ខេត្តសៀមរាប ៖ ក្រុមគ្រូពេទ្យស្ម័ត្រចិត្តខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ៥០រូប បានអញ្ជើញចុះធ្វើការពិនិត្យវះកាត់ជូនប្រជាពលរដ្ឋ ដែលមានជម្ងឺភ្នែកឡើងបាយតាមប្រធាន( ដំណើរនៃពន្លឺ ) កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ កម្មវិធី(ដំណើរនៃពន្លឺ ) នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឯក សំអុលប្រធានសមាគមន៍ មិត្តភាព កម្ពុជា ចិន ដោយមានការអញ្ជើញចូលរួមពីលេខាទូតទី១ស្ថានទូតចិនប្រចាំនៅកម្ពុជា អគ្គនាយករងការិ យាល័យកិច្ចការបរទេសខេត្តហាយណាន និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមគ្រូពេទ្យស្ម័ត្រ ចិត្ត និង មន្ត្រីបុគ្គលិកពេទ្យ រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ប្រជាពលរដ្ឋជា អ្នកជម្ងឺផងដែរ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងការបញ្ជាក់របស់ឯកឧត្តម ឯក សំអុល ប្រធាន សមាគមន៍មិត្តភាព កម្ពុជា ចិន បានឲ្យដឹងថា ការចុះពិនិត្យព្យាបាលជម្ងឺផ្នែកឡើងបាយ របស់ក្រុមគ្រូ ពេទ្យ ស្ម័ត្រចិត្តខេត្តហាយណាន គឺជាលើកទីបីហើយ បន្ទាប់ពីខេត្តកំពង់ចាម ។ ការរីកចម្រើននៃកិច្ចសហប្រតិបត្តិ ការនេះ ក្រោមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រី ក៏ដូច គោលនយោបាយ (ខែ្សក្រវ៉ាត់មួយផ្លូវមួយ ) របស់រដ្ឋាភិបាលចិន ដែលកាន់តែធ្វើឲ្យចំណងមិត្តភាពនៃ ប្រទេសទាំង ពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង ។ តាមការបញ្ជាក់របស់លោកស្រី កាង បាយីង អគ្គនាយករងការិយាល័យ កិច្ចការបរទេសខេត្តហាយណាន បានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃមកនេះ ក្រុមគ្រូពេទ្យបានធ្វើការ ពិនិត្យវះកាត់ និង ព្យាបាលអ្នកជម្ងឺភ្នែកមានចំនួន ២៩៥នាក់ ហើយនេះជាការចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន នៅកម្ពុជា ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាផងដែរ ។
មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានថ្លែងនូវអំណរ គុណចំពោះរដ្ឋបាលខេត្ហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចាត់បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកបំពេញបេសកកម្មមនុស្សធម៌នៅកម្ពុជា ជាពិសេសបានជ្រើសរើសខេត្តសៀមរាប ធ្វើជាគោលដៅ សម្រាប់ការពិនិត្យ វះកាត់ និងធ្វើ ការព្យាបាលជម្ងឺភ្នែកឡើងបាយ ជូនប្រជាជនខេត្តសៀមរាប ។ ការបើកកម្ម វិធីចុះពិនិត្យ វះកាត់ និងព្យាបាលជម្ងឺភ្នែកឡើងបាយដោយគិតថ្លៃ ជូនប្រជាពលរដ្ឋទូទៅ ក្នុងខេត្តសៀមរាប នាថ្ងៃនេះ ក្រោមប្រធានបទ «ដំណើរនៃពន្លឺ» របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តហាយណាន ។ ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរថា ផ្តើមចេញពីកិច្ចទំនាក់ទំនង ខេត្តយើងទាំងពីរ បានពូនជ្រុំនូវទំនាក់ទំនងរវាគ្នានឹងគ្នា កាន់តែល្អប្រសើរ ជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរ ក្នុងដំណើរទស្សនកិច្ចទៅវិញទៅ មក និងចេះជួយគ្នាលើសកម្មភាពមនុស្សធម៌ជាដើម ។ ជាក់ស្តែងជាសក្ខីភាពដែល បានបង្ហាញនាថ្ងៃនេះ ដោយមានក្រុមគ្រូពេទ្យមកពីខេត្តហាយណាន ចុះមកធ្វើការពិនិត្យ វះកាត់ និង ព្យាបាលជម្ងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ។ ម៉្យាងទៀតបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់តំបន់ជនបទដាច់ស្រយាល និង តាម បណ្តាខេត្តជិតខាង ក៏បានអញ្ជើញមកទទួល សេវាដ៏ល្អនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសចិន ។ ទាំងនេះ ក៏ជាមោទនភាព និងមិត្តភាពរបស់យើង និងផ្លែផ្លានៃកិច្ចសហប្រតិបត្តិការហាយណាន-សៀមរាប ដ៏ល្អប្រសើរសម្រាប់ពេលបច្ចុប្បន្ន និង ទៅថ្ងៃអនាគត ហើយដែលជាខេត្តបានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦កន្លងទៅនេះ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកពីប្រវត្តិសាស្រ្ត ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានចំណងទាក់ទងល្អជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ ពោល គឺចាប់តាំងពីសម័យនគរភ្នំមកម៉្លេះ ហើយត្រូវបានពង្រីក និង ពង្រឹងឲ្យកាន់តែជិតស្និទ្ធ និងស្អិតរមូត ថែមទៀត និងបានពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោម ព្រះរាជកិច្ចដឹកនាំ របស់ព្រះបរមរតនកោដ្ឋ នរោត្ត សីហនុ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ថែរក្សាការពារនូវចំណងមិត្ត ភាពប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរទទួលបានការរីកចម្រើនគួរជាទីមោទនៈ ដែលត្រូវបានឆ្លុះបញ្ចាំងឡើង ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច កាន់តែញឹកញាប់ រវាងថ្នាក់ដឹកនាំនៃប្រទេស និងការកើនឡើងកាន់តែខ្លាំងក្លា នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ប្រទេសទាំងពីរ។ ជាសកម្មភាពជាក់ស្តែងបង្ហាញថាចិន និង កម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និង គួរជាទីទុក ចិត្តបំផុតសម្រាប់គ្នាទៅវិញទៅមក ។ ឯកឧត្តមបណ្ឌិត បានធ្វើការគាំទ្រយ៉ាងពេញលេញ ចំពោះអង្គការសមាគម សប្បុរជននានា ដែលតែងតែចំណាយធនធានបញ្ញាស្មារតី ថវិកា សម្ភារៈជួយដលជនទីទល់ក្រ អនាថា ឲ្យគ្នាមានក្តីសង្ឈឹមកាន់តែប្រសើរឡើង ហើយការរៀបចំពិធីពិនិត្យ វះកាត់ និងព្យាបាលជម្ងឺភ្នែកឡើងបាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្ត នាពេលនេះ គឺជាសក្ខីកម្មដ៏សប្បុរសក្នុងការជួយដល់សង្គម ដែលបញ្ជាក់ពីការយកចិត្តទុក ដាក់ពីថ្នាក់ដឹកនាំ និង អង្គការសង្គមស៊ីវិល និងសប្បុរសជននានាមកលើសេចក្តីសុខសុភមង្គលរបស់ប្រជា ពលរដ្ឋ កម្ពុជា និង បន្តគាំទ្រដល់សម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុភាពសុខសាន្ត និងសុភមង្គល ដោយមិនមានប្រកាន់ពណ៍សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ៕ អត្ថបទ ម៉ី សុខារិទ្ធ