ពិធីបើដាក់ឲ្យដំណើរការ ផ្សាររាត្រីកុងទីន័រផាម


ខេត្តសៀមរាប ៖ ដើមី្បបម្រើនូវសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្ត នៅ លើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលជាជង្រុកនៃសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។   នៅរសៀលថ្ងៃទី ២១ ខែ ធ្នូ គ.ស២០១៧ ផ្សាររាត្រីកុងទីន័រផាម ត្រូវបានបើកសម្ពោធដាក់ឲ្យធ្វើអាជីវកម្ម បម្រើ ជូនភ្ញៀវជាតិ អន្តរជាតិ ក្រោមវត្តមានរបស់ លោក ទៀ សីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប  ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព សភាពាណិជ្ជកម្មខេត្ត គរុសិស្ស និង បងប្អូនអាជីវករផងដែរ ។

ក្នុងសេចក្តីរាយការណ៍របស់លោក យន់ សេងហាក់ នាយកក្រុមហ៊ុន ផាម ណាយ ម៉ាឃឺត បានឲ្យដឹង ថា ផ្សាររាត្រីកុងទីន័រផាមណាយម៉ាឃីត សាងសង់ឡើងលើផ្ទៃដី ២ហិចតាកន្លះ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប ដែលជាសំណង់រចនាបទស្ថាបត្យកម្មសម័យទំនើប  មានតូបលក់ទំនិញ ១២០តូប ,លក់អាហារ​និង ភេសជ្ជះ ៤០តូប ឆាកសម្តែង តន្ត្រីប្រចាំផ្សារ ២០តូប និង មានទីធ្លាសួនកម្សាន្តកុមារ និង ចំណត រថយន្តធំទូលាយ ដែលសាងសង់អស់ទឹកប្រាក់ ប្រមាណ១លានដុល្លាក្នុងការវិនិយោគទាំងមូល ក្នុងការចូលរួម អភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ។

មានប្រសាសន៍នោះដែរលោក ទៀ សីហា ក៏បានធ្វើការអបអរសាទរ ចំពោះការបង្កើតឲ្យមានផ្សាររាត្រី កុងទីន័រផាម នៅលើកទឹកដីប្រវត្តិសាស្ត្រ នៃតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ នៃខេត្តសៀមរាប.អង្គរ  ក្នុងនាមអាជ្ញាធរ សូមធ្វើការកោតសរសើរដល់ក្រុមហ៊ុនផាម ណាយ ម៉ាឃឺតទាំងមូល ដែលបានគោរពទៅតាមសមត្ថកិច្ចនានា របស់រាជរដ្ឋាភិបាល ដើមី្បឲ្យសម្រេចបាននូវសមទ្ធិផលដ៏មានសារៈសំខាន់នាថ្ងៃនេះ ដែលជាសក្ខីភាពចូលរួមវិភាគទាន ក្នុងការបម្រើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បម្រើឲ្យវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាពមួយ ក្នុងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ លោកអភិបាលរងខេត្តបានបន្តទៀតថា ទោះបីគណនីបង្ហាញពីការហូរចូលនៃភ្ញៀវទេសចរ ដែលធ្វើឲ្យមានកំណើនប្រកបដោយសក្តានុពល ដែលទាមទាឲ្យមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ។ លោក ទៀ សីហា  ក៏បានលើកឡើងផងដែរ ពីយុទ្ធសាស្ត្រចតុកោណ នៃផែនការអនុវត្តជាតិ របស់រាជរដ្ឋាភិបាល ដោយប្រកានខ្ជាប់នៅការអភិវឌ្ឍន៍ជាចំបង លើវិស័យឧស្សាហកម្មទេសចរ និង ការអភិរក្សនូវបេតិកភណ្ឌវប្បធម៌ និង ការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធទៅលើវិស័យទេសចរណ៍ ដោយមានការប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីទាំងភាគីឯកជន និង សាធារណៈ ក្នុងការ បង្កើនការងារជូនប្រជាពលរដ្ឋ និង ការកាត់បន្ថយការធ្វើចំណាកស្រុក  ព្រមទាំងការចូលរួមរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ  ។ លោកក៏បានគូសបញ្ជាក់ថា ដោយខេត្ត សៀមរាប ជាគោលដៅភ្ញៀវទេសចរណ៍លើពិភពលោក  ដែលចូលមកទស្សនាកម្សាន្ត ដែលជាមោទនៈភាពរបស់ជាតិ និង ខេត្តយើងផងដែរ ។ ដូច្នេះយើងត្រូវពុះពារអភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យបានកាន់តែប្រសើរឡើង  តាម រយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និង លើកទឹកចិត្តអ្នកវិយោគទុន ឲ្យចូលរួមវិនិយោគ ក្នុងធុរៈកិច្ចពាក់ព័ន្ធវិស័យ ទេសចរណ៍ មានសណ្ឋាគារ  បដិសណ្ឋាកិច្ច , ភោជនីយដ្ឋាន , អគារលក់ទំនិញ  និង ផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋ ដែលទាក់ទងទៅនិងទេសចរណ៍ចូលមកកាន់តែច្រើនថែមទៀតផង ។ ដោយកំណើននៃភ្ញៀវទេសចរ អាជ្ញាធរខេត្ត ក៏ដូចរាជរដ្ឋាភិបាល បានកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ និង អ្នកវិនិយោគក្នុងស្រុក ក្រៅស្រុក ឲ្យចូល មកធ្វើវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ ដោយផ្តោតទៅលើសណ្ឋាគារ ផ្សារទំនើប និង បង្កើតនូវ រមណីយដ្ឋានកែច្នៃ ក្នុងការបម្រើនូវតម្រូវការរបស់ភ្ញៀវទេសចរណ៍ បានស្នាក់នៅយូថ្ងៃក្នុងខេត្តសៀមរាប ដែលជា ប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ និង ប្រជាពលរដ្ឋកម្ពុជា ។ កត្តាទាំងនេះក៏ស្តែងចេញមកពី កត្តាសន្តិសុខ ច្បាប់ការគ្រប់គ្រងរាជធានី ខេត្ត ក្រុង សុ្រក ខ័ណ្ឌ និង តំបន់សម្បូរទៅដោយសម្បត្តិវប្បធម៌ ប្រាង្គប្រាសាទ និង ការអភិវឌ្ឍន៍របស់ខេត្តផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

63 64 65 66 67 68 69 70 71 72 73 74 75