ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ចួលរួមប្រារពខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាជ័យជំនះ៧មករា (១៩៧៩-២០១៧) នៅខេត្តសៀមរាប


ខេត្តសៀមរាប ៖ ក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពួកប៉ុល ពត បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សង្គមជាតិឲ្យរលំរលាយ ខ្ទិចខ្ទីដល់ឬគល់ រួមទាំងសិទ្ធសេរីភាពត្រូវបានលប់បំបាត់អស់ទាំងស្រុង មិនតែប៉ុណ្ណោះ ប៉ុល ពតបាន កាប់សម្លាប់ ប្រជាជនស្លូតត្រង់អស់ជាង៣លាននាក់យ៉ាងអាណោចអាធម្ម។ ច្បាស់ណាស់ថា បើគ្មានថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ក៏យើងគ្មានថ្ងៃទី២៣ តុលានៅទីក្រុងប៉ារីស និងគ្មានការបង្រួបបង្រួមជាតិ និងគ្មានសុខសន្តិភាព ស្ថេរ ភាពនយោបាយ និង ការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ។ នេះគឺជាប្រសាសន៍លើកឡើង របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណៈបក្សប្រជាជន កម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប បានថ្លែងនៅក្នុងអង្គមិទ្ទិញអបអរសារទរទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០១៧  ខួបអនុស្សាវរីយ៍លើកទី៣៨ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ ដោយបានបញ្ជាក់អំពីអត្ថន័យនៅក្នុងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត បញ្ចប់សម័យកាលដ៍ខ្មៅងងិតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។  ព្រមជាមួយគ្នានេះ យើងទាំងអស់គ្នា សូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង ៣លាននាក់ ដែលបានបាត់បង់ជីវិត ទៅយ៉ាងអាណោចអាធម្ម និង អយុត្តិធម៏បំផុតនៅក្រោមរបបប្រល័យពូជសាសន៍ សូមឲ្យដួងវិញ្ញាណក្ខ័ន្ធវីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រវៀតណាម ដែលបានលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងការពារ ការរស់ឡើងវិញរបស់កម្ពុជា សូមឲ្យ ដួងវិញ្ញាណក្ខ័ន្ធ លោកអ្នកទាំងអស់នោះទៅកាន់ សុខគតិភពជារៀងដ៍រាបទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៍បានបញ្ជាក់ទៀតថា ស្មារតីជ័យជម្នះ៧ មករា ស្ថិតស្ថេរ និង រស់រវើកជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ ព្រោះស្មារតី៧ មករា ជាពន្លឺបង្ហាញផ្លូវយើងទាំងអស់គ្នាឲ្យឆ្លងកាត់នូវគ្រប់ឧបសគ្គ លំបាកនានាឆ្ពោះទៅរកជ័យជម្នះគ្មានទីបញ្ចប់ ។  នៅពេលបច្ចុប្បន្ននេះប្រជាជនគ្រប់ៗរូប មានក្តីសោមនស្សរីតរាយចំពោះសមទ្ធិផលនានា លើគ្រប់វិស័យដែលសម្រេចបាន ក្រោមការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា នៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ។ ក្នុងនោះកម្ពុជាយើង នៅតែធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សម្រេច បាននូវកំណើនក្នុងរង្វង់ ៧% បន្តទៀត ដែលធ្វើឲ្យយើងបន្តដំណើរទៅមុខ ប្រកបដោយក្តីសង្ឃឹមមានភាពជឿជាក់ ចំពោះអនាគតរុងរឿងរបស់មាតុភូមិ និង ប្រជាជាតិកម្ពុជា ដោយបន្តដំណើរលើផ្លូវដ៏ត្រឹមត្រូវដូចបច្ចុប្បន្ននេះ ។  ក្នុងខ្លឹមសារនោះដែរ  ក៏បានលើកពីការ  ជម្រុញនូវយុទ្ធនាការ ដើមី្បប្រយុទ្ធ និង បង្រ្កាបគ្រប់រាល់អំពើបទល្មើស ដោយផ្តោតសំខាន់លើបញ្ហាគ្រឿងញៀន រួមទាំងការជម្រុញការអនុវត្តកំណែទម្រង់រដ្ឋ ដ៏ស៊ីជម្រៅលើគ្រប់វិស័យ និង ការប្រឆាំងអំពើពុករលួយ និង កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅបង្កើនការផ្ទេរមុខងារ និងធនធាន នៅថ្នាក់ក្រោមជាតិ ដើមី្បបង្ខិតសេវាសាធារណៈ និង ការអភិវឌ្ឍមូលដ្ឋានកាន់តែកៀកប្រជាជន

ក្នុងពិធធីប្រារព្ធមិទ្ទិញនេះមានការនិមន្ត និង​ អញ្ជើញមកជួបជុំគ្នាប្រារព្ធធ្វើមិទ្ទិញអបអរសាទរ​ខួបអនុស្សាវរីយ៍លើក ទី៣ ស្មារតីថ្ងៃជ័យជំនះ៧មករា ១៩៧៩ ៧មករា ២០១៧ រួមមាន ពីព្រះសង្ឃ​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្ស និសិ្សត គរុសិស្ស កម្លាំងប្រដាប់អាវុធ​ និង ប្រជាពលរដ្ឋ ប្រមាណជាង៤ពាន់៧៨៨នាក់ ៕ អត្ថបទ ម៉ី​ សុខារិទ្ធ

802 803 804 805 806 807 808 809 810 811 812 813 814 815 816 817 818 819 820 821