រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នៅបន្ទប់ប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ិន រុន អភិបាលរងខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងអាជ្ញាធរអប្សរា ព្រមទាំងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកសរុប១០២រូប ក្នុងនោះមានកូរ៉ុម(ក្រុមប្រឹក្សាខេត្ត)ចូលរួមចំនួន ១៧ លើ ១៩អាសនៈ ។ កិច្ចប្រជុំនេះដែរមានរបៀបវារៈដូចខាងក្រោម ៖
១ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥។
២ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៥ ស្តីពីការអនុវត្តការអនុវត្តការងាររបស់រដ្ឋ បាលខេត្តសៀមរាប និងទិសដៅអនុវត្តឆ្នាំ២០១៦។
៣ ត្រួតពិនិត្យលើសំណួរ សំណូមពរដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៥។
៤ ពិនិត្យ និងអនុម័តផែនសកម្មភាព និងផែនការថវិកាឆ្នាំ២០១៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។
៥ ពិនិត្យ និងផ្តល់យោបល់លើវិធានការគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក។
៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើសុំតែងតាំងមុខតំណែងមន្ត្រីរាជការសីុវិលក្នុងរចនាសម្ព័ន្ធមន្ទីរ អង្គភាពចំនួន៦(ប្រជុំសម្ងាត់)។
៧ បញ្ហាផ្សេងៗ ។
ជាមួយនឹងរបៀបវារៈខាងលើអង្គប្រជុំបានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុសទៅលើរបៀបវារៈនីមួយៗ ជាលទ្ធផលការអនុម័តលើរបៀបវារៈនីមួយៗ ទទួលបានសម្លេងគាំទ្រលើសលុបពីក្រុមប្រឹក្សា។ បញ្ចូលអត្ថបទ និងរូបភាពដោយ ថ្លា