ខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងៃបុណ្យឯករាជ្យជាតិ និង កំណើតកងទ័ព


ខេត្តសៀមរាប ៖ ថ្ងៃទី ០៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនិយកិច្ច​របស់ព្រះករុណាសម្តេច ព្រះនរោត្តម  សីហនុ  ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី រំលឹកនូវខួប​អនុស្សាវរីយ៍លើកទី៦៣ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា ១៩៥៣ និង  ០៩ វិច្ឆិកា ២០១៦ ទោះបីព្រះអង្គ​បាន​យាង​ចូល​ទីវង្គត់ក៏​ពិត​មែន តែស្មាតី ៩វិច្ឆិកា បានស្ថិតនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែរស្តយើងគ្រប់រូប នូវស្នា​ព្រះហស្ត៍ របស់ព្រះអង្គ​ដល់​សង្គម​ខ្មែរ​ទាំង​វិស័យ​ពុទ្ធចក្រ និង អាណាចក្រ​ ប្រកបដោយព្រះបញ្ញាញាណ ដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈ ​ដឹកនាំ​ប្រទេសជាតិ​ក្នុងសម័យ​សង្គមរាស្ត្រនិយម  ។  ដោយឡែកនៅខេត្តសៀមរាប ឯកឧត្តម លោកជំទាវ  ជាគណៈអភិបាលខេត្ត ​ក្រុមប្រឹក្សាខេត្ត មេបញ្ជាការ​យោធភូមិភាគទី៤ មេបញ្ជាការកងពលតូច កងពលធំ តំបន់ប្រតិបត្តិការសិករង ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង បានអញ្ជើញមកជួបជុំគ្នានៅបរិវេណវិមានរំលឹកគុណយុទ្ធជន ខេត្តសៀមរាប ក្រោមវត្ត​មានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ជា  ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការយោធភូមិភាគទី៤ និង ឯកឧត្តមបណ្ឌិត  ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំង​មាន​វត្តមានចូលរួម របស់ឯកឧត្តម លោកជំទាវ អស់លោកជាមេបញ្ជា ការកងពល មេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករង​ខេត្តចំណុះឲ្យយោធភូមិភាគទី៤ផងដែរ  ។  ក្នុងការរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៣ ជាថ្ងៃទិវាឯករាជ្យជាតិ០៩វិច្ឆិកា និង កំណើ​កងយោធពលខេមរភូមិន្ទ និង ក៏ជាការរំលឹកនូវស្នាព្រះហស្ត៍ ព្រះរាជបូជនិយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតន​កោដ្ឋ ដែលទ្រង់បានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនិយកិច្ចក្នុងការទាមទារ​ឯករាជ្យនៅកម្ពុជាឲ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និង បានប្រកាសឯករាជ្យជាតិ នាថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣  នៃព្រះវីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាង ការពារបូរណភាពទឹក​ដី។ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សមេ្តច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូល មានកិច្ចអភិវឌ្ឍន៍រីកចម្រើនលើគ្រប់​ហេដ្ឋារចនាសម្ព័ន្ធ  និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅ​មួយថ្ងៃ ព្រមទាំងទទួលយកនូវក្រុមនិន្នាការនយោបាយ មកចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ ។

ក្នុងពិធីនោះដែរនៅតាមបណ្តាផែនមេបញ្ជាការយោធភូមិភាគ គណៈអភិបាលខេត្ត  កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព បាន​អញ្ជើញដាក់នូវកម្រងផ្កា បូជាទៀនធូក គោរពព្រះដួងវិញ្ញាណក្ខ័ន្តថ្វាយជូនព្រះករុណាព្រះបាទ     សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង វិញ្ញាណក្ខ័ន្តវីរៈភាពរបស់បុព្វបុរស កម្មាភិបាល យុទ្ធជន យុទ្ធនារី  អ្នកស្នេហាជាតិមាតុភូមិ ក្នុងការសង្គ្រោះ​ជាតិនិងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នកសេ្នហា ជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុ​រំដោះជាតិ កសាងការពារជាតិមាតុភូមិ  ដើមី្បភាពសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

272 273 274 275 276 277 278 279 280 281