កិច្ចប្រជុំស្តីពីការរក្សាសន្តិសុខ សុវត្ថិភាពសង្គម របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប


ខេត្តសៀមរាប ៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប  បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ  ស្តីពី វិធានការរក្សាសន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម  ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរ អង្គភាព និង កងកម្លាំងប្រដាប់អាវុធ រួមទាំងគណៈបញ្ជាការឯកភាពក្រុង-ស្រុក  គឺត្រូវខិតខំធ្វើការផ្សព្វផ្សាយ និង បកស្រាយពន្យល់ជូនប្រជាពលរដ្ឋ សាធារណជន និង មន្រ្តីរាជាការក្រោមឱវាទ ឲ្យបានទូលំទូលាយ ដើម្បីយល់ដឹងពីឧបាយកល និង បែបផែនសកម្មភាពដ៏ពិសពុលរបស់គណបក្សសង្គ្រោះជាតិ ដែលឃុបឃិតជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា តាមរយៈការធ្វើបដិវត្តពណ៌ ។  ត្រូវបង្កើនការគ្រប់គ្រង់ និង ត្រួតពិនិត្យរាល់សកម្មភាពពាក់ព័ន្ធ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលខុសត្រូវ ដើម្បីធានាឲ្យបានសកម្មភាពទាំងនោះប្រព្រឹត្តិទៅស្រមតាមច្បាប់កំណត់ និង ត្រូវបង្កើនការយកចិត្តទុក្ខដាក់លើការងារគ្រប់គ្រងមន្រ្តីក្រោមឱវាទ តាមរយៈការអប់រំសតិអារម្មណ៍ លើការលើកទឹកចិត្ត ព្រមទាំងការដោះស្រាយពីកង្វល់ ការថ្នាំងថ្នាក់ ភាពអសកម្មនានានៅក្នុងមន្ទីរ អង្គភាពឲ្យបានល្អប្រសើរ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ចំពោះ ស្នងការនគរបាលជាតិខេត្ត កងរាជអាវុធហត្ថខេត្ត ព្រមទាំងតំបន់ប្រតិបត្តការសឹករងខេត្ត ត្រូវពង្រឹងស្ថិរភាពនយោបាយនិង គ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ពីបច្ចុប្បន្នដល់ក្រោយការបោះឆ្នោតឆ្នាំ២០១៨ និង សូមឲ្យគ្រប់គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុក្ខដាក់ ក្នុងការគ្រប់គ្រងសហការនៅក្នុងភូមិសាស្រ្តទទួលខុសត្រូវឲ្យបានហ្មត់ចត់ ដើម្បីរក្សារបរិយាកាសស្ងប់ស្ងាត់ និង មានវិធានការឲ្យបានទាន់ពេលវេលា ក្នុង ការទប់ស្កាត់រាល់សកម្មភាព និង ការញ៉ុះញុង ការប្រមួលផ្ដុំតវានៅតាមមូលដ្ឋាន ឬ ការនាំមនុស្សចាកចេញពីមូល ដ្ឋានដោយគ្មានហេតុផល ឬទៅរាជធានីភ្មំពេញ ដើមី្បធ្វើបាតុកម្មប្រឆាំងចំណាត់ការចំពោះរឿងក្ដី ប្រធានគណៈបក្សសង្រ្គោះជាតិ ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា គណៈបញ្ជាការឯកភាពក្រុងស្រុក បង្កើនសកម្មភាពចុះជួយពលរដ្ឋឲ្យបានជាប់ជាប្រចាំ ដើម្បីបង្កបរិយាកាសស្និតស្នាល កក់ក្ដៅជូនពលរដ្ឋ និងក្ដាប់នូវរាល់ការលំបាក់ ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋ  ។ ត្រូវពង្រឹងការអនុវត្តច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយត្រូវចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ណាមួយដែលមិនគោរពច្បាប់របស់កម្ពុជា  ។ ត្រូវបង្កើនការងារគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ ចំពោះជនអន្តោប្រវេសន៍ តាមដាននូវរាល់សកម្មភាព របស់ជនបរទេសប្រព្រឹត្តល្មើសច្បាប់នៅក្នុងខេត្ត ជាពិសេសមិនទុកឲ្យជនបរទេសណាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬ ធ្វើសកម្មភាពបង្កអស្ថិរភាព នយោបាយបានឡើយ ។ ត្រូវបន្តជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព  និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាលឲ្យបានកាន់ តែសកម្មថែមទៀត ដើម្បីថែរក្សាបរិយាកាសសន្តិសុខនៅគ្រប់ទីកន្លែង។ ត្រូវលើកម្ពស់ការគ្រប់គ្រង ការអប់រំស្មារតី សតិអារមណ៍ ដល់មន្រ្តីក្រោមឱវាទ ឲ្យបានល្អប្រសើរ ជៀសវាងការយល់ច្រឡំ ឬ ធ្លាក់ក្នុងការញ៉ុះញុងអួសទាញរបស់ក្រុមប្រឆាំង និង ត្រូវបន្តពង្រឹងមន្ទីរ អង្គភាពឲ្យបានរឹងមាំ ដើម្បីធានាថា មន្រ្តីទាំងអស់គឺជាកម្លាំងដែលមានឧត្តមគតិស្មោះត្រង់ការពារដាច់ខាត ព្រះមហាក្សត្រ ការពារដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាល រដ្ឋអំណាចស្រប់ច្បាប់ និង សុខសន្តិភាពនៅកម្ពុជា៕ អត្ថបទ ម៉ី សុខារិទ្ធ សៀមរាប

2874 2875 2876 2877 2878 2879 2880 2881 2882 2883 2884 2885