ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារចុះស្រុកប្រាសាទបាគង និងពិនិត្យអគារស្នាក់គណបក្សស្រុក


ព្រឹកថ្ងៃទី ១២ ខែ កុម្ភ: ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល​នៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តម នូ ផល្លា ប្រធានក្រុម​ប្រឹក្សា​ខេត្តសៀមរាប អញ្ជើញចូលរួមពិធីប្រកាសសេចក្តី​សម្រេចស្តីពី​ការ​កែសម្រួលសមាសភាពក្រុមការងារស្រុកប្រាសាទបាគងចំណុះក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប នៅបរិវេណសាលាស្រុកប្រាសាទបាគង។ ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង បានមានមតិផ្តាំផ្ញើ និងលើកឡើងថា ៖ ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ដែលបាន​ដាក់​ចេញ​យ៉ាងត្រឹមត្រូវ នូវគោលនយោបាយ​យុទ្ធសា​ស្ត្រ​​ ចតុកោណដំណាក់​កាលទី៣ និងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន​ក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន​ខេត្តសៀមរាបបានអនុវត្តយ៉ាង​សកម្ម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ដោយក្នុងឆ្នាំ២០១៥ កន្លងទៅនេះយើងបានរៀបចំវេទិកាសាធារណៈ​ចំនួន៥២លើក ដែលមានសមាសភាព​ចូលរួមសរុបចំនួន ១៥ ៤៨១នាក់ ស្រី ៦ ៣៣៧នាក់។ ជាលទ្ធផលបាន​ធ្វើឲ្យ​ខេត្ត​សៀមរាប ​សម្រេ​ចបាន​​​ស្នាដៃ លេចធ្លោជាច្រើន​ដូចជា ៖

  • រាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីតាមរយៈអនុក្រឹត្យលេខ ៥១ និង៥២ អនក្រ.បក របស់​រាជរដ្ឋាភិបាល ចុះថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​២០១៥ ដែលបានកាត់ផ្ទៃដីចេញពីបុរីសណ្ឋាគារសរុប ចំនួន ២២៦,៩ហិចតា​ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជា- ពលរដ្ឋដែលបានកាន់កាប់ ប្រើប្រាស់ និងដំាដុះជាក់ស្តែងក្នុង​សង្កាត់អំពិល និងសង្កាត់ស្លរក្រាម
  • បានអនុវត្តស្មារតីអនុក្រឹត្យលេខ ៥១ និង៥២ អនក្រ.បក របស់​រាជរដ្ឋាភិបាល ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៥ ដែលបាន​កាត់ផ្ទៃដីចេញពីបុរីសណ្ឋាគារដោយបានធ្វើការវាស់វែងក្បាល ដីរួចរាល់ ១០០% មាន​ចំនួន ២០៣៧ក្បាលដី និងបំពេញ​ទិន្នន័យជូនប្រជាពលរដ្ឋបាន ៨៨,៨% មានចំនួន ១៨០៩​ក្បាល​ដី និងបាន​ស្នើសុំ​សម្តេចតេជោ នាយករដ្ឋមន្ត្រីសាងសង់​ផ្លូវចំនួន ៣ខ្សែ មាន​ប្រវែង ១ ៣៩០ ម៉ែត្រ ស្ថិតក្នុង​តំបន់​គ្របដណ្តប់ដោយអនុក្រឹត្យ​ទាំងពីរនេះ
  • រាជរដ្ឋាភិបាលបានលុបចេញនូវការយកកំរៃសេវាពីមធ្យោបាយ ដឹកជញ្ជូនលើកំណាត់ផ្លូវវាងក្រុងស្ថិត ក្នុងភូមិ​សាស្ត្រចំនួន ០៨សង្កាត់រួមមាន សង្កាត់ស្លក្រាម សាលាកំរើក សៀមរាប ស្វាយដង្គំ ជ្រាវ ស្រង៉ែ ក្របីរៀល និងសង្កាត់​ទឹកវិល
  • បានសហការចុះពិនិត្យជាមួយក្រុមការងារក្រសួងមហាផ្ទៃលើសំណើសុំបង្កើតឃុំថ្មីចំនួន ២ និងភូមិថ្មីចំនួន ៦៨ កាលពីថ្ងៃទី ១១-១៥ ខែមករា ឆ្នាំ២០១៦ ជាលទ្ធផលភូមិថ្មីចំនួន ៦៥ ត្រូវ​បានសម្រេចបង្កើត និង​ភូមិ ៣ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងឃុំថ្មីទាំងពីរមិនទាន់មានព្រំប្រទល់ច្បាស់លាស់នៅឡើយ ដោយសារឃុំទាំងពីរមានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យ ការងារនេះនឹងត្រូវប្រជុំដោះស្រាយរវាងខេត្ត​ទាំងពីរនៅក្រសួង មហាផ្ទៃ
  • បានធ្វើការបិទប្រកាសឯកសារវិនិច្ឆ័យដើម្បីចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រាវ ចំនួន​០៤ភូមិតាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលកន្លងមកមានការយឺតយ៉ាវ ដោយខ្វះ​ឯកសារផែនទីក្នុង​តំបន់អាជ្ញាធរទន្លេសាបគ្រប់គ្រង
  • បានសាងសង់​អគារ​រដ្ឋបាលថ្មីសម្រាប់មន្ទីរ-អង្គភាពនៅជិតទី​ប្រជុំជន ដើម្បីងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូន​ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

ព្រមជាមួយនោះ ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវ​ក្នុងក្រុង និង​ផ្លូវលំជនបទត្រូវបានកែលម្អ និងស្តារឡើង​វិញ ដើម្បីបំរើ​ឲ្យការធ្វើ​ចរាចរណ៍ និងការដឹកជញ្ជូនកាន់តែប្រសើរឡើង ដើម្បីចូលរួមកាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ​ស្របតាមកម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាល ។ទន្ទឹមនឹងនេះក្នុងគោលដៅកែលម្អជីវភាពប្រជាពលរដ្ឋឲ្យកាន់តែ ប្រសើរ​ឡើងថែមទៀតរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគោលការណ៍ធំៗ ពាក់ព័ន្ធនឹង ៖

– បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនសុខាក្នុងការលក់សំបុត្រចូល​ទស្សនារមណីយដ្ឋានអង្គរ ដោយបង្កើត​គ្រឹះសា្ថនរដ្ឋបាល​សាធារណៈមួយដើម្បីគ្រប់គ្រងឡើងវិញ។

– ការលុបចោលពន្ធផ្ទេរមរតកពីឪពុកម្តាយទៅកូន

– លុបចោលការបង់កំរៃសេវាលើមធ្យោបាយដឹកជញ្ជូនផ្លូវជាតិលេខ ៤ ផ្លូវវេងស្រេង ផ្លូវសូឡា ឬផ្លូវ២០០៤

– លុបចោលប័ណ្ណបើកបរទោចក្រយានយន្តកម្លាំងចាប់ពី១២៥​សេសេចុះ និងបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរថ្មីហើយនឹងផ្លាស់ប្តូរ​ប័ណ្ណចាស់

– កែសម្រួលកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវិនិយោគ រយៈពេល ៩០ ឆ្នាំមក ៥០ឆ្នាំវិញ។

ក្រោយពីពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារស្រុកប្រាសាទបាគង ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណ:អភិបាលខេត្ត អញ្ជើញចុះពិនិត្យដំណើរការសាងសងអាគារស្នាក់ការគណបក្សស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

01 02 03 04 05 06 07 08 09 10