ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តចូលរួមកាន់បិណ្ឌនៅវត្តស្វាយ


ខេត្តសៀមរាប ៖ ទ័យ្យទានវត្ថុ​ មាន អង្ករ ២៥០ គក្រ, មី ២០កេស ,ទឹកក្រូច ១០កេស ,ទឹកសុទ្ធ ១០កេស , ទឹកស៊ីអ៊ីវ ៥ យួរ ,ត្រីខ ៥ យួរ, ស្ករស ១០ គក្រ និង ទឹកដោះគោ ១ កេស, តែ ៣ កញ្ចប់ធំ និងបច្ច័យសម្រាប់វត្តចំនួន ២ លានរៀល ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង នាំយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ កាលត្រីមាស នៅវត្តស្វាយ ស្ថិតនៅភូមិ វត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧ ក្នុងឱកាសដែលប្រជា ពុទ្ធបរិស័ទ្ធគោរពធ្វើបុណ្យភ្ជំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ  និង ដួងវិញ្ញាក្ខ័ន្តជូនកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ការពារអភិវឌ្ឍន៍ប្រទេសជាតិ ។

ពិធីបុណ្យកាន់បិណ្ឌ​ត្រូវ​​បាន​បុ​រា​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​រៀបចំ​រយៈពេល១៥ថ្ងៃ ដោយ​ចាប់គិត​ពី​ថ្ងៃទី ០១ រោច​ដល់​ថ្ងៃ ១៥រោច ខែភទ្របទ  ​ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅដល់​ប្រេត​ជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ ។

តាមការបញ្ជាក់របស់តាអាចារ្យបានឲ្យដឹងថា ក្នុង​ជំនឿ​កាន់​បិណ្ឌ​នេះត្រូវ​បាន​ប្រជាពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​សតវត្សរ៍​ទី​២១​នេះ​ ។

បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកា ព្រះរតនត្រ័យ  ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ​បង​ប្អូន​ញាតិ​មិត្ត​ ពុទ្ធ​បរិស័ទ​បានធ្វើ​ពិធីរាប់​បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណ​ក្ខ័ន្ត ​ចំពោះ​មាតា​បិតា​  ជី​ដូន​ជីតា​ និង ​ញាតិ​កាល​ទាំង​៧​សណ្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់បរ​លោក​ខាង​មុខ​ហើយ​នោះ  ព្រមទាំងឧទ្ទិសទៅដល់ដួងវិញ្ញាណក្ខ័ន្តកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ​សូម​ឲ្យ​មក​ទទួល​នូវ​ផល្លា​និសង្ឃ​ដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ ​បាន​ឧទ្ទិស​ជូន​តាម​រយៈ​ព្រះ​សង្ឃដែលជាស្រែបុណ្យ ក្នុ​ង​រដូវ​កាល​បុណ្យ​កាន់​បិណ្ឌ​ និង ​ភ្ជុំ​បិណ្ឌ​នេះ ​ សូម​ឲ្យ​អំណាច​នៃ​អានិសង្ឃ​នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណ​ក័្ខន្ត​អ្នក​ទាំង​នោះ​ បាន​ទៅកាន់ទី​សោយ​សុខ​ឋាន​បរម​សុខ​កុំ​បី​ឃ្លៀង​ឃ្លាត​  ក្នុង​ឋាន​សុគតិ​ភព​កុំបី​ខានឡើយ​ ។  បន្តមកឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ ពុទ្ធ​បរិស័ទ​បានធ្វើ​ពិធីរាប់​បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណ​ក្ខ័ន្ត ​  ចំពោះ​មាតា​បិតា​   ជី​ដូន​ជីតា​ និង ​ញាតិ​កាល​ទាំង​៧​សណ្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់បរ​លោក​ខាង​មុខ​ហើយ​នោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ​សូម​ឲ្យ​មក​ទទួល​នូវ​ផល្លា​និសង្ឃ​ដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ ​បាន​ឧទ្ទិស​ជូន​តាម​រយៈ​ព្រះ​សង្ឃដែលជាស្រែបុណ្យ ក្នុ​ង​រដូវ​កាល​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​នេះ ​ ​សូម​ឲ្យ​អំណាច​នៃ​អានិសង្ឃ ​នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណ​ក័្ខន្ត​អ្នក​ទាំង​នោះ​ បាន​ទៅកាន់ទី​សោយ​សុខ​ឋាន​បរម​សុខ​កុំ​បី​ឃ្លៀង​ឃ្លាត​  ក្នុង​ឋាន​សុគតិ​ភព​កុំបី​ខានឡើយ​  ។

ក្នុងនោះដែរលោកជំទាវ ក៏បានចែកនូវ ក្រណាត់ស និង បច្ច័យ ដល់សីលវ័ន្ត សីលវតី ម្នាក់ៗនូវក្រណាត់ស ១ដុំ បច្ច័យ ១ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប

586 587 588 589 590 591 592 593 594 595 596 597 598 599 600 601 602 603 604 605