ទទួលបដិសណ្ឋាកិច្ចការយាងមកដល់របស់ព្រះករុណា ព្រមមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវរមាតាជាតិខ្មែរ


ខេត្តសៀមរាប​ ៖ នាវេលាម៉ោង១០និង៤៥នាទីដំណើរយាងមកដល់ប្រកបដោយព្រះសុវត្ថិភាពខ្ពស់ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  និង   សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ  និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរមាតាជាតិខ្មែរកាលពីព្រឹកថ្ងៃទី១៦ ខែ​កុម្ភះ ឆ្នាំ២០១៧នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបតាមព្រះទីនាំងហោះហើរក្នុងស្រុកអមដំណើរដោយសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារគង់សំអុលឧបនាយករដ្ឋមន្ត្រីរដ្ឋមន្តី្រក្រសួងបរមរាជវាំងនិង អ្នកមុខអ្នកការនៃ បរមរាវាំងផងដែរ ។ក្នុងការអញ្ជើញទទួលបដិសណ្ឋាកិច្ចនៅអាកាសយានដ្ឋានសៀមរាបនោះដែរក៏មានវត្តមានរបស់ឯកឧត្តមបណ្ឌិតឃឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមបណ្ឌិតនូផល្លាប្រធានក្រុមប្រឹក្សាខេត្ត​និងលោកជំទាវរួមទាំងឯកឧត្តមលោកឧកញ៉ា លោកជំទាវជាគណៈអភិបាលខេត្តសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តមេបញ្ជាការបញ្ជាការរងយោធភូមិភាគទី៤កងពលធំអន្តរាគមន៍លេខ២តំបន់ប្រតិបត្តិការសឹករងសៀមរាបស្នងការស្នងការងនគរបាលខេត្តមេបញ្ជាការកងរាជអាវុធហត្ថខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពនិងមន្ត្រីរាជការគរុសិស្ស ​សិស្សានុសិស្សក្រុមយុវជនកាយរឹទ្ធ  យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋយ៉ាងច្រើន នៅអមតាមដងផ្លូវផងដែរ។

ក្នុងព្រះរាជយាងដំណើរមកគង់ប្រថាបរបស់ព្រះអង្គនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបនាឱកាសនេះ ដើមី្បយាងមកបំពេញព្រះរាជបូជនីយកិច្ច ក្នុងពិធីកាត់ប្ញសសីមា ព្រះវិហារ វត្តស្វាយដង្គំ ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប  នាថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ២០១៧នេះ ៕ អត្ថបទ ម៉ី សុខារិទ្ធ

1049 1050 1051 1052 1053 1054 1055 1056 1057 1058 1059 1060 1061 1062 1063 1064 1065 1066 1067