អភិបាលខេត្តសៀមរាបអញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តស្វាយ សង្កាត់សាលាកំរើក


ខេត្តសៀមរាប ៖ នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ប្រពៃណី​ខ្មែរ ក្នុង​វេន​ទី​៦ ត្រូវនឹងថ្ងៃ៦ រោច​ខែ​ភ​ទ្របទ  ​ឆ្នាំវក  អដ្ឋិស័ក ពុទ្ធសករាជ ២៥៦០ ត្រូវ​នឹង​ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត  និង លោកជំទាវ ព្រម​ទាំង​ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ​​សាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ ជាមួយបងប្អូនពុទ្ធបរិស័ទនៅ សង្កាត់សៀមរាប និងវត្ត​ស្វាយ  សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប

ពិធីបុណ្យកាន់បិណ្ឌ​ត្រូវ​​បាន​បុ​រា​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​រៀបចំ​រយៈពេល១៥ថ្ងៃ   ដោយ​ចាប់គិត​ពី​ថ្ងៃទី ០១ រោច​ដល់​ថ្ងៃ ១៥រោច ខែភទ្របទ ​ជា​ពិធី​មួយ​សម្រាប់វត្តភ្នំក្រោម​ឧទ្ទិស​កុសល​ទៅដល់​ប្រេត​ជន​ញាតិ​ដែល​បាន​ស្លាប់​ទៅនោះតាមការបញ្ជាក់របស់តាអា​ចារ្យបានឲ្យដឹងថា ក្នុង​ជំនឿ​កាន់​បិណ្ឌ​នេះត្រូវ​បាន​ប្រជាពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​សតវត្សរ៍​ទី​២១​នេះ​។ បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកា ព្រះរតនត្រ័យទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក ឯកឧត្តមបណ្ឌិត  ឃឹម ប៊ុនសុង ឯកឧត្តម នូ ផល្លា និង លោកជំទាវ ព្រមទាំងបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ  ដើមី្បសម្រាប់​ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តភ្នំក្រោម និង វត្តស្វាយនេះ ដោយ មួយៗវត្ត រួមមាន អង្ករ ២៥០គក្រ មី ០៥កេស ទឹកក្រូច ១០កេស ទឹកត្រី ០៥យួរ ទឹកស៊ីអ៊ីវ ០៥យួរ ទឹកសុទ្ធ ១០កេស  ត្រីខ០៥យួរ ស្ករស ១០គក្រ និង ទឹកដោះគោ ០១កេស បច្ច័យចំនួន ២លានរៀល និង សីលវ័ន្ត សីលវន្តី ម្នាក់ៗ       ក្រណាត់ស ០១ដុំ បច្ច័យ ១ម៉ឺនរៀល ផងដែរ ។

មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទនាឱកាសកាន់បិណ្ឌវេនទី៦នេះដែរ  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា ក្រោមគោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម កិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ពេញលេញ ហើយប្រជាពុទ្ធបរិស័ទមានសិទ្ធធ្វើនូវបុណ្យទាន​ទៅតាមគន្លងព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញបានចាត់ទុកសាសនាជាសាសនារបស់រដ្ឋ។ម៉្យាងទៀតការប្រារព្ធធ្វើពិធីបុណ្យ​ភ្ជំ​បិណ្ឌនេះឡើង   ក្នុងគោលបំណង ដើមី្បឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាល​ទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យ​បាន​ទៅកាន់​សុគតិភពថ្មី ហើយ​ងាកក្រោយ​មកជួយ​បី​បាច់​ថែរក្សាកូនចៅ​ ឲ្យ​មាន​សេចក្តីសុខ​សប្បាយ ​ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ ឯ.ឧ បណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទ ដែលគ្រប់អាយុ​បោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មីឲ្យបានគ្រប់ៗគ្នា   ដើមី្បបំពេញនូវកាតព្វកិច្ចជាពលរដ្ឋមួយរូប ក្នុងការ​ជ្រើសរើស តំណាងរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ។

បន្តមកឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ ពុទ្ធ​បរិស័ទ​បានធ្វើ​ពិធីរាប់​បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណ​ក្ខ័ន្ត ​  ចំពោះ​មាតា​បិតា​   ជី​ដូន​ជីតា​ និង ​ញាតិ​កាល​ទាំង​៧​សណ្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់បរ​លោក​ខាង​មុខ​ហើយ​នោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិ​មាតុភូមិកម្ពុជា ​សូម​ឲ្យ​មក​ទទួល​នូវ​ផល្លា​និសង្ឃ​ដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ ​បាន​ឧទ្ទិស​ជូន​តាម​រយៈ​ព្រះ​សង្ឃ​ដែលជាស្រែបុណ្យ ក្នុ​ង​រដូវ​កាល​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​នេះ ​ ​សូម​ឲ្យ​អំណាច​នៃ​អានិសង្ឃ ​នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណ​ក័្ខន្ត​អ្នក​ទាំង​នោះ​ បាន​ទៅកាន់ទី​សោយ​សុខ​ឋាន​បរម​សុខ​ ​  ក្នុង​ឋាន​សុគតិ​ភព​កុំបី​ខានឡើយ​  ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1322 DSC_1331 DSC_1332 DSC_1335 DSC_1341 DSC_1344