សៀមរាប ៖ ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០១៦ ដែលជាថ្ងៃកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើមី្បធ្វើការចុះបញ្ជី​ឈ្មោះប្រជាពលរដ្ឋដែល


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០១៦នេះ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានជួប​ធ្វើកិច្ចប្រជុំជាមួយក្រុមអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ទទួល​បន្ទុកការងារអគ្គាធិការដ្ឋាន សវនកម្មផ្ទៃក្នុង និង ធនធានមនុស្ស នៅសាលប្រជុំលេខ៣ សាលាខេត្តសៀមរាប ។
មានប្រសាសន៍នោះដែរឯកឧត្តម ផៃ ប៊ុនឈឿន ក៏បានគូសបញ្ជាក់អំពី ដំណើរចុះបំពេញបេសកកម្មរបស់ក្រុមអធិការកិច្ច​ក្រសួង ក្នុងការពិនិត្យ និង ធ្វើអធិការកិច្ចការងារគ្រប់គ្រង និង ថ្នាក់ដឹកនាំនៃមន្ទីរបរិស្ថានខេត្ត និង នៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកបង្ហាញផងដែរអំពីវឌ្ឍន ភាពការងារមួយចំនួន របស់មន្ត្រី​នៃមន្ទីរបរិស្ថានមួយចំនួន ដែលបានបង្កឲ្យមានបញ្ហាផ្ទៃក្នុងអង្គភាព រហូតដល់មាន ការដាក់នូវពាក្យបណ្តឹងនិងលិខិតអណាមឹក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពរបស់ខ្លួនទៀតផង ។ឯ.ឧ ផៃ ប៊ុនឈឿន ក៏បានលើកផងដែរ អំពីបញ្ហា ដោយកង្វះនូវ​ការគ្រប់គ្រងមន្ត្រីរបស់ថ្នាក់ដឹកនាំមន្ទីរ ដែលបានបង្កឲ្យកើតមានបញ្ហាទំនាស់នេះឡើង ដោយសារលៀបសក្ការៈ នៅក្នុងតំបន់​អភិរក្សនៃឧទ្យានជាតិភ្នំគូលែន ។ ម៉្យាង ទៀតបញ្ហា មន្ត្រីបរិស្ថានចំនួន៣រូបដែលពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រុមអធិការកិច្ចរបស់​ក្រសួង នឹងធ្វើការត្រួតពិនិត្យ ដូច្នេះក្រុមអធិការកិច្ចបានកំណត់ឃើញថា ការកំណត់ពីទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាមួយមន្ត្រី នូវ​ការបែងចែក លើកទឹកចិត្ត និង បញ្ហាផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងបញ្ហាសាមគ្គីភាពផ្ទៃក្នុងមិនបានល្អ ព្រមទាំងបានសុំនូវ យោបល់ខេត្ត ដើមី្បឆ្លងក្រុមប្រឹក្សាវិន័យផងដែរ ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការគាំទ្រ នូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល អំពីភារកិច្ចការពារ និង គ្រប់គ្រងធន​ធានធម្មជាតិ ដោយភាគច្រើនពាក់ព័ន្ធនឹងការផ្ទេរមករដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តមបណ្ឌិត ឲ្យដឹងផងដែរថា​គណៈអភិបាលខេត្ត បានធ្វើការពិនិត្យពីការដឹកនាំមន្ទីរ ចំនួនបួន ដែលខេត្តធ្វើការតាមដាន ក្នុង នោះក៏មានមន្ទីរបរិស្ថានផងដែរ ។ កន្លងមកអាជ្ញាធរខេត្ត បានរៀបចំសាកល្បងប្រគល់ភារកិច្ចឲ្យ មន្ទីរបរិស្ថាន ធ្វើ ការវាយតម្លៃមន្ត្រីទើបបានធ្វើការតែងតាំង។ ចំពោះរាល់កិច្ចការរបស់ក្រសួង អង្គភាពទាំង៤នេះពុំមានរបាយការណ៍ ផ្ញើជូនខេត្តឡើយ ។ ម៉្យាងទៀតរាល់សេចក្តីរាយការណ៍ គឺមន្ទីរទាំងនេះបានធ្វើទៅតាមរយៈខ្សែបណ្តោយទៅក្រសួង ខេត្តបានត្រឹមតែធ្វើការឯកភាព និង សហការ នូវចំណាត់ការនានា​ពេលបន្ទាប់ ។ ឯកឧត្តមបណ្ឌិត ក៏បាន ធ្វើការឯកភាព រាល់ការលើកឡើងរបស់ ក្រុងអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដែលបាន​លើកឡើង ព្រមទាំងសូម ឲ្យក្រសួងមានចំណាត់ការអនុវត្ត ទៅតាមក្រម ក្រុមប្រឹក្សាវិន័យទៀតផង ៕