កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ឆ្នាំ២០១៦ និង ទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍នារសៀលថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៦នេះ  ក្រុមការងារ​ថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប បានធ្វើកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ​ត្រីមាសទី៣ឆ្នាំ២០១៦  និង ទិសដៅអនុវត្តបន្តដើមី្បត្រួតពិនិត្យ និង គាំទ្រ ការអនុវត្តកម្មវិធីន​យោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​អធិបតីភាពរបស់ ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដើមី្បអនុវត្តនយោបាយ និងយុទ្ធ​សាស្ត្រ​ ចតុកោណដំណាក់កាលទី៣ នៅរដ្ឋបាលសាលាខេត្តសៀមរាប ។

មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ អំពី​គោលបំណង នៃកិច្ចប្រជុំជូនដល់ សមាជិក សមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោត​ទៅលើការងារសំខាន់ៗមួយចំនួនក្នុងការកំណែទម្រង់ស៊ីជម្រៅ សម្រេចឲ្យ បានគោលដៅ​ជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់គោលដៅឆ្ពោះ​ទៅការបោះឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់​នៅឆ្នាំ២០១៧ ដើមី្បបន្តពង្រឹងនូវយន្តការនានា របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥នេះ ឲ្យធានាបាននូវ កំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។

តាមលទ្ធផលនៃសេចក្តីរាយការណ៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃ​គណៈអភិបាលខេត្ត ក៏បានធ្វើការបញ្ជាក់ជូន អង្គប្រជុំ ដោយយោងតាមរយៈវេទិកា​សាធារណៈនៅតាមបណ្តាក្រុង ស្រុក ឃុំសង្កាត់ ដើមី្ប ប្រមូលនូវសំណួរ សំណូមពរ និង ក្តី​កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកា ។ ទន្ទឹម​នឹង​ការ​រក្សាបាន​នូវ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ  រដ្ឋបាល​ខេត្ត​បាន​ធ្វើការអភិវឌ្ឍន៍​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ សមិទ្ធផល​នានាទៅលើចំណោទបញ្ហា របស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានដោះស្រាយ មួយចំនួននៅមិនទាន់បានដោះស្រាយ និង ការផ្អាក់សាងសង់អគាររដ្ឋបាល ខេត្តរបស់ក្រុមហ៊ុន។ក្នុងនោះដែរក្រុមការងារស្រុកបានក៏បាន ឆ្លើយតបទៅប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា រួមទាំងបានលើក ឡើង នូវទិសដៅអនុវត្តបន្តក្នុងត្រីមាសទី៤ឆ្នាំ២០១៦ផងដែរ ។

បន្ទាប់ពីសេចក្តីរាយការណ៍របស់ឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយតាមមូលដ្ឋានក្រុង ស្រុក ដែលបាន លើកឡើងពីលទ្ធផលអនុវត្តបាន និង បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរួចមក កិច្ចប្រជុំទាំងមូលក៏បានធ្វើការពិភាក្សាផ្លាប់ប្តូរនូវ មតិយោបល់គ្នា ដោយបានទទួលនូវចំណុចល្អៗ សម្រាប់ក្រុមការងារយកទៅអនុវត្តន៍នៅតាមមូលដ្ឋាន ក្នុងត្រីមាសទី៣ ឆ្នាំ ២០១៦នេះផងដែរ ។  ក្នុងនោះអង្គប្រជុំបានធ្វើការកែតម្រូវនូវខ្លឹមសារអត្ថន័យ នៃរបាយការណ៍ត្រីមាសទី៣ អំពីឃ្លាប្រយោគ ពាក្យពេចន៍អក្ខរាវិរុទ្ធជាដើម

មានប្រសាសន៍បូកសរុបបិទកិច្ចប្រជុំនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានលើកឡើង អំពីបញ្ហាប្រឈមកន្លងមកនៅ​ក្នុងភូមិសាស្ត្រខេត្តសៀមរាប គឺមានបញ្ហាប្រជាពលរដ្ឋជាមួយអាជ្ញាធរជាតិអប្សរា ,  ដែល ជាបញ្ហាដ៏ក្តៅ  ដែលធ្វើឲ្យបងប្អូន​ប្រជាពលរដ្ឋមានថ្នាំងថ្នាក់ ចំពោះអាជ្ញាធរអប្សរា ដែលជាចំណោទយ៉ាងខ្លាំងដែលធ្វើបាត់នូវប្រជាប្រិយ៍ភាព ​ក្នុងការដឹកនាំ​របស់​រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំ របស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា បញ្ហាការផ្អាកការសាងសង់ អគាររដ្ឋបាលខេត្តរបស់ក្រុមហ៊ុននោះ គឺពាក់ព័ន្ធ​ទៅលើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយចំពោះបញ្ហាផ្លូវថ្នល់នៅ ឃុំស្វាយចេក ស្រុកអង្គរធំ មន្ទីរសាធារណការ ត្រូវចុះធ្វើការ​សិក្សា ដើមី្បធ្វើការស្ថាបនាជូនប្រជាពលរដ្ឋតែចំពោះ បញ្ហាប្រជាពលរដ្ឋរស់នៅលើដីរបស់រដ្ឋ គឺត្រូវធ្វើការកាត់ជូនប្រជាពលរដ្ឋ និង អ្នកដែលរស់នៅលើដីសាធារណៈក៏ ត្រូវធ្វើការដោះស្រាយផងដែរ ។ ក្នុងនោះឯកឧត្តម ក៏សុំឲ្យអាជ្ញាធរជាតិអប្សរា ត្រូវធ្វើការ​បញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាព ដែលធ្វើឲ្យប៉ះពាលសតិអារម្មណ៍ប្រជាពលរដ្ឋ នៅតំបន់ដីបុរីសណ្ឋាការវប្បធម៌ទេសចរ​ណ៍​ហើយក៏ត្រូវបន្ត ធ្វើការគ្រប់គ្រងនូវដីដែលរដ្ឋបានដោះស្រាយគោលនយោបាយរួចហើយ និង ដីដែលមិនទាន់ដោះស្រាយ​គោលនយោបាយជូនប្រជាពលរដ្ឋ គឺត្រូវធ្វើសម្បទានដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ ប្រើប្រាស់​ដាំដុះ​ជាក់​ស្តែង ។ ឯកឧត្តម ទៀ បាញ់ ក៏បានជម្រុញឲ្យក្រុមការងារថ្នាក់ជាតិ និង ថ្នាក់ខេត្ត បន្តធ្វើការដោះស្រាយនូវរាល់បញ្ហា​ករណីដែលសេសសល់ក្នុងត្រីមាសទី៣តាមរយៈក្នុងការធ្វើវេទិកាសាធារណៈនៅតាមភូមិ ឃុំ សង្កាត់ ទៅតាមស្ថានភាពស្ថិតិប្រជា​ពលរដ្ឋ  ក្នុងគោលបំណងធ្វើយ៉ាងណាដោះស្រាយ នូវក្តីកង្វល់របស់ប្រជាពល រដ្ឋ និង ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពល​រដ្ឋឲ្យត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវ​ប្រកាន់ឲ្យបានខ្ជាប់ខ្ជួនពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកអនុវត្តឲ្យទទួលបាន ជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ សំខាន់ក្នុងការ ជម្រុញប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមឃុំ សង្កាត់។

ឆ្លៀតឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យចូលទស្សនា សណ្ឋាគារសុខាអង្គរ ដែលទើបសាងសង់ថ្មី​នៅក្នុងតំបន់បុរីសណ្ឋាគារវប្បធម៌ដែលមាន៧៧៦បន្ទប់ និង វីឡា ចំនួន៤ ព្រមទាំងសាលសន្និសិទចំណុះ ២ពាន់៥០០នាក់ ដែលសាងសង់ទៅដោយរចនាបទខ្មែរដែលមានលក្ខណៈ បរិស្ថាន អនាម័យដ៏ស្រស់ស្អាតទៀតផង៕ អត្ថបទ ម៉ី សុខារិទ្ធ

56 57

75 76 77 80 81 82