ការចុះពិនិត្យ បើកកេសវិញ្ញាសារ ប្រឡងមធ្យមសិក្សាទុតិយភូមិ


ខេត្តសៀមរាប ៖ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០១៦ គឺជាថ្ងៃដែលសិស្សានុសិស្សថ្នាក់ទី១២ គ្រប់ វិទ្យាល័យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រឡងបញ្ចប់នូវមធ្យមសិក្សាទុតិយភូមិ ដើមី្ប​យកសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប ក៏មានការចុះត្រួត ពិនិត្យបើកកេសដាក់វិញ្ញាសារប្រឡង នៅគ្រប់មណ្ឌលប្រឡងទាំង៩ ក្នុងខេត្តសៀមរាប ក្រោមវត្តមានចូលរួមរបស់លោក លី សំរឹទ្ធ អភិបាលខេត្តស្តីទី និង ឯកឧត្តម ពិត ចំណាន រដ្ឋលេខា ធិការក្រសួងអប់រំយុវជន និង កីឡា និង ជាប្រធានគណៈមេប្រយោគទូទាំង​ប្រទេសប្រចាំខេត្តសៀមរាប ចុះនៅមណ្ឌលវិទ្យាល័យអង្គរ ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទី​ក្រុមប្រឹក្សាខេត្ត នៅមណ្ឌលវិទ្យាល័យ១០មករា ១៩៧៩ និង វត្តមានថ្ងៃនោះដែរ​ក៏មានការ​អញ្ជើញចូលរួម ពី​សំណាក់ឯកឧត្តម  លោកជំទាវ ជាសមាជិក្រុមប្រឹក្សាខេត្ត   គណៈអភិ​បាលខេត្តសៀមរាប អស់លោក លោកស្រីជា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និង អ្នកស្ម័ត្រចិត្តសង្កេតការណ៍ នៅតាមមណ្ឌលប្រឡងទាំង៩ផងដែរដូចជា ៖

ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលវិទ្យា​ល័យ ១០ មករា ១៩៧៩ (ខាងជើង)

លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្តអញ្ជើញបើកវិញ្ញាសារនៅមណ្ឌលវិទ្យា​ល័យ​វត្តស្វាយ

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលអនុវិទ្យា​ល័យហ៊ុន សែន គ្រួស

លោក សង់ រីហា អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលវិទ្យា​ល័យ ហ៊ុន សែន​រាបសៀម

លោក គឹម ឆៃហៀង អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលបឋមសិក្សាមុខ​នាគ

លោកស្រី យូ សុភា អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលបឋមសិក្សាវត្តបូព៌

លោក ពិន ប្រាកដ អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលសាលាគរុកោសល្យ​និងវិក្រឹតការខេត្ត។

តាមសេចក្តីរាយការណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត បានឲ្យដឹងថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំ២០១៥-​២០១៦នេះ មាន៩មណ្ឌល នៅក្នុងក្រុងសៀមរាប ដែលមាន ២៧៣ បន្ទប់ មានបេក្ខជន​ប្រឡងសរុប ៦ពាន់៨២១នាក់ ស្រី ៣ពាន់៥៩៥នាក់ ក្នុងនោះវិទ្យាសាស្ត្រសង្គមមាន ១៧០បន្ទប់ បេក្ខជនសរុប ៤ពាន់២៤៧នាក់ ស្រី​២ពាន់៣៣៦នាក់  វិទ្យាសាស្ត្រពិត ១០៣ បន្ទប់ ដោយមានបេក្ខជន សរុប ២ពាន់៥៧៤នាក់ ស្រី ១ពាន់២៥៩នាក់

ក្នុងពិធីបើកកេសវិញ្ញាសារប្រឡងនោះ យើងសង្កេតឃើញឯកឧត្តម លោកជំទាវ ប្រធាន​ស្តីទីក្រុមប្រឹក្សាខេត្ត   គណៈអភិបាលខេត្ត ក៏បានធ្វើការណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់​លោកគ្រូអ្នកគ្រូ ជាអនុរក្ស ​និង និងមេប្រយាគ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងពីរភេទ ដោយបញ្ជាក់ថាការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ បានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ហើយក៏ជាការឈានចូលទៅសិក្សា​នៅកម្រិតថ្នាក់មហាវិទ្យាល័យ សកលវិទ្យាល័យបន្តទៀត ។ ម៉្យាងទៀតវិញ្ញាសារប្រឡង​ដែលក្មួយៗ បានធ្វើការពិនិត្យនាពេលនេះ ក្រសួងអប់រំក៏មិនបានធ្វើឲ្យមាន បញ្ហាអ្វីចេញទៅ​ក្រៅឡើយ គឺ មានតែក្មួយៗទាំងអស់ បានឃើញក្នុងពេលប្រឡងតែប៉ុណ្ណោះ ​ហើយសូមរក្សា​នូវវិន័យ គោរពនូវលក្ខន្តិកៈក្នុងពេលប្រឡងឲ្យបានល្អ ។ ក្នុងនោះឯកឧត្តមប្រធានក្រុម​ប្រឹក្សាខេត្ត ក៏ដូចគណៈអភិបាលខេត្ត ក៏បានក្រើនរំលឹក ចំពោះលោកគ្រូ អ្នកគ្រូ ដែលជា​អនុរក្ស មេប្រយោគ និង​ កម្លាំងសន្តិសុខ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ ត្រូវយកចិត្តទុក​ដាក់ឲ្យបានខ្ពស់ និង ទប់ស្កាត់ឲ្យបាន នូវរាល់ការហូរចូល រាល់ការបោះវិញ្ញាសារចេញ និង ចូល  ដើមី្បធានានូវគុណភាព  នៃការបណ្តុះបណ្តាលនូវធនធានមនុស្ស ដោយក្មួយៗសិស្សា​នុសិស្សទាំងនេះហើយ ដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិទៅពេលអនាគត ៕

អត្ថបទ ម៉ី សុខារិទ្ធ

02 04

1817

1516 0605

07 08 09 10 1314

1112