ពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផលសន្និបាត និង ទិវាជ័យជម្នះ៧មករា និង ការបញ្ចូលសមាជិកបក្សថ្មី


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជន ខេត្តសៀមរាប មានធ្វើពិធីប្រកាសទទួលស្គាល់សមាជិកបក្សថ្មី ចំនួន៣០នាក់ របស់សាខាបក្សនៃមន្ទីរសាធារណ ការ និង ដឹកជញ្ជូនខេត្ត និង ការផ្សព្វផ្សាយខ្លឹមសារ​និង លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និង ខ្លឹមសារស្មារតីនៃទិវាជ័យជម្នះ ៧មករា ខួបអនុស្សាវរីយ៍លើកទី ៣៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នូ ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និង​​ ជាអនុប្រធានគណៈ កម្មាធិការគណបក្សប្រជាជនខេត្ត និង ជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ។

បន្ទាប់ពីធ្វើការប្រកាសទទួលស្គាល់សមាជិកបក្សថ្មី និង ការប្រគល់នូវសេចក្តីសម្រេច ជូនដល់សមាជិកបក្ស ថ្មីទាំង៣០នាក់ មានស្រី១២នាក់ និង ការអាននូវសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និង ខ្លឹមសារអត្ថន័យ សន្ទរកថារបស់សម្តេចតេ ជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី៣៨ នៃស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩.២០១៧ ដើមី្បឲ្យសមាជិកសមាជិកា នៃ សាខាបក្ស មន្ទីរសាធារណការខេត្ត ឲ្យបានកាន់តែយល់ជ្រាប់ច្បាប់ ពីគោលនយោបាយដឹកនាំរបស់គណបក្ស​ប្រជាជនកម្ពុជា រួមទាំងគោលការណ៍ ភារកិច្ចសំខាន់ៗ ចំពោះមុខ និង​ទៅអនាគតយូរអង្វែង  ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានគូសបញ្ជាក់ថា បង​​ប្អូន​​ទាំង​​អស់​​ដែលបាន​​ចូល​​ជា​​សមាជិក​​បក្សប្រជាជន​ហើយ ត្រូវស្មោះត្រង់​ និង​​ ប្រតិ​បត្ដិ​​តាម​​គោល​​នយោ​​បាយ​របស់​គណ​​បក្ស​​  បន្ដគាំ​​ទ្រនូវ​​    លក្ខន្ដិកៈ​​របស់​​គណបក្ស​​​ត្រូវ​​សាមគ្គី​​គ្នា​​ ស្រឡាញ់​​រាប់​​អាន​គ្នា​​​​ដោយ​ស្មោះ​ត្រង់បំផុត​​ ហើយ​​ត្រូវ​​គោរព​​ក្រម​​សីលធម៌​​ដែល​​គណបក្ស​​ប្រគល់​ជូនឲ្យបាន​ជា​​និច្ច ។  ដោយ​មើល​ឃើញ​​​ការ​ដឹក​នាំ​​​ដ៏​ត្រឹម​ត្រូវ​​​របស់​សម្តេច​តេជោ​ ហ៊ុន សែន ប្រធាន​​គណ​បក្ស​​​ប្រជាជន​កម្ពុជា​​​ និង ​ទទួល​​​បាន​នូវ​ការគាំទ្រ​​យ៉ាង​ពេញ​ទំហឹង​ ហើយ​ការ​បោះ​ឆ្នោត​​​ជ្រើ​ស​រើស​​​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​​ខាង​​មុខ​នេះ​​ មិន​មែន​ដើម្បី​​នរណាម្នាក់​​​នោះ​ទេ គឺ​ដើម្បី​​គណបក្ស​​ទាំង​មូល​​ និង ​ដើម្បី​​ជាតិ​​​យើង​​ទាំង​អស់​គ្នា​ ដោយ​​ធានា​​បាន​នូវ​សុខ​សន្តិ​ភាព​​ និង​ការ​អភិវឌ្ឍ ។ ​​ក្នុងនោះឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានគូស បញ្ជាក់ផងដែរ ពីអង្គសន្និបាតទាំងមូលបានធ្វើការគាំទ្រ ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី ក្នុងការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣  បានសម្រេចនូវសមទ្ធិផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន  ។  កត្តាជាក់ស្តែងលើការការពារ ខឿនឯករាជ្យ អធិបតេយ្យ បូរណ ភាពទឹកដី និង សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមជាដើម  ព្រមទាំងចលនាករនៃការកំណែទម្រង់គ្រប់ផ្នែក គ្រប់វិស័យ ក្នុងទិសដៅដ៏ត្រឹមត្រូវ និងទទួលបានជាផ្លែផ្កា  និង បានកំណត់ទិសដៅភារកិច្ច សំខាន់ៗ ដើមី្បបន្តអនុវត្តផែនការឆ្ពោះទៅការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៧ខាងមុខ ឲ្យសម្រេចបានជោគជ័យ ដើមី្បបម្រើប្រជាជន ក្នុងការជម្រុញ ការអភិវឌ្ឍន៍ឃុំ សង្កាត់បន្តទៀត ។ ឯកឧត្តម​បណ្ឌិត នូ ផល្លា ក៏បានលើផងដែរ អំពីសមទ្ធិផលដែលកើតឡើង ថា ស្មារតីជ័យជម្នះ៧ មករា ស្ថិតស្ថេរ និង រស់រវើកជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ ព្រោះស្មារតី៧ មករា ជាពន្លឺបង្ហាញផ្លូវយើងទាំងអស់គ្នាឲ្យឆ្លងកាត់នូវគ្រប់ឧបសគ្គ លំបាកនានាឆ្ពោះទៅរកជ័យជម្នះគ្មានទីបញ្ចប់  ហើយបើគ្មានថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ក៏យើងគ្មានថ្ងៃទី២៣ តុលានៅទីក្រុងប៉ារីស និង គ្មានការបង្រួបបង្រួមជាតិ និង គ្មានសុខសន្តិភាព ស្ថេរភាពនយោបាយ និង ការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ  ។ នៅពេលបច្ចុប្បន្ននេះប្រជាជនគ្រប់ៗរូប មានក្តីសោមនស្សរីតរាយចំពោះសមទ្ធិផលនានា លើគ្រប់វិស័យដែលសម្រេចបាន ក្រោមការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា នៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥  នៃរដ្ឋសភា ។ ក្នុងនោះកម្ពុជាយើង នៅតែធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សម្រេចបាននូវកំណើនក្នុងរង្វង់ ៧% បន្តទៀត ដែលធ្វើឲ្យយើងបន្តដំណើរទៅមុខ ប្រកបដោយក្តីសង្ឃឹមមានភាពជឿជាក់ ចំពោះអនាគតរុងរឿងរបស់មាតុភូមិ និង ប្រជាជាតិកម្ពុជា ដោយបន្តដំណើរលើផ្លូវដ៏ត្រឹមត្រូវដូចបច្ចុប្បន្ននេះ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកសមាជិកា ក៏ដូចប្រជាជនកម្ពុជាទាំងមូល គឺត្រូវប្រមូលផ្តុំកម្លាំងមហាសាមគ្គី ក្នុងការពង្រឹង ពង្រីក កសាងកម្លាំងស្នូលរបស់ គណបក្ស ដើមី្បបង្កប្រៀបខ្លាំងប្រៀបឈ្នះ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ខាងមុខ ឲ្យទទួលបានជោគជ័យ  ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ របស់គណបក្សប្រជាជន ក្នុងការ បន្តសម្រេចភាពជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៨ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

68 69 70 71