ខេត្តសៀមរាប ៖ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៦នេះ មានបើកអង្គសិក្ខា សាលាផ្សព្វផ្សាយ ស្តីពី (ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ តាមរយៈការលើកកម្ពស់កំណើនការងារ និង អាជីពសមស្របសម្រាប់ជនពិការ ដើមី្បបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ក្នុងវិស័យទេសចរណ៍) ក្រោមអធិបតីភាពឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការលោក គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងអស់លោកក្រុមការងារសកម្មភាពជន ពិការ នៃក្រសួងទេសចរណ៍ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន សមាគម និង សហគមន៍ទេសចរណ៍ផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោក សោ វិសិដ្ឋ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់វិស័យទេសចរណ៍ជាមាសបៃតង ដែលជាវិស័យអាទិភាពដ៏សំខាន់មួយ ក្នុងការកសាងសេដ្ឋកិច្ចសង្គម ដោយបាននាំចំណូលជូនជាតិ និង បានផ្តល់ឱកាសការងារ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋ និង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធិភាព ។
មានប្រសាសន៍នោះដែរលោក គឹម ឆៃហៀង ក៏បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាផ្នែកមួយនៃការរក ប្រភពចំណូល ចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធវិស័យទេសចរណ៍នេះ ។ ម៉្យាងទៀតការបែងចែកក្នុងន័យ ថា ចំណូលដែលទទួលបានពីទេសចរណ៍ ក៏ត្រូវបានអ្នកពាក់ព័ន្ធទាំងនោះ ទទួលយកតាមសមមាត្រនៃសកម្មភាព ការងាររបស់ខ្លួន ដូចបងប្អូនជនពិការ អ្នកលក់វត្ថុអនុស្សាវរីយ៍ សំខាន់បងប្អូនប្រជាកសិករ ដែលបានមកប្រើក្នុង វិស័យនេះ ក៏ត្រូវទទួលចំណូលទៅតាមកម្លាំងសកម្មភាពរបស់ខ្លួនផងដែរ ។ឯកឧត្តមបានលើនូវសកម្មភាពជាច្រើន ដែលអាជ្ញាធរ ខេត្ត បានអនុវត្តទៅលើការងារជនពិការនេះ ។ ម៉្យាងទៀតក្រសួងនិងទទួលយកបងប្អូនជនពិការ តាម រយៈនៃការប្រឡងជ្រើសរើសមន្ត្រីរាជការបម្រើការងារក្នុងស្ថាប័នរដ្ឋ ក៏ដូចវិស័យឯកជនផងដែរ ។ ចំពោះបញ្ហាក្នុងការបណ្តុះ បណ្តាលមុខជំនាញ បងប្អូនជនពិការយើងមានឱកាសតិចតួចបំផុត ក្នុងការមកទទួលការបណ្តុះបណ្តាលមុខជំនាញ ដោយចំណោទទៅលើបញ្ហាជីវភាពប្រចាំថ្ងៃក្នុងក្រុមគ្រួសារ ។ ការបណ្តុះបណ្តាលជំនាញទាំងនេះ ក៏ជា ការលើកម្ពស់សមត្ថភាព ទាំងចំណេះដឹងទូទៅ និង ជំនាញ តាមរយៈការបណ្តុះបណ្តាលរបស់រដ្ឋ និង វិស័យឯកជន ឬក៏អង្គការក្រៅរាជរដ្ឋាភិបាល ។ ក្នុងឯកឧត្តមក៏បានសំណូមពរដល់គ្រប់ស្ថាប័នរដ្ឋ និង វិស័យឯកជន សូមកុំរើសអើងជនពិការ និង ជួយគាំទ្រនូវរាល់ផលិតផលដែលពួកគាត់ផលិតបាន សំខាន់ពីការកែច្នៃយកពីសម្រាម យកមក ធ្វើប្រដាប់ប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ដោយពួកគាត់យកចិត្តទុកដាក់លើការចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារ ប្រកប ទៅដោយសេចក្តីថ្លៃថ្នូរ ។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ពីគោលបំណងនៃអង្គសិក្ខាសាលា គឺបានផ្តល់នូវសារៈប្រយោជន៍ដ៏ សំខាន់ សម្រាប់វិស័យទេសចរណ៍ ក្នុងការជួយដល់បងប្អូនពិការ ក៏ដូចជាចាស់ជរា ស្ត្រីមានផ្ទៃពោះ និង កុមារ ជាដើម ។ ក្នុងនោះឯកឧត្តមក៏សូមឲ្យសិក្ខាកាមទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ សំខាន់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវមានការរៀបចំផ្លូវចុះឡើងរបស់ជនពិការ ដោយមានការធ្វើជំរៀលក្នុងការងាយស្រូលការរុញរទេះជនពិការ។ ឯកឧត្តម ឯម ច័ន្ធមករា ក៏បានធ្វើការឯកភាពទីតាមប្រសាសន៍របស់អាជ្ញាធរខេត្ត ដែលបានលើកឡើង ក្នុងគុណប្រយោជន៍ដល់បងប្អូនជនពិការ ក៏ដូចជាម្ចាស់អាជីវកម្មផងដែរ ។ ដូច្នេះយើងទាំង អស់គ្នា ក៏មិនត្រូវមានការរើសអើងចំពោះជនពិការ គឺយើងត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះជនពិការ ហើយគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានត្រូវតែបង្កលក្ខណៈដល់ជនពិការ តាមរយៈការលើកកម្ពស់កំណើនការងារ និង អាជីពសមស្របសម្រាប់ជនពិការ ដើមី្បបងើ្កនជីវភាពរស់នៅសមរម្យ និង ពង្រឹងភាពជាម្ចាស់ក្នុងវិស័យទេសចរណ៍ ដ៏មានសារៈសំខាន់នេះ ។ ឯកឧត្តមក៏មានការសង្ឃឹមជឿជាក់ថា តាមរយៈអង្គសិក្ខាសាលានេះ យើងនឹងទទួលបានព័ត៌មានសំខាន់ៗ ដែលផ្នែកពាក់ព័ន្ធនិង សកម្មភាពជនពិការបានផ្សព្វផ្សាយ ដោយមានបញ្ចូល បន្ថែមនូវបទពិសោធន៍ យោបល់ល្អៗ ដើមី្បរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម តាមរយៈការខិតខំ ក្នុងការចូលរួមកាត់បន្ថយរបាំងរារាំងប្រកបដោយភាពរើសអើង ដើមី្បជម្រុញឲ្យបានសម្រេចជោគជ័យ នៃចលនាលើកកម្ពស់ កំណើនការងារ ផ្តល់អាជីពសមស្របសម្រាប់ជនពិការ ធានាបង្កើនជីវភាពរស់នៅសមរម្យ និង ពង្រឹងភាពជាម្ចាស់ ក្នុងវិស័យទេសចរណ៍ របស់បងប្អូនជនពិការទាំងឡាយ ៕ អត្ថបទ ម៉ី សុខារិទ្ធ