ខេត្តសៀមរាប ៖ តាមការបញ្ជាក់របស់លោក គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបកាលវេលា ម៉ោង១១ និង៣០នាទី នាថៃ្ងទី ១២ កុម្ភះ ឆ្នាំ២០១៧បានឲ្យដឹងថាសត្វទន្សោងមួយក្បាលដែលមានទង្ងន់ប្រមាណ២០០គីឡូក្រាមត្រូវបានជនឧក្រិដ្ឋលួចបាញ់ឲ្យស្លាប់កាលពីវេលាម៉ោង២២ នារាត្រីថ្ងៃទី១១ខែកុម្ភះ ឆ្នាំ២០១៧ នៅឧទ្យាព្រហ្មទេពក្នុងភូមិសាស្រ្តឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាបជាប់ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យហើយសត្វទន្សោងនេះត្រូវជនឧក្រិដ្ឋបាញ់ប្រមាណជា៦គ្រប់។ ឯកឧត្តមក៏ បានបន្តទៀតថាបច្ចុប្បន្ននេះសមត្ថកិច្ចខេត្តសៀមរាបបានកំពុងស្រាវជ្រាវដើមី្បចាប់ជនដៃដល់ដែលបានបាញ់សត្វទន្សោងមួយក្បាលឲ្យស្លាប់នៅតំបន់អភិរក្សគូលែនព្រហ្មទេពយកមកផ្តន្ទាទោសតាមច្បាប់ ។ ឯកឧត្តមក៏បានបញ្ជាក់ថាតាមសេចក្តីរាយការណ៍របស់ក្រុមមន្ត្រីអភិរក្សប្រចាំតំបន់គូលែនព្រហ្មទេពនៅពេលដែលបានឮស្នូកំាភ្លើងបាញ់ភ្លាមមន្រ្តីឧទ្យាននុរក្សក៏បានចេញធ្វើការល្បាតភ្លាមនោះក៏បានឃើញក្រុមជនល្មើសមានគ្នា៣នាក់ដែលប្រដាប់ដោយអាវុធបានកំពុងកាប់ពន្លះសាច់ទន្សោងក្នុងពេលនោះក្រុមជនល្មើសបានឃើញភ្លើងពិលរបស់មន្រ្តីនុរក្សក៍បានរត់គេចខ្លួនបាត់ពីកន្លែងដែលជនទាំងនោះធ្វើសកម្មភាពចូលព្រៃបាត់ស្រមោលតែម្តង។ឯកឧត្តមក៏បានបន្តទៀតថាក្រោយពីទទួលនូវបទបញ្ជាពីឯកឧត្តមបណ្ឌិតអភិបាលខេត្តឯកឧត្តមក៏បានធ្វើការជម្រុញដល់សមត្ថកិច្ចពាក់ព័ន្ធទំាងអស់ឲ្យបន្តនីតិវិធីក្នុងការស្រាវជ្រាវតាមចាប់ជនដៃដល់ទំាងនោះមកផ្តន្ទាទោសទៅតាមច្បាប់”។ឯកឧត្តមគឹម ឆៃហៀង បានបញ្ជាក់ទៀតថាចំពោះសាច់សត្វទន្សោងនាពេលនេះត្រូវបានរក្សាទុកនៅស្នាក់ការមន្រ្តីឧទ្យាននុរក្សក្រសំាង ក្នុងឃុំកន្ទួតស្រុកស្វាយលើ ដើម្បីសុំនូវគោលការណ៍របស់អភិបាលខេត្តនិងឯឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានធ្វើទៅតាមនីតិវិធីយ៉ាងណា ៕ អត្ថបទ ម៉ី សុខារិទ្ធ