កិច្ចប្រជុំក្រុមការងារអន្តរក្រសួង


ខេត្តសៀមរាប ៖ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៦នេះ មានធ្វើកិច្ចប្រជុំ ក្រុងការងារអន្តរក្រសួង  ដើមី្បពិភាក្សាលើគម្រោងវិនិយោគ អភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ   របស់ក្រុមហ៊ុន ស៊ីផាក នៅឃុំកំពុងភ្លុក ស្រុកប្រាសាទ​បាគង និង គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ របស់ក្រុមហ៊ុន ស៊ូជីង នៅតំបន់​ចុងឃ្នៀស ក្រុងសៀមរាប  ក្រោមកិច្ចដឹកនាំការប្រជុំរបស់ឯកឧត្តម សុខ ចិន្តាសោភា  រដ្ឋមន្ត្រី អមប្រតិភូនាយករដ្ឋមន្ត្រី និង ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការ​អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង អស់លោក លោកស្រីជាមន្ត្រីនៃក្រសួង ថ្នាក់ដឹកនាំមន្ទីរ  រួមទាំងអាជ្ញាធរដែនដី មានការ​ពាក់ព័ន្ធផងដែរ  ។

តាមការបញ្ជាក់របស់ឯកឧត្តុមបណ្ឌិត ឃឹម ប៊ុនសុង  លើកនូវគម្រោង របស់ក្រុមហ៊ុន ស៊ីផាក ដែលទទួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចែងថា សំណើសុំវិនិយោគអភិវឌ្ឍន៍​តំបន់ទេសចរណ៍ធម្មជាតិ និង វប្បធម៌ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង  តែក្រុមហ៊ុន​នេះមិនទាន់បានអនុវត្តនៅឡើយទេតែសូមធ្វើឲ្យប្រសើរឡើងដល់ជីវភាពប្រជាពលរដ្ឋក្នុង តំបន់នោះផង។ ចំពោះគោលការណ៍វិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង ឬ វិញ្ញាបនប័ត្រចុះបញ្ជី​មានលក្ខខ័ណ្ឌ   តាមរយៈលិខិតរបស់ គណៈកម្មាធិការវិនិយោគកម្ពុជា និង ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ស្តីពីការធ្វើអនុបយោគដីពីទ្រព្យសម្បត្តិរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជន​របស់រដ្ឋ លើផ្ទៃដី ៥២ហិកតា នៅតំបន់ចុងឃ្នៀស ក្រុមហ៊ុនស៊ូជីង មិនទាន់បានអនុវត្ត នៅ​ឡើយ រហូតមានការបង្កទំនាស់រវាងក្រុមហ៊ុន ស៊ូជីង និង ក្រុមហ៊ុនស៊ីផាក នៅតំបន់កំពង់​ភ្លុង  ក្នុងការប្រមូល ចំណូលពីការលក់សំបុត្រ ចូលទស្សនាបឹងទន្លេសាប។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានស្មើដល់ក្រុមការងារអន្តរក្រសួងមានក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរបឹងទន្លេសាប ក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងអាជ្ញាធរពាក់ ព័ន្ធនិងក្រុមហ៊ុនដើមី្បធ្វើការកំណត់​ឲ្យបានច្បាស់នូវទីតាំងវិនិយោគសារជាថ្មីកុំឲ្យមានបញ្ហាប៉ះពាល់ដល់ប្រជាពលរដ្ឋនិងដើមី្ប រៀបចំបែបបទស្នើសុំធ្វើអនុបយោគសារជាថ្មីព្រមទាំងត្រូវរៀបចំនូវការចុះកិច្ចសន្យាសារជាថី្ម ផងដែរ ។

ឆ្លងតាមមតិលើកឡើងរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៃក្រសួង ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ត្រូវបានអង្គប្រជុំ យកនូវលក្ខខ័ណ្ឌសំខាន់ៗ ដាក់បញ្ចូលទៅ​ក្នុងកិច្ចការនេះផងដែរ ។

មានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំពិភាក្សានេះ ចំពោះករណីរបស់ក្រុមហ៊ុន ស៊ីផាក  ឯកឧត្តម សុខ ចិន្តាសោភា បានជម្រុញឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទត្រូវ​ពន្លឿនការធ្វើអនុបយោគដីជូនក្រុមហ៊ុនស៊ីផាកលើផ្ទៃដីវិនិយោគ ៧៨ហិកតា ដោយយោង​តាមលិខិតលេខ ២៣៥៩ កសកចុះថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០១៦ របស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ា ប៊ុនអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនិងត្រូវបន្តស្នើសុំទៅក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុស្របទៅតាមនីតិវិធីនៃការធ្វើអនុបយោគព្រមទាំងរៀបចំចុះកិច្ចសន្យា​ផងដែរ។ ឯកឧត្តម សុខ ចិន្តាសោភា បានគូសបញ្ជាក់ថាចំពោះកិច្ចសន្យារបស់ក្រុមហ៊ុន​ស៊ី​ផាកគឺត្រូវមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយត្រូវមានការដាក់បញ្ចូល លក្ខខ័ណ្ឌផ្សេងៗ ក្នុងកិច្ចព្រមព្រៀងសំខាន់ការគិតគូរដល់ការគ្រប់គ្រងបរិស្ថានក្នុងការ​អភិរក្សធនធានធម្មជាតិការពារតំបន់ព្រៃលិចទឹកបង្កើនផលិតផលទេសចរស្របទៅតាមប្រព័ន្ធ អេកូឡូស៊ីនិងអាចធ្វើឲ្យប្រសើរឡើងដល់ជីវភាពប្រជាពលរដ្ឋនិងត្រូវបញ្ចូលនូវកាតព្វកិច្ចបង់ ពន្ធរបស់ក្រុមហ៊ុនស៊ីផាកនិងសើ្នឲ្យអង្គភាពពន្ធដារតើឲ្យក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធអ្វីខ្លះ ដើមី្បធ្វើការបញ្ចូលចំណុចទាំងនោះទៅក្នុងលក្ខខ័ណ្ឌមួយចំនួននៅក្នុងកិច្ចសន្យារបស់ ក្រុមហ៊ុន។ ក្នុងនោះឯកឧត្តមក៏បានពន្លឿនដល់ក្រុមហ៊ុនទាំងពីរត្រូវធ្វើបែបបទសារជាថ្មី​ដោយមានរៀបចំគម្រោងមេឲ្យបានច្បាស់លាស់ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1228 DSC_1229 DSC_1230 DSC_1231 DSC_1235 DSC_1236