កិច្ចជួបពិភាក្សាជាមួយប្រតិភូ ក្រុងChizhou ខេត្តអានហួយ


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ២៨  ខែ វិច្ឆិកា ឆ្នាំ២០១៧ លោក សង់ រីហា​ អភិបាលរងនៃគណៈអភិបាលខេត្ត បានជួបធ្វើកិច្ចពិភាក្សា សំណេះសំណាលជាមួយប្រតិភូក្រុងChizhouខេត្ត​ អានហួយ  នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ណី អាយគួ អភិបាលរងក្រុងChizhou រួមសហការី នៅសាលាខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍របស់លោក សង់ រីហា ក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់គណៈប្រតិភូនាពេលនេះ ក្នុងគោលបំណងជម្រុញ លើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ទ្វេឡើង  រវាងខេត្ត សម្ព័ន្ធមេត្រីភាព។ ម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ ។ លោកក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និង ចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត  ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ  ។ លោក សង់ រីហា ក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុង ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ កិច្ចដំណើរការនៃ កិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ  ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ)  ដែលបានផ្តល់    ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរ បើកទំព័រថ្មី  នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំ ។ ក្នុង នោះខេត្តសៀមរាប ក៏បានទទួលបានការឧបត្ថម្ភលើកវិស័យជាច្រើន  ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធរូបវន្ត័ អរូបវ័ន្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស  កសិកម្ម និង ការ អភិរក្សជួសជុល ប្រាង្គប្រាសាទបុរាណក្នុងតំបន់អង្គរ ។ លោកក៏បានធ្វើការថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់ថវិកា ក្នុងសាងសង់ព្រលានយន្តហោះដ៏ធំនៅខេត្តសៀមរាប ដែលនឹងដំណើរការសាងសង់នៅឆ្នាំ២០១៨ខាងមុខ ។  កន្លងមកនេះ ប្រទេសចិន  ក៏ដូចខេត្តសម្ព័ន្ធមេត្រីភាព និង ខេត្តសៀមរាប បានជួយធ្វើការផ្តាស់ប្តូរនូវបទពិសោធន៍ បច្ចេកទេសនឹង សំខាន់ក្នុងការបណ្តុះបណ្តាល វិជ្ជាជីវៈ និង ផ្តល់បទពិសោធន៍ បច្ចេកទេសល្អៗ លើវិស័យកសិកម្ម  ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និង បណ្តុះបណ្តាលធនធានមនុស្សជាដើម ។  លោក សង់ រីហា ក៏បានធ្វើការជម្រាប់ដល់  គណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ  សន្តិសុខ  នយោបាយ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើ  សក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និង ទេសចរណ៍ ។

មានប្រសាសន៍នោះដែរលោក ណី អាយគូ  ក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាល សក្ត័សមជាខេត្តទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ  ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប  ដើមី្បធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ សំខាន់លើកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និងក្រុងChizhou ឲ្យកាន់តែមានទំនាក់ទំនងទ្វេរឡើងថែមទៀត ។ លោក ណី អាយគូ ក៏បានលើកឡើងពីសក្តានុពលរបស់ក្រុង Chizhou នៃខេត្តអានហួយ ដែលសម្បូរទៅដោយវប្បធម៌  រមនីយដ្ឋានធម្ម ជាតិ បានធ្វើឲ្យភ្ញៀវទេសចរណ៍លើពិភពលោក ចូលទៅទស្សនាកម្សាន្តរាប់លាននាក់ក្នុងមួយៗឆ្នាំ ដែលជាប្រភពចំ ណូលដ៏សំខាន់របស់ក្រុង Chizhou ផងដែរ ។ លោកក៏បានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រ សៀមរាប គឺដើមី្បទទួលបាននូវបទពិសោធន៍ លើវិស័យទេសចរណ៍  និង ធ្វើឲ្យការទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ នឹងគ្នា ព្រមទាំងធ្វើឲ្យចំណងមិត្តភាព ប្រទេសទាំងពីរ ក៏ដូចខេត្ត ក្រុងទាំងពីរ កាន់តែមានកិច្ចសហប្រតិបត្តិការល្អ នឹង គ្នាទៀតផង ។ ក្នុងកិច្ចពិភាក្សា ក្នុង ការរៀបចំធ្វើខ្លឹមសារ ក្នុងការចុះអនុស្សរណៈយោគយល់គ្នា ដោយបានផ្តោតទៅលើ វិស័យអប់រំ វប្បធម៌  កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង សុខាភិបាល ទេសចរណ៍ផងដែរ ។ លោកក៏បានបញ្ជាក់ថា នៅ ពេលខាងមុខនេះ នឹងធ្វើ ការបញ្ជូនគ្រូស្ម័ត្រចិត្តជនជាតិចិន មកធ្វើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ទៀត ផង ។ លោកក៏មានការសង្ឃឹមជឿជាក់ថា ខេត្ត ក្រុងទាំងពីរ នឹងខិតខំប្រឹងប្រែង លើកិច្ចសហប្រតិបត្តិការនឹងគ្នា ឲ្យកាន់ តែមានភាពស្អិតរមួតទ្វេរឡើងទៀតផង  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

70 71 72 73