ទេពកោសល្យចុងភៅកម្ពុជាដើមី្បមនុស្សធម៌


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍​មកនេះ នៅសណ្ឋាគារបុរី អង្គរខេត្តសៀមរាប មានរៀបចំរាត្រីសប្បុរសធម៌ ជាមួយចុងភៅ​ពិភពលោក ដើមី្បធ្វើការប្រមូលមូលនិធិឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលរៀបចំឡើង ដោយសមាគម​ចុងភៅកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប  ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាសមាគមចុងភៅពិភពលោក សមាគមចុងភៅកម្ពុជា  ម្ចាស់ក្រុមហ៊ុនសណ្ឋាគារជាតិ អន្តរជាតិផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោក ចាន់ សុភា តំណាងគណៈគ្រប់គ្រងនៃសណ្ឋាគារ បុរីអង្គរ រីស្សត និង ស្ប៉ា បានបញ្ជាក់ថា នេះជា​លើកទី២ហើយ នៃចលនាសប្បុរសធម៌ ដែលផ្តួចផ្តើមឡើងដោយសមាគមចុងភៅ កម្ពុជា ដើមី្បប្រមូលមូលនិធិឧបត្ថម្ភដល់​មន្ទីរកុមារអង្គរ ពីសំណាក់បងប្អូនម្ចាស់ក្រុមហ៊ុន  ក្រោមប្រធានបទ ទេពកោសល្យចុងភៅ ដើមី្បមនុស្សធម៌   ក្នុងការទ្រទ្រង់ដល់​សុខភាពកុមារកម្ពុជាយើងផងដែរ ។

មានចំណាប់អារម្មណ៍នោះដែរលោក ឡុង បូរ៉ា ប្រធានសមាគមចុងភៅកម្ពុជា និង លោក Weibel OTTO សមាជិកសមាគម​ចុងភៅពិភពលោក និង ការថ្លែងអំណរគុណរបស់លោក ទេព ណាវី នាយករង មន្ទីរពេទ្យកុមារអង្គរ ចំពោះសមាគមចុងភៅកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត ក្នុងការរៀបចំរាត្រីសមោសរសប្បុរសធម៌ ក្នុងការប្រមូលមូលនិធិ ជាលើកទី២ហើយ ដើមី្បជួយដល់មន្ទីរ​ពេទ្យកុមារអង្គរ ។ លោកបានឲ្យដឹងទៀតថា មន្ទីរ ពេទ្យបានបំពេញបេសកកម្ម ក្នុងការផ្តល់សេវាសុខភាព ប្រកបដោយក្តីមេត្តា​ករុណា និង គុណភាពខ្ពស់ដល់ កុមារកម្ពុជា ប្រមាណពី ៥០០នាក់ទៅ៦០០នាក់ជារៀងរាល់ថ្ងៃ ដោយឥតគិតថ្លៃ ក្នុងការចូលរួម​ពង្រឹងប្រព័ន្ធ សុខាភិបាលកម្ពុជា តាមរយៈបណ្តំបណ្តាលវេជ្ជបណ្ឌិត  គិលានុបដ្ឋាក និង មន្ត្រីសុខាភិបាលផងដែរ ។

មានប្រសាសន៍នោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួង​ទេសចរណ៍ បានគូសបញ្ជាក់ថា ខេត្តសៀមរាប​ជាអតីតរាជធានីអាណាចក្រអង្គរ ដែលជា ទីក្រុងដ៏ល្អឯក ផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ​នៅតំបន់អាស៊ី  ព្រមទាំងមានកេរ្តិ៍មរតកដ៏សម្បូរបែប ដែលដូនតាខ្មែរ យើងបានបន្សល់ទុក ហើយបានក្លាយជាតំបន់គោលដៅ​ទេសចរណ៍ វប្បធម៌ដ៏សំខាន់ បានកំពុងទាក់ទាញនូវ អារម្មណ៍នៃភ្ញៀវទេសចរណ៍មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ចូលមក​ទស្សនាកម្សាន្ត ។ ឯកឧត្តមទាំងពីរក៏ បានបញ្ជាក់ថា ទោះបីខេត្តមានមន្ទីរពេទ្យបង្អែក និង ស្រុកប្រតិបត្តិ  មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ក្នុងការ បម្រើសេវាសុខភាព ព្រមទាំងមានវិស័យឯកជនជាដៃគូ ក្នុងការជម្រុញសេវាសុខាភិបាលឲ្យកាន់តែល្អ​ថែមទៀត ផង ។ ដើមី្បឆ្លើយតបតម្រូវការផងនោះ មានមន្ទីរពេទ្យធំៗ បានបើកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដោយមិន​បានគិត​កម្រៃ ក្នុងនោះក៏មានមន្ទីរពេទ្យកុមារអង្គរ ដែលបានកំពុងបម្រសេវាសុខភាពជូនដល់កុមារកម្ពុជា មកពី បណ្តាខេត្តនានា នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង និង ឯកឧត្តម ប៉ាក់ សុខុម បាន បន្តទៀតថា ការបង្កើតឲ្យមានរាត្រីអបអរ​សាទរ​ចំពោះទេពកោសល្យចុងភៅកម្ពុជា ដើមី្បមនុស្សធម៌  គឺដើមី្ប ចូលរួមចំណែកជាមួយមន្ទីរពេទ្យកុមារអង្គរ ដែលជាការបង្ហាញ​នូវសន្តាន​ចិត្តប្រកបដោយក្តីមេត្តាករុណា ក្នុងការ ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ ។ ឯកឧត្តម ប៉ាក់ សុខុម គូសបញ្ជាក់ថា សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ យើង មិនអាចកាត់ថ្លៃបាន ពីការខិតខំរៃអង្គៀស និង ប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួន ដើមី្បជួយគាំទ្រ​មន្ទីរពេទ្យកុមារអង្គរ និង បានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទះក្នុងការលើកស្ទួយ ក្នុងការសង្រ្គោះកុមារកម្ពុជា ដែលជាទំពាំងស្នងឬសី្ស ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថា កាយវិការដ៏សប្បុរសធម៌នេះ នឹងបន្តធ្វើនៅរៀងរាល់ឆ្នាំ សម្រាបឧត្តប្រយោជន៍ នៃកុមារកម្ពុជា​តទៅអនាគត ។

ក្នុងសកម្មភាពរាត្រីសប្បុរសធម៌ ជាមួយចុងភៅពិភពលោកនេះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង និង លោកជំទាវ បានបរិចាកនូវ​ថវិកា ១ពាន់ដុល្លា និង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បរិចាក នូវ​ថវិកា ២លានរៀល ក្នុងការគាំទ្រសកម្មភា​ពនៃមន្ទីរពេទ្យកុមារអង្គរ ។ ក្នុងឱកាសនោះដែលក៏បានប្រមូលនូវ មូលនិធិពីបងប្អូនសប្បុរជន ដែលបានចូលរួមក្នុងរាត្រីនោះ មានទឹកប្រាក់សរុប ១ម៉ឺន៦៧៥ដុល្លា ហើយត្រូវបាន ធ្វើការប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

66 67 68 69 70 71 72 73