ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តបានចុះហត្ថលេខាលើ លិខិតផ្ដួចផ្ដើមស្ដីពី ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តការ រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន


ខេត្តសៀមរាប ៖  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តបានចុះហត្ថលេខាលើ លិខិតផ្ដួចផ្ដើមស្ដីពី ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តការ រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំលោក ហ៊ូ ឡាំងសុង (HU Laingsong) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តអានហួយ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅបន្ទប់ប្រជុំសាលាខេត្ត។ ជាមួយគ្នានេះដែល ឯកឧត្តមបណ្ឌិតសង្ឃឹមជឿជាក់ថា ដោយផ្អែកលើកត្តាប្រវត្តិសាស្រ្ត វប្បធម៌ និងភូមិសាស្ត្រនៃប្រជាជនទាំងពីរ ចិន-កម្ពុជា ជាពិសេសខេត្តអានហួយ និងខេត្តសៀមរាប នឹងពូនជ្រុំជ្រោងឡើងនូវមាគ៌ា គោលនយោបាយចំណងកិច្ចសហប្រតិបត្តការ ការអភិវឌ្ឍន៍ និងជួយគ្នាទៅវិញទៅមកក្នុងនាមដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅប្រកបដោយនិរន្តភាព មិនអាចកែប្រែបានជានិច្ច។ ឯកឧត្តមបណ្ឌិតក៏បានលើកនូវសំណូមពរមួយចំនួន ដល់ភាគីចិន អោយមានបើកការហោះហើរត្រង់មកកាន់ខេត្តសៀមរាប ក្នុងការបង្កើននូវ វិស័យទេសចរណ៍ រវាងខេត្តទាំងពីរ បន្ថែមទៀត។

imageimageimageimage