយៈពេល​ប៉ុន្មានថ្ងៃមកនេះ ត្រូវបានឯកឧត្តមបណ្ឌិត បានធ្វើចលនាដល់បងប្អូនជាម្ចាស់ក្រុមហ៊ុន  ពាណិជ្ជករ អាជីវករ ម្ចាស់សណ្ឋាគារ  ភោជនីយដ្ឋាន  និង សមាគមជាតិ អន្តរជាតិ  សំខាន់សភាពាណិជ្ជកម្មខេត្ត រួមទាំងប្រជាពលរដ្ឋ  ក្នុងការចូលរួមដោះស្រាយនៅ​ពេលដែលប្រជាពលរដ្ឋ ជួបនូវការលំបាក  ។  ម៉្យាងទៀតដោយមើលឃើញផលលំបាករបស់ប្រជាកសិករយើង ដែលមួយចំនួន​បានខ្ចីប្រាក់ពីធនាគារ ដើមី្បយកទៅធ្វើចំការ ដាំដុះដំណាំគ្រប់ប្រភេទ ហើយនៅពេលដែលប្រមូលភោគផលដំណាំទាំងនោះ​បែជាគ្មានទីផ្សារ ដែលធ្វើឲ្យពួកគាត់កាន់តែមានបន្ទុកធ្ងន់ទ្វេរឡើង ហើយការប្រមូលទិញនេះ ក្នុងការទប់ស្កាត់ការបន្ថោកតម្លៃពី​ឈ្នួញកណ្តាលផងដែរ ។  ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ ប្រជាកសិករនៅក្នុងខេត្តសៀមរាប ដែលបានដាំដុះដំណាំ​ល្ពៅ ហើយគ្មានទីផ្សារនោះ សាលាខេត្តសៀមរាប នៅតែបន្តទិញពីបងប្អូនតទៅទៀត តែត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរស្រុក​ជាមុនផងដែរ ។

ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ បងប្អូនម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ និង សភាពាណិជ្ជកម្មខេត្ត និង ម្ចាស់សណ្ឋាគារ ដែលបានចូលរួមក្នុងការជួយដោះស្រាយ នូវបញ្ហារបស់ប្រជាពលរដ្ឋ ក្នុងការលើកនូវទឹកចិត្តរបស់បងប្អូន​ប្រជា​កសិករ និង លើកស្ទួយភោគផលរបស់ប្រជាកសិករកម្ពុជា ហើយនៅពេលដែលផលល្ពៅទាំងនេះអស់ពីចំការនោះ ស្ថាន​ភាពតម្លៃ​ល្ពៅ​នឹងមានការស្ទុះឡើងវិញជាក់ជាមិនខានផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

193 194 195 196 197 198 199 200 201 202