ព្រឹត្តិការណ៍កីឡា RAID Amazones លើកទី២បានប្រព្រឹត្តធ្វើ នៅលើទឹកដីប្រវត្តិខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃ ១រោជ ខែ មិគសិរ ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១ ត្រូវនឹងថ្ងៃ ច័ន្ទ ទី ០៤ ខែ ធ្នូ ឆ្នាំ២០១៧ ព្រឹត្តិការណ៍កីឡា  RAID Amazones ត្រូវបានបើកដំណើរការឡើង នៅសណ្ឋាគារប៉ារ៉ាឌីអង្គរវីឡាខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត ដោយមានកីឡាការីចូលរួម ចំនួន ៣៧៦នាក់ផងដែរ ។

ព្រឹត្តិការណ៍កីឡា  RAID Amazones ជាព្រឹត្តិការណ៍កីឡាដ៏ពេញនិយមមួយត្រូវបានប្រារព្វធ្វើឡើងជាច្រើនប្រទេសនៅលើពិភពលោកដែលមានសុទ្ធ តែនារីជាអ្នកចូលរួមប្រកួត ។

មានប្រសាសន៍បើកការប្រកួតនោះ ឯកឧត្តម ស៊ុំ ម៉ាប់ ក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា  RAID Amazones នេះកម្ពុជាក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះម្តងរួចមកហើយពីឆ្នាំ២០១៤ និងទទួលបានជោគជ័យជាខ្លាំង នៅលើ ទឹកដីខេត្តសៀមរាប  ។ សម្រាប់ឆ្នាំ២០១៧ ព្រឹត្តិការណ៍កីឡានេះបានប្រព្រឹត្តជាលើកទី២នៅលើទឹកដីអង្គរនៃ យើង ដែលចាប់ដំណើរការរបស់ខ្លួនពីថ្ងៃទី៤ ដល់ ទី៩ ខែ ធ្នូនេះ ។ ឯកឧត្តម ក៏ថ្លែងអំណរគុណដល់ព្រឹត្តិការណ៍កីឡា RAID Amazones ដែលបានជ្រើសរើសយកខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសាជាថ្មី ដែលសម្បូរទៅដោយ សម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិលើពិភពលោក ។  ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យពិភពលោកកាន់តែបានស្គាល់ពីវិស័យទេសចរណ៍ និង តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រកម្ពុជា កាន់តែច្បាស់ថែមទៀត ។ ទាំងនេះក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបកម្ពុជាអាចទទួលរៀបចំព្រឹត្តិការណ៍ធំៗ ក៏ដូចជាទទួលភ្ញៀវទេចរគ្រប់ជាតិសាសន៍ឲ្យមកស្នាក់នៅដោយសេចក្តីសុខ និង សុវត្ថិភាព  ។ ក្នុងនោះឯកឧត្តមក៏បានធ្វើការជូនពរដល់ក្រុមកីឡាការីទាំងអស់ ឲ្យមាន សុខភាពមាំមួន ក្នុងការប្រកួតកីឡា  RAID Amazones ឲ្យទទួលបានជ័យជំនះ ព្រមទាំងការស្នាក់នៅប្រកបទៅ ដោយសុខវត្ថិភាពខ្ពស់(កីឡានាំធ្វើឲ្យយើងគ្រប់គ្នាមានសុខភាពរឹងមាំ)  ។

តាមការបញ្ជាក់របស់លោក  ALEXANDER បានឲ្យដឹងថា ដោយភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៤ ទើបធ្វើឲ្យមានអ្នកចាប់អារម្មណ៍ចូលរួមច្រើនជាងឆ្នាំមុន  ហើយត្រូវបានក្រុមការងារត្រូវរៀបចំ២ដងបន្ថែមទៀតសម្រាប់កម្ពុជាលើទឹកដីអង្គរនេះ  គឺលើកទី១ នៅខែធ្នូ ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៩ ឆ្នាំ២០១៧ មានបេក្ខភាពចូលរួម  ៣៧៦នាក់ មានវិញ្ញាសារចំនួន៤គឺ ជិះកង់  ចែវទូក  រត់ប្រណាំង និង បាញ់ធ្នូ ហើយចំណែកលើកទី២ គឺធ្វើនៅ ខែមីនា ឆ្នាំ២០១៨ ។ លោកបញ្ជាក់ដែរថា RAID Amazones មិនមែនត្រឹមជាព្រឹត្តិការណ៍កីឡាទេ តែវារាប់បញ្ចូលទាំងកម្មវិធីវប្បធម៌ ប្រវត្តិសាស្ត្រ  ព្រមទាំងផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ ។

ក្នុងថ្ងៃដំបូងនេះ ក្រុមកីឡាការី បានធ្វើការប្រកួតលើវិញ្ញាសារ រត់ប្រណាំង ដោយរត់កាត់ព្រៃក្នុងតំបន់អង្គរ ដោយបានឆ្លងកាត់អូរ ប្រឡាយជាច្រើនកន្លែង ចាប់ពីចំណុចស្ពានអង្គរ ឆ្ពោះទៅកាន់ប្រាសាទតាព្រហ្ម ដែលមាន ចម្ងាយ ២០គីឡូម៉ែត្រ  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

156 157 158 159 160 161 162 163 164 165