សាលាខេត្តសៀមរាប នាវេលាម៉ោង ១០ៈ៣០ នាទី ព្រឹក ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៦ មានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំផែនការការពារ ធានាសន្តិសុខ សុវត្ថុិភាព និងសណ្តាប់ធ្នាប់ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី ៣ (The 3th Angkor Empire 2016 Marathon 07 August 2016 ) ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមន្ទីរ អង្គភាពពាក់ព័ន្ធអញ្ជើញចូលរួម២៦ នាក់។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ថោង ខុន បានបញ្ជាក់ធ្ងន់ទៅលើបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងការប្រារព្វពិធីនេះ ព្រោះថាក្នុងការប្រារព្វពិធីនេះក៏មានភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនបានអញ្ជើញចូលរួមក្នុងរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ហើយយើងក៏ត្រូវមើលនូវអនាម័យបរិស្ថានជៀសវាងក្រោយចប់ពិធីឃើញមានពាសពេញដីដែលធ្វើយអោយខ្មាស់ភ្ញៀវទេសចរមកកំសាន្តប្រាង្គប្រាសាទបុរាណរបស់យើង។