អភិបាលខេត្តដឹកនាំគណៈប្រតិភូទៅក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី​១៨ ខែ សីហាឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត​សៀមរាប បានដឹកនាំគណៈប្រតិភូខេត្តអញ្ជើញចូលរួមក្នុង​កិច្ចប្រជុំ លើវិស័យវិនិយោគ នៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមាន​ក្រុមធុរៈកិច្ចក្នុងខេត្តចូលរួមផងដែរ ។ក្នុងឱកាសជូនដំណើរគណៈប្រតិភូខេត្ត នៅអាកាស​យានដ្ឋានអន្តរជាតិសៀមរាបក៏មានវត្តមានរបស់ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយក នាយករង​ទីចាត់ការ ចំណុះរដ្ឋបាលសាលាខេត្តផងដែរ ។ តាមការបញ្ជាក់របស់លោក សុខ ថុល នាយករងរដ្ឋបាលសាលាខេត្តសៀមរាបបានឲ្យដឹងថាក្នុងដំណើរ អញ្ជើញទៅកាន់ទីក្រុង​ម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិនរបស់គណៈប្រតិភូខេត្តសៀមរាបនាពេលនេះ ក្នុងការ ចូលរួមប្រជុំជាមួយក្រុមអ្នកវិនិយោគនៃទីក្រុងម៉ាកាវហើយក៏ជាការជម្រុញទាក់ទាញដល់អ្នក វិនិយោគចិនសំខាន់ អ្នកវិនិយោគនៃទីក្រុងម៉ាកាវ ដើមី្បធ្វើជាដៃគូ​ជាមួយក្រុមធុរកិច្ចរបស់​ខេត្តសៀមរាបក្នុងការលើកម្ពស់លើវិស័យ ពាណិជ្ជកម្ម និងទេសចរណ៍ឲ្យកាន់តែមានភាព​រីកចម្រើនរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ក្រុង ម៉ាកាវ នៃសាធារណរដ្ឋ​ប្រជាមានិតចិន។លោកក៏បានឲ្យដឹងផងដែរថាទីក្រុងម៉ាវ និង ខេត្តសៀមរាប បានធ្វើការ​ចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដូច្នេះហើយទើបក្រុងខេត្តទាំងពីរធ្វើការជម្រុញ នៃកិច្ចទំនាក់​ទំនង សហប្រតិបត្តិការ នឹងគ្នាឲ្យកាន់តែមានភាពរលូនទ្វេរឡើងសំខាន់លើការវិនិយោគ​វិស័យទេសចរណ៍ និង ពាណិជ្ជកម្ម  រួមនឹងវិស័យផ្សេងៗទៀត ផង។ នៅវេលាម៉ោង ៨ និង ៤៥នាទី ឯកឧត្តម និងគណៈប្រតិភូ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប​តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ ហុងកុង ប្រកបដោយសុវត្ថិភាពផងដែរ៕ អត្ថបទលោក ម៉ី សុខារិទ្ធ

0809