វេទិកាសាធារណៈនៅភូមិអណ្តូងចាន់ឃុំស្រែណូយ ស្រុកវ៉ារិន


ខេត្តសៀមរា​ប ៖ នៅព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តអណ្តូងចាន់ ស្ថិតនៅភូមិអណ្តូងចាន់ ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប មានបើកអង្គវេទិកាសាធារណៈ​ ស្តីពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការ ផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានក្រោមអធិបតីភាពឯកឧត្តម នូ សុវត្ថិរដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកវ៉ារិន និង  ឯកឧត្តម ប៊ុន ថាប្ញទ្ធិ  ទីប្រឹក្សាក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារថ្នាក់ជាតិ និង ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកវ៉ារិន បានដឹកនាំមន្ត្រីនៃអង្គភាពមន្ទីរស្ថាប័នក្រុមការងារពាក់ពន្ឋ័រួមជាមួយ អាជ្ញាធរមូលដ្ឋាន និង តំណាងប្រជាពលរដ្ឋ  មកពី៣ភូមិ ក្នុងឃុំស្រែណូយ សរុបប្រមាណជា ២២៣នាក់ ស្រី៦០នាក់  ដើម្បីស្តាប់មតិយោបល់ និងសំណូមពរ ក្នុងការដោះស្រាយបញ្ហា ការលំបាកដែលជាទុក្ខកង្វល់ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ចំពោះផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ សំខាន់ដើម្បីត្រួតពិនិត្យលើការអនុវត្តន៍កម្មវិធីគោលនយោ បាយនិងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល អំពីវឌ្ឍនភាពក្នុងឃុំ ស្រែណូយ ។

ជាបន្តបន្ទាប់ពីលោក នាក់ ណេរុន្ធ អភិបាលនៃគណៈអភិបាលស្រុកវ៉ារិន បានធ្វើកិច្ចស្វាគមន៍ ព្រមទាំង លើកនូវពីគោលបំណងនៃអង្គវេទិកា ដែលផ្តោតទៅលើការងារសេវាសាធារណៈ និង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរួចមក  មានប្រសាសន៍បើកអង្គវេទិកានោះឯកឧត្តម នូ សុវត្ថិបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋលើកឡើងជាសំណួរនិងសំណូមពរពាក់ពន្ឋ័ទៅនឹងបញ្ហាមួយចំនួន ដើម្បីឲ្យថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញ ដែលមានការពាក់ព័ន្ធជួយធ្វើការដោះស្រាយនិងបកស្រាយបំភ្លឺជូន អំពីទុក្ខកង្វល់របស់បងប្អូន ។

អង្គវេទិកានេះត្រូវបានបងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវសំណួរ និង សំណូមពរ ដែលពាក់ពន្ឋ័ទៅនឹងបញ្ហាការងារវិវាទដីធ្លី នៃ ព្រំប្រទល់រដ្ឋបាលរវាងឃុំនិងឃុំ ខេត្តសៀមរាប និង ឧត្តរមានជ័យ  ការសុំធ្វើការជួសជុលផ្លូវលំ , បញ្ហាទីផ្សារផលកសិផលដំឡូងមី ការងារអប់រំសិក្សា ការងារកសិកម្ម អគ្គិសនី  ព្រមទាំងការងារសន្តិសុខ ក្នុងការបំបាត់គ្រឿងញៀន ក្មេងទំនើង និង ល្បែងស៊ីសងក្នុងមូលដ្ឋានទៀតផង  ។

បន្ទាប់ពីបណ្តាមន្ទីរ អង្គភាព ធ្វើការបកស្រាយបំភ្លឺ អំពីទុក្ខកង្វល់របស់បងប្អូន ដែលបានលាក់ទុកនូវក្នុងចិត្តជាយូ ដែលអាជ្ញាធរមូលដ្ឋាន មិនមានលទ្ធភាពក្នុងការដោះស្រាយជូនបងប្អូនបាន ហើយពេលនេះបានធ្វើឲ្យបងប្អូនបានកាន់តែយល់ច្បាស់អំពីតម្លៃនែកិច្ចការដែលបានលើកឡើងនាថ្ងៃនេះ សំខាន់ផ្តោតបញ្ហាផ្លូវ និង អគ្គិសនី ដែលជាតម្រូវការចាំបាច់របស់បងប្អូន ហើយនៅក្នុងខែ មិថុនា ឆ្នាំ២០១៧នេះ និងធ្វើការដាំបង្គោល រាយបណ្តាញខែ្សអគ្គិសនី និង តភ្ជាប់ចរន្តអគ្គិសនីចូលមកកាន់ភូមិអណ្តូងចាន់នេះផងដែរ។

មានប្រសាសន៍នោះដែរឯកឧត្តម ប៊ុន ថាប្ញទ្ធិ ក៏បានធ្វើការបកស្រាយផងដែរ អំពីសំណួរ និងសំណូកពរ របស់បងប្អូន ព្រមទាំងបានធ្វើការណែនាំ និង ផ្តល់នូវគំនិតល្អៗមួយចំនួន សម្រាប់បងប្អូនប្រជាពលរដ្ឋយកទៅ ធ្វើការពិចារណា ហើយកត្តាសំខាន់របស់បងប្អូនប្រជាកសិករ គឺត្រូវធ្វើការស្វែងយល់លើការងារកសិកម្ម ក្នុង ជ្រើសរើសគ្រាប់ពូជ ពេលវេលា និង រដូវកាលក្នុងការផលិតដំណាំកសិផល ដើមី្បធ្វើការផ្គត់ផ្គង់ទៅនឹងតម្រូវ ការក្នុងទីផ្សារផងដែរ ។ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូន សូមធ្វើការបោះបង់នូវប្រពៃណីការដាំដុះគ្មាន បច្ចេកទេស និង ដាំតាមគ្នា ឲ្យមកទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្នុងការបង្កើននូវទិន្នផល កសិកម្មរបស់បងប្អូនឲ្យសមស្របទៅនឹងកម្លាំងពលកម្មរបស់ខ្លួន ។

មានប្រសាសន៍បូកសរុបលទ្ឋផលនៃអង្គវេទិកានោះ ឯកឧត្តម នូ សុវត្ថិបានសម្តែងក្តីរីករាយ ចំពោះលទ្ឋផលនៃដំណោះស្រាយ ជូនប្រជាពលរដ្ឋបានដោយរលូនល្អប្រសើរដែលទទួលយកបានដោយរីករាយពេញចិត្តគ្រប់ៗគ្នា ជាសំខាន់បានការចូលរួមពន្យល់បកស្រាយបំភ្លឺជូនបងប្អូននាពេលនេះ ។  ចំពោះការពន្យល់បកស្រាយពីបញ្ហាការងារវិវាទដីធ្លី នៃ ព្រំប្រទល់រដ្ឋបាលរវាងឃុំនិងឃុំ ខេត្តសៀមរាប និង ឧត្តរមានជ័យការសុំធ្វើការជួសជុលផ្លូវលំ បញ្ហាទីផ្សារផលកសិផលដំឡូងមី ការងារអប់រំសិក្សា ការងារកសិកម្ម អគ្គិសនី ។ ម៉្យាងទៀតអំពីដាំដុះដំណាំកសិកម្ម នៅពេលទទួលផលគ្មានទីផ្សារ ​​ឯកឧត្តមសំណូមពរនិងស្នើដល់ប្រជាពលរដ្ឋ ត្រូវចេះធ្វើការជ្រើសរើសពេលវេលា គ្រាប់ពូជ ក្នុងការដាំដុះដំណាំ ទាំងនោះ ដើមី្បឲ្យបានត្រូវទៅតាម តម្រូវការទីផ្សារក្នុង និង ក្រៅស្រុក ។  ឯកឧត្តម នូ សុវត្ថិបានបន្តទៀតថា គ្រប់សមត្ថកិច្ច អាជ្ញាធរ រួមទាំងប្រជា ពល រដ្ឋក្នុងមូលដ្ឋាន ត្រូវចេះរួម សហការគ្នា ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន ក៏ដូចសង្គមជាតិទាំងមូល ។ ម៉្យាងទៀតដើមី្បឲ្យផ្លូវមួយខ្សែប្រវែង ១១គីឡូម៉ែតនេះ យើងត្រូវបង្កើត នូវប្រពៃណីសាមគ្គីគ្នាជាកត្តាកម្លាំងដ៏រឹងមាំ ដោយបានរួមសហការគ្នា ក្នុងការបរិចាកឧបត្ថម្ភនូវប្រេងឥន្ធនះ និង ក្រុមហ៊ុនសំរោងណាំប៊ឺ ផ្តល់នូវគ្រឿងចក្រ ក្នុងការជួសជុលផ្លូវមួយខ្សែនេះ  ក្នុងការបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រជាជន និង បានការបង្កើតឲ្យមានប្រជាការពារក្នុងមូលដ្ឋានដាច់ស្រយាល ទោះបីបញ្ហាវិវាទ នៃ ព្រំប្រទល់រដ្ឋបាលរវាងខេត្ត ទាំងពីរ ក្រសួងនៅមិនទាន់ដោះស្រាយបាន ក៏សូមឲ្យបងប្អូនរក្សានូវភាពស្ងៀមស្ងាត់ ដើមី្ប ជៀសវាងនូវការ កើតឡើងនូវអំពើហិង្សា និង ជម្រុញដល់ប្រជាការពារចូលរួមសហការជាមួយ សមត្ថកិច្ចប៉ុស្តិ៍ ក្នុងការបំបាត់គ្រឿងញៀន ក្មេងទំនើង និង ល្បែងស៊ីសងក្នុងមូលដ្ឋាន ដើមី្បការអភិវឌ្ឍន៍នៅមូលដ្ឋាន និង ការធានានូវសន្តិសុខ សុវត្ថិភាព នៃភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្លួន ក្នុងការបង្កើននូវភាពស្និតស្នាលនឹងគ្នា ក្នុងមហាគ្រូសារខ្មែរតែមួយ  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

01 02 03 04 05 06 07