ខេត្តសៀមរាប ៖ សាលពិព័រណ៌រូបភាព របស់ក្រុមហ៊ុនចូស៊ីម អេសអិល ខនសាលធីន ខូអិលធីឌី ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ត្រូវបានបើកសម្ពោធកាត់ខ្សែបូរដាក់ឲ្យដំណើរការបម្រើជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទស្សនាកម្សាន្ត កាលពីរសៀលថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អគ្គកុងស៊ុលកូរ៉េ ថ្នាក់ដឹកនាំមន្ទីរ សភាពាណជ្ជកម្មខេត្ត តំណាងក្រុម ហ៊ុន ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់ លោក រ៉ូ ម្យុងគុក ប្រធានក្រុមហ៊ុនចូស៊ីម អេសអិល ខនសាលធីន ខូអិលធីឌី បានធ្វើការបញ្ជាក់អំពីផលប្រយោជន៍ នៃការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត សៀមរាប ក្នុងកិច្ចអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ដើមី្បបម្រើនូវតម្រូវការរបស់ភ្ញៀវទេសចរណ៍ ចូលមកទស្សនា កម្សាន្តនៅ លើទឹកដីប្រវត្តិសាស្ត្រសៀមរាប រួមទាំងបង្កើននូវការងារជូនប្រជាពលរដ្ឋផងដែរ ។ ម៉្យាងទៀតសមទ្ធិផលនេះ បាន ដំណើរការសាងសង់បានរួចរាល់ ក្រោមការគាំទ្ររបស់អាជ្ញាធរខេត្ត ក្រុង សង្កាត់ផងដែរ ។
បន្ទាប់ពីចំណាប់អារម្មណ៍នោះដែរឯកឧត្តម ផាក លឿងឃ្យូ អគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាបរួចមកមានប្រសាសន៍នោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ការបើកសម្ពោធដាក់ឲ្យធ្វើអាជីវកម្ម នូវសាល ពិរព័រណ៌រូបភាព របស់ក្រុមហ៊ុនចូស៊ីម អេសអិល ខនសាលធីន ខូអិលធីឌី គឺឆ្លុះបញ្ចាំងពីការចូលរួមជាមួយរាជរដ្ឋា ភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប។ ឯកឧត្តមបណ្ឌិតក៏បានលើក ឡើងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនូវសមទ្ធិផលធំៗ ជាច្រើនតាមរយៈដាក់ចេញនូវផែនការ និង យុទ្ធសាស្ត្រសំខាន់ៗ ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្នុងការធានាបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់ សាធា រណៈជូនប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ក្នុងបរិការណ៍នេះ ខេត្តបានកំពុងធ្វើ ការជម្រុញ និង លើកទឹកចិតដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកឯកជន ស្ថាប័នសាធារណៈ ឲ្យចូលរួមប្រកបដោយ មានការទទួលខុសត្រូវខ្ពស់ ដើមី្បបង្កើនគុណភាព ប្រសិទ្ធភាពចំពោះវិស័យសេវាកម្មទេសចរណ៍ ក្នុងការឆ្លើយតប ទៅនឹងតម្រូវការកំណើនភ្ញៀវទេសចរណ៍ ប្រកបដោយចីរភាព និង សមធម៌ ។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ក្នុងន័យនេះ វិស័យឯកជន គឺជាដៃគូដ៏សំខាន់ ដែលពុំអាចខ្វះបានលើគ្រប់ចរន្ត រីកចម្រើនរបស់ខេត្តប្រវត្តិសាស្ត្រ មួយនេះ ។ ក្នុងនោះសេវាកម្មទេសចរណ៍ ដែលមានសន្ទុះលេចធ្លោដូចសព្វថ្ងៃ ស្ទើទាំងស្រុង ក៏បានមកពីការ វិនិយោគ និង បោះទុនពីវិស័យឯកជន ក្នុងការរួមគ្នាអភិវឌ្ឍន៍ខេត្តទេសចរណ៍ ក្នុងការលើកកម្កើននូវសេដ្ឋកិច្ចជាតិ ប្រកបដោយសុខដុមរមនា ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបន្តទៀតថា ការសម្ពោធដាក់ឲ្យដំណើរការនូវ សាលពិព័រណ៌រូបភាព ដែលបំពាក់ទៅដោយសម្ភារៈទំនើបៗ ក្នុងកម្រិតស្តង់ដារមួយក្នុងខេត្តសៀមរាប ក្នុងការ ជម្រុញដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តឲ្យកាន់តែមានភាពល្អប្រសើរ តាមរយៈនៃការបង្កើតការងារ និង ប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា ។ ម៉្យាងទៀត ក៏ជាសកម្មភាពក្នុងការឆ្លើយតប និង ឆ្លុះបញ្ចាំងឲ្យឃើញពីការ ទុកចិត្ត ជឿជាក់របស់អ្នកវិនិយោគឯកជន លើការដឹកនាំប្រកបទៅដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែត្រូវបានពង្រីក ពង្រឹងនូវខឿនឯកភាពជាតិ សន្តិភាព និង ស្ថិរភាព នយោបាយ ដែល បង្កឲ្យមានបរិយាកាស អាជីវកម្មល្អ នៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ព្រមទាំងសូមឲ្យ ការធ្វើ អាជីវកម្មនេះទទូលបាននូវភាពរីកចម្រើន និង ទទួលបានជោគជ័យផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ