កិចជប្រជុំក្រុមប្រឹក្សាខេត្តសៀមរាបលើកទី១៩


ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១៤:៣០នាទី កិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី២ ក្រោមអធិបតីភាពឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៊ុន ថាឫរិទ្ធ អភិបាលរងខេត្តតំណាងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្ត និងមានការចូលរួមពីឯកឧត្ត់ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តចូលរួមប្រមាណ ៧០រូប។ កិច្ចលើកទី១៩ មានកូរ៉ុមចូលរួម (សមាជិកក្រុមក្រុមប្រឹក្សា) ចំនួន១៨រូប លើ ១៩អាសនៈ និងមានរបៀវារៈចំនួន ៦ដូចខាងក្រោម ៖
១-ពិនិត្យ និងអនុម័លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ ពិភក្សា និងអនុម័លើឯកសារសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៥
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណកម្មការដឹកនាំ និងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៥។
៥-ពិនិត្យ ពិភាក្សា និងអនុម័តលើការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប។
៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងាររបស់ក្រុមប្រឹក្សាខេត្ត។
៧-បញ្ហាផ្សេងៗ។
អង្គប្រជុំបានអនុម័តលើរបៀបវារៈនីមួយៗ ដោយទទួលបានសម្លេងគាំទ្រ ១៨ លើ ១៩អាសនៈ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៧ និង២៥នាទី៕

 

imageimage

 

imageimage