ឯកឧត្តមបណ្ឌិត អភិបាលខេត្តចុះចែកទឹកជូបងប្អូនប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់


ឆ្លើយតបទៅតាមសំណូមពរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត បានបន្តចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋ ដែលខ្វះខាត់ទឹកបរិភោគ និងទឹកប្រើប្រាស់សម្រាប់ដាំស្លរ ដោយប្រើប្រាស់ឡានទឹក ១០ គ្រឿង បានដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋចំនួន ៣ ក្រុង-ស្រុក ៖
១/ ក្រុងសៀមរាប សង្កាត់ទឹកវិល ៥ ភូមិ ១៣០០ គ្រួសារ អស់ទឹក ៥ ឡាន ស្មើរនឹង ៤០០០០ លីត្រ ។ ក្នុងដំណេះស្រាយនេះ ក្រុមការងារបានរៀបចំតបណ្តាញទឹកស្អាតទៅដល់មូលដ្ឋានសង្កាត់ ហើយប្រជាពលរដ្ឋអាចមកបើកយកទឹកស្អាតដោយខ្លួនឯង ចាប់ពីថ្ងៃស្អែក ( 27/04/2016 ) ។
២/ ស្រុកពួក ឃុំមុខប៉ែន ៣ ភូមិ សរុប ១០០០ គ្រួសារ អត់ទឹក ៦ ឡាន ។ ហើយថ្ងៃស្អែកក្រុមការ នឹងបន្តដឹកទឹកចែកជូនប្រជាពលរដ្ឋ នៅភូមិ ២ ផ្សេងទៀត នៃឃុំមុខប៉ែន ដែលមានប្រជាពលរដ្ឋ ៧០០ គ្រួសារ កំពុងខ្វះខាត ។
៣/ ស្រុកជីក្រែង មានឡាន ២ ប្រចាំការសម្រាប់ដឹកជូនប្រជាពលរដ្ឋ ។ ក្នុងនោះផងដែល លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានឧបត្ថម អណ្តូងទឹក ចំនួន ១០ អណ្តូង ( ជីករួចរាល់ ៥ អណ្តូង មានទឹកអាចប្រើប្រាស់បាន ) ក្នុុង ឃុំឫស្សីលោក ឃុំសង្វើយ និងគោកធ្លកក្រោម។image