ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំព្រៃជ្រូក ស្រុកពួក


ខេត្តសៀមរាប ៖ ផ្អែកតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ  ស្តីពីការរៀបចំកិច្ចប្រជុំលើកដំបូង ដើមី្បប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ , មេឃុំ  ចៅសង្កាត់ ជំទប់ និង ចៅ សង្កាត់រង ។ ក្រោយការប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចាត់ឲ្យមានការប្រជុំ ជាលើកដំបូងនៃក្រុមប្រឹក្សា ឃុំ សង្កាត់ នៅរសៀលថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៧នេះ នៅសាលាឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំលើកដំបូង ដើមី្បប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំព្រៃជ្រូក ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក និង សមាជិកក្រុមប្រឹក្សាឃុំអាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។

តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាពជាសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១,ជំទប់ទី២ ក្នុងឃុំកំពុងថ្កូវ អាណត្តិទី៤ មានចំនួន ០៧រូប ក្នុងនោះលោកស្រី ធិម សុគន្ធី ជាមេឃុំ , លោក ឆន ឈៀង ជំទប់ទី១ ,លោក ពោយ ប៉ាន់ ជំទប់ទី២ ។

បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកមេឃុំអាណត្តិទី៣ និង ការប្រគល់សេចក្តីសម្រេច និង ត្រា ព្រមទាំង ការធ្វើការប្តេជ្ញាចិត្តរបស់លោកមេឃុំ អាណត្តិទី៤ទាំងពីរឃុំរួចមក  មានប្រសាសន៍សំណេះសំណាលនោះ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានចូលរួមអបអរសាទរ ចំពោះអស់លោក លោកស្រី ជាសមាជិក​ក្រុមប្រឹក្សាឃុំ អាណត្ដិទី៤ និង ជាមេឃុំ ជំទប់ ទំាងអស់ដែលបានទទួលនូវសេចក្តីទុកចិត្តពី​សំណា​ក់ប្រ​ជា​​ព​​លរដ្ឋ តាមរយៈការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្ល​ង​​​​មក  បានប្រព្រឹត្តទៅប្រកប ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ ។  ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា ក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ដែលបោះឆ្នោតជ្រើសរើសឡើង ពីប្រជាពលរដ្ឋ ក្នុងភូមិនិងមានស្វ័យភាពក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍មូល ដ្ឋាន ក៏ពិតមែន  ហើយក្រុមប្រឹក្សាជាផ្នែកមួយនៃអំណាចប្រតិបត្តិរបស់រដ្ឋ ក្នុងន័យថា ក្រុមប្រឹក្សាឃុំត្រូវអនុវត្តតាមរដ្ឋ ធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាននានា ដែលមានជាធរមាន សំខាន់ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា មេឃុំ ចៅសង្កាត់ បន្ទាប់ពីការប្រកាសសុពលភាពនេះទៅ ត្រូវអនុម័ត តាមបទបញ្ជាផ្ទៃក្នុង ឲ្យស្របទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់នូវដំបូន្មានល្អៗ និង អនុសាសន៍ បទពិសោធន៍មួយចំនួន ដល់សមាជិកក្រុមប្រឹក្សាឃុំ នៃអាណត្តិទី៤ ដើមី្បជាប្រទីបឆ្លុះបញ្ចាំងក្នុងការគ្រប់គ្រង ដឹកនាំឃុំ លើកិច្ចអភិវឌ្ឍឲ្យមានការរីកចម្រើនបន្ត និង  បានធ្វើការផ្តាំផ្ញើផងដែរថា  ការប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សាឃុំ អាណត្ដិ​ថ្មីក៏ពិ​ត​មែ​ន ប៉ុន្ដែមិនមែនបានសេចក្ដីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍​មូលដ្ឋានដែលក្រុមប្រឹក្សាឃុំ អាណត្ដិ​ចា​ស់​​បានអនុវត្ដកន្លងមក ត្រូវបានបញ្ចប់នោះទេ ពោលគឺ ក្រុមប្រឹក្សាឃុំ អាណត្ដិថ្មី ត្រូវបន្ដអនុវ​ត្ដ​​ការ​ងា​​រ​​​គ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាព​ ក្នុងកិច្ច​ការ​រដ្ឋបាល និង ការផ្ដល់សេវា ព្រមទំាងការអភិវឌ្ឍនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ។ ដូច្នេះសូមលោកស្រី អស់លោកទំាងអស់ មេត្ដា​យក​ចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិ​ខិតបទ​ដ្ឋាន​គតិ​យុត្ដិនានារប​ស់​រាជរ​ដ្ឋាភិ​បា​ល​ និង ត្រូវបំពេញការងារចំពោះមុខមួយចំនួន ឲ្យបានម៉ត់ចត់ រួមទាំងការធានាបា​ន នូវ​សាមគ្គីភាពល្អ និងការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន ដើមី្បផលប្រយោជន៍ជាតិទាំងមូល   ៕ អត្ថបទ ម៉ី សុខារិទ្ធ

1899 1900 1901 1902 1903 1904 1905 1906 1907 1908 1909 1910