ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ របស់ប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា នៅលើទីកដីប្រវត្តិសាស្ត្រខេត្តសៀមរាប


ខេត្តសៀមរាប ៖ ដំណើរអញ្ជើញមកដល់់របស់ឯកឧត្តម  ធិន ច (U Htin Kyaw) ប្រធានាធិបតីប្រទេស មីយ៉ាន់ម៉ា និង លោកជំទាវ អមដំណើរដោយសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងបរមរាជវាំង និងឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប កាលពីវេលាម៉ោង ១៥ និង ៤៥នាទី នារសៀលថ្ងៃទី ០៤ ខែ កុម្ភះ ឆ្នាំ២០១៧  ដោយមានការ អញ្ជើញទទួលបដិសណ្ឋាកិច្ចរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម បណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ  រួមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត  មេបញ្ជាការ បញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រី រាជការ គរុសិស្ស សិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ ។

ក្នុងដំណើរអញ្ជើញមកដល់របស់គណៈប្រតិភូប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ានារសៀលថ្ងៃនោះដែរឯកឧត្តម  ធិន ច (U Htin Kyaw) លោកជំទាវ ក៏បានអញ្ជើញចូលទស្សនានៅសារមន្ទីរអង្គរ  រួចមក ក៏ បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ នៅសណ្ឋាគារ សុខាអង្គរ ដែលបានប្រព្រឹត្តទៅប្រកបដោយភាព ស្និតស្នាល សប្បាយរីករាយផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងប្រវត្តិនៃកិច្ចទំនាក់ទំនង រវាងប្រទេស កម្ពុជា និង មីយ៉ាន់ម៉ា  ដោយប្រទេសយើងទាំងពីរមានប្រពៃណី សាសនាប្រហាក់ប្រហែលគ្នា ទៀតផង ។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានលើកពីកិច្ចអភិវឌ្ឍរបស់ខេត្តសៀមរាប  ក្រោយពីប្រទេសកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍លើគ្រប់វិស័យ  ជាសុំខាន់លើកិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ហើយបានប្រែក្លាយជាគោលដៅរបស់ភ្ញៀវទេសចរនៅលើពិភពលោកចូលមកទស្សនាកម្សាន្តទៀតផង ។

លុះនៅព្រឹកថ្ងៃទី ០៥ កុម្ភះ គណៈប្រតិភូក៏បានអញ្ជើញទស្សនា នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិ សាស្ត្រ  ប្រាសាទអង្គរ  ប្រាសាទបាយ័ន  និង ប្រាសាទតាព្រហ្មដែលជាសម្បត្តិវប្បធម៌មរតកនៃបុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវវត្ថុដ៏មានតម្លៃ ​ ក្នុងរជ្ជកាលព្រះបាទសូរិយាវ័រ្មនទី២និងព្រះបាទជ័យវរ្ម័នទី៧ដែលជាសំណង់និងស្ថាបត្យកម្មដ៏កំពូលបានបង្ហាញនូវការសិក្សាស៊ីជម្រៅនាសម័យអតិតកាលបានឆ្លុះបញ្ចាំងដល់ការវាយតម្លៃខ្ពស់នូវទេពកោសល្យស្នាដៃបុព្វបុរសដូនតាខ្មែរនៃចក្រភពមួយលើលោក។ក្នុងដំណើរទស្សនានៅ តាមប្រាសាទនោះ ដែរឯកឧត្តម  ធិន ច (U Htin Kyaw) និង គណៈប្រតិភូ ក៏បានសម្លែងនូវក្តីស្ញប់ស្ញែងកោតសរសើរចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យពិតជាអច្ឆរិយៈវត្ថុគ្មានពីរលើលោកប្រៀបបាននឹងសំណង់ស្ថាបត្យកម្មទេពនិម្មិតមិនអាចកាត់ថ្លៃបាននៃដួងព្រលឹងជាតិកម្ពុជាហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ។ក្នុងនោះដែរឯកឧត្តមប្រធានគណៈប្រតិភូ​ និង លោកជំទាវ ក៏បានមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើវិស័យវប្បធម៌ និង ជំនឿសាសនា ដោយបានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ។

បន្ទាប់ពីការអញ្ជើញធ្វើការទស្សនៈកិច្ច អស់រយៈពេល២ថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ  មុនពេលធ្វើដំណើរនិវត្តន៍នោះនៅព្រឹកថ្ងៃទី០៦កុម្ភះ២០១៧ឯកឧត្តម  ធិន ច (U Htin Kyaw) និងគណៈប្រតិភូ បានបន្តដំណើរទៅទស្សនានៅប្រាង្គប្រាសាទបន្ទាយស្រី ដែលជាប្រាង្គប្រាសាទមានក្បូរក្បាច់ រចនាល្អឥតទាល់រកការប្រៀបផ្ទឹមពីស្នាដៃរបស់បុព្វបុរសខ្មែរយើង ដែលមិនអាចកាត់ថ្លៃបានឡើយ  ព្រមទាំងបាន     ទស្សនាស្រះស្រង និង ភ្លក់រសជាតិស្កត្នោត ដែលជាផលិតផលធម្មជាតិរបស់ខ្មែរយើង  ។  លុះនៅ វេលាម៉ោង ១២និង៣០នាទី គណៈប្រតិភូ បានធ្វើការនិវត្តន៍ទៅកាន់មាតុប្រទេសខ្លួន តាមជើងយន្តហោះផ្ទាល់របស់ប្រទេសមីយ៉ាន់ម៉ា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឆ្ពោះទៅកាន់ទីក្រុង រ៉ុងហ្គោល  ប្រកបដោយសុវត្ថិភាពខ្ពស់ ៕ អត្ថបទ ម៉ី សុខារិទ្ធ

912 913 914 915 916 917 918 919 920 921 922 923 924 925 926 927 928 929 930 931 932 933 934 935 936 937 938 939 940 941 942 943 944 945 946 947 948 949 950 951 952 953 954 955 956 957 958 959 960 961 962 963 964 965 966 967

968 969 970 971 972 973 974 975 976 977 978 979 980 981 982 983