កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារចុះជួយភូមិប្រឡាយ សង្កាត់សៀមរាប ដឹកនាំដោយ លោក នួន សុខុម ប្រធានក្រុមការងារចុះជួយសង្កាត់សៀមរាបបានអញ្ជើញចូលរួមក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងយុវជនក្នុងភូមិដែលមានសមាសភាពចូលរួមពីក្រុមការងារខេត្ត ក្រុង ចុះជួយសង្កាត់សៀមរាបសរុបចំនួន ១៨នាក់ ស្រី ៣នាក់ យុវជនគណបក្សប្រជាជនកម្ពុជាភូមិសរុបចំនួន ៩៤នាក់ ស្រី ៤៤នាក់ បេក្ខជនឈរឈ្មោះបោះឆ្នោតមានចំនួន ៩នាក់ ចំនួនសន្លឹកឆ្នោតដែលបានបោះសរុបចំនួន ៩១សន្លឹក។ ក្រោយពីគណៈកម្មការបូកសរុប និង ប្រកាសលទ្ធផលរួចមក ជាលទ្ធផលយើងទទួលបានបេក្ខជនចំនួន ៣រូប ដែលមានសំឡេងគាំទ្រលើសគេ រួមមាន ៖
១-លោកស្រី គឹម ចន្ថា បានសំឡេងគាំទ្រចំនួន ៣១សំឡេង
២-លោក មឿន សាវ៉ែន បានសំឡេងគាំទ្រចំនួន ២៩សំឡេង
៣-លោក ហាង ហឿងបានសំឡេងគាំទ្រចំនួន ១៦ សំឡេង
By Thla