ខួបគម្រប់១ឆ្នាំការចូលអនិច្ចធម្មរបស់ព្រះមេគណខេត្តសៀមរាប


ខេត្តសៀមរាប ៖ ដោយមានការមូលមតិគ្នាជាឯកច្ឆ័ន របស់ព្រះគ្រូចៅអធិការវត្ត ព្រះឥន្ធកោសីយ៍ ព្រះភិក្ខុ ចន្ទ័ សុវណ្ណ និង អាជ្ញាធរខេត្ត រួមទាំងសិស្សគុណ តាអាចារ្យ គណៈកម្មការវត្ត និង បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិត ឆ្ងាយ បានធ្វើ ការរៀបចំ ខួបគម្រប់មួយឆ្នាំ ថ្វាយប្រគេនព្រះសពអតិត ព្រះសុមង្គលលីលាចារ្យ ឥន្ទកេសរោ បណ្ឌិត ពេជ្រ សន ព្រះ មេគណខេត្តសៀមរាប និង ជាព្រះគ្រូចៅអធិការវត្តព្រះឥន្ធកោសីយ៍ ដែលបានអនិច្ចធម្មកាល ពីថ្ងៃសុក្រ ៨កើត ខែ មិគសិរ ឆ្នាំមមែ សប្តស័ក ២៥៥៩ ត្រូវនឹងថ្ងៃទី​១៨ ខែ ធ្នូ ឆ្នាំ២០១៥ ដោយព្រះរោគាពាធ ។ ពិធីនេះត្រូវបានធ្វើឡើង នៅកាលពីចុងសប្តាហ៍ថ្ងៃទី ១៧ និង ១៨ ខែ ធ្នូ ឆ្នាំ២០១៦ ក្រោមវត្តមានរបស់លោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត និង លោកជំទាវ មាស សន ជា ម៉ន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ សីលវ័ន្ត​ សីលវន្តី និង ពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ ។

ការរៀបចំខួបគម្រប់១ឆ្នាំនេះ គឺជាការគោរពដឹកគុណបំណាច់របស់ព្រះសុមង្គលលីលាចារ្យ ឥន្ទកេសរោ បណ្ឌិត ពេជ្រ សន អតីតៈព្រះ មេគណខេត្តសៀមរាប  ក្នុងដំណើរក្នុងមួយជីវតរបស់ព្រះអង្គ បានតស៊ូដើមី្បដុតបំផ្លាញនូវកិលេស អវិជ្ជា ចម្រើននូវគុណធម៌ និង បញ្ញាឲ្យកើតឡើង ព្រមទាំងបានបណ្តុះនូវសេចក្តីស្រឡាញ់ មេត្តាករុណាចំពោះសិស្សគណ និង បងប្អូនពុទ្ធបរិស័ទ ។ ស្ថិតពេលដែលព្រះអង្គនៅមានព្រះជន្ម ក្នុងនាមជាអគ្គមគ្គុទ្ទេស ព្រះអង្គបានបំពេញភារកិច្ច ដើមី្បជូនមាតុប្រទេសរបស់ខ្លួន ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ដោយបានកសាងនូវសមទ្ធិផលធំៗជាច្រើន នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប  ក្នុងការលើកស្ទួយនូវប្រពៃណី ទំនៀមទំលាប់ វប្បធម៌ ដោយមិនបានពុំគិតនូវពីផលប្រយោជន៍បុគ្គលរបស់ខ្លួនឡើយ ។ ស្ថិតពេលដែលព្រះអង្គនៅមានព្រះជន្ម ក្នុងនាមជាអគ្គមគ្គុទ្ទេស ព្រះអង្គបានបំពេញភារកិច្ច ដើមី្បជូនមាតុប្រទេសរបស់ខ្លួន ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ដោយបានកសាងនូវសមទ្ធិផលធំៗជាច្រើន នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប  ក្នុងការលើកស្ទួយនូវប្រពៃណី ទំនៀមទំលាប់ វប្បធម៌ ដោយមិនបានគិតនូវពីផលប្រយោជន៍បុគ្គលរបស់ខ្លួនឡើយ ។  ដោយឃើញនូវស្នាដៃរបស់ព្រះអង្គ ទាំងនេះហើយ ដែលធ្វើឲ្យយើងជាថ្នាក់ដឹកនាំ គ្រប់ន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនកូន ចៅ  មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុត គ្មាននូវព្រះគុណបការៈដ៏ថ្លៃថ្លា និង វិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រហស្ត៍របស់ព្រះអង្គ ដែលបានបន្សល់ទុកនៅសមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ ក្នុងខេត្តសៀមរាប  ។  ដោយកត្តាទាំងនេះ ហើយទើប សិស្សគុណ ព្រះភិក្ខុ ចន្ទ័ សុវណ្ណ ព្រះគ្រូចៅអធិការវត្ត ព្រះឥន្ធកោសីយ៍ និង អាជ្ញាធរខេត្ត ក៏ដូចបងប្អូនពុទ្ធបរិស័ទ បានរៀបចំធ្វើពិធីបុណ្យនេះឡើង ដើមី្បថ្វាយជូនដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះសពព្រះសុមង្គលសិលាចារ្យ ឥន្ទកេសរោ បណ្ឌិត ពេជ្រ សន ព្រះមេគណខេត្ត   ដោយអានិសង្ឃ នៃអំពើដ៏ល្អទាំងឡាយ ដែលព្រះមេគណ  បានយិតយោងព្រះវិញ្ញាណក្ខ័ន្ត ព្រះសុមង្គលសិលាចារ្យ ឥន្ទកេសរោ បណ្ឌិត ពេជ្រ សន បាននិមន្តទៅកាន់ឋានបរមសុខ  ដែលជាទីរំលត់ទុក្ខ ។ ដើមី្បភ្ជាប់នូវនិក្ស័យព្រះពុទ្ធសាសនា លោកជំទាវ និង ប្រតិភូអមដំណើរបានប្រគេនបច្ច័យ ក្នុងការចូលរួមពិធី បុណ្យនូវ បច្ច័យ ចំនួន ១លាន ៣សែនរៀល ដើមី្បប្រើប្រាស់ក្នុងពិធីបុណ្យនេះផងដែរ ។

​បន្ទាប់ពីលោកតាអាចារ្យធ្វើពិធីទៅតាមទំនៀបទំលាប់ ប្រពៃណី របស់ព្រះសម្មាសាម្ពុទ្ធព្រះបរមគ្រូនៃយើង រួចមក  ក្នុងពិធីបុណ្យនោះដែរ ក៏មានការនិមន្តព្រះសង្ឃ ជាព្រអនុគណក្រុង ស្រុក រួមទាំងមន្ត្រីសង្ឃ សមណសិស្ស ប្រមាណជាង២០០អង្គ ដើមី្បគោចរបិណ្ឌបាត្រ ថ្វាយជូនព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ  បាននិមន្តទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ  ៕ អត្ថបទ ម៉ី សុខារិទ្ធ