បើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់បោះឆ្នោត


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សស្រុក អង្គរជុំ បានបើកវគ្គបំពាក់បំប៉នចំណុច សំខាន់ៗនៃច្បាប់បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា នីតិវិធីសម្រាប់ការ ចុះឈ្មោះបោះឆ្នោត ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ថាឫទ្ធិ សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការ នៃគណបក្សខេត្ត លោកជំទាវ យូ សុភា សមាជិកគណ:កម្មាធិការ នៃគណបក្សខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកអង្គរជុំ ជូនដល់មន្ត្រី សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា មានអ្នកចូលរួមសរុប ២៨៧នាក់ ស្រី៦៤នាក់។ ជាមួយគ្នានេះដែរ លោក ឈឹម ទុន បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅនៃសមាជិកបក្សក្នុងស្រុក។ បន្ទាប់មកឯកឧត្តម ប៊ុន ថាឫទ្ធិ បានថ្លែងសុន្ទរកថា និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់អោយចូលរួមស្តាប់ការធ្វើបទបង្ហាញ និងច្បាប់ពាក់ព័ន្ធទៅនឹងការបោះឆ្នោតនេះដោយយកចិត្តទុកដាក់ ហើយបើមានចំងល់សូមលើកជាសំណួរ ដើម្បីកុំអោយមានភាពស្រពិចស្រពិល។

imageimage