អភិបាលខេត្តសៀមរាបអនុញ្ញាតឲ្យខេត្តជាំងស៊ីចូលប្រជុំពិភាក្សារលើការគ្រប់គ្រង និងផលិតថាមពលអគ្គិសនី


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី​១២ខែ តុលា ឆ្នាំ២០១៦មិ្សលមិញនេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិ បាលខេត្ត បានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន ផលិតថាមពលអគ្គិសនីចិន និង សហការី នៃខេត្តចាំងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន ចូលជួបពិភាក្សាលើការងារគ្រប់គ្រង និង ផលិតថាមពលអគ្គិសនី ដោយមានការចូលរួម ពីសំណាក់អស់ លោកជាថ្នាក់ដឹកនាំមន្ទីរ​ពាក់ព័ន្ធមួយចំនួន នៅរដ្ឋបាល សាលាខេត្តសៀមរាប ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ ពីសក្តានុពលរបស់ខេត្តសៀមរាប ដោយ ពឹងផ្អែកលើវិស័យ​កសិកម្ម និង ទេសចរណ៍  ហើយប្រជាពលរដ្ឋប្រមាណ៨០% ប្រកបរបបកសិកម្ម ។  ឯកឧត្តម បណ្ឌិតក៏បានលើកផងដែរថា តម្រូវ​ការចាំបាច់របស់ខេត្តប្រវត្តិសាស្ត្រមួយនេះ ទៅថាមពលអគ្គិសនី និង ការរៀបចំ ក្រុងរណប ដោយបច្ចុប្បន្នក្រុងបុរាណមួយនេះ មានភាពតូចចង្អៀត មិនអាចធ្វើការអភិវឌ្ឍន៍ទៅបាន ដែលធ្វើឲ្យប៉ះ ពាល់សំណង់ចាស់ៗដែលសាងសង់មានអាយុកាលជិតមួយ​សតវត្សមកហើយ ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏ បានបន្តទៀតថា  បច្ចុប្បន្ននេះនៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ មួយចំនួន​នៅពុំទាន់មានបណ្តាញ និង ថាមពល អគ្គិសនីប្រើប្រាស់នៅឡើយ ហើយនៅក្នុងក្រុងក៏ការផ្គត់ផ្គង់ថាមពលអគ្គិសនី នៅមិនទាន់​បានគ្រប់គា្រន់នៅឡើយ។ ម៉្យាងទៀតថាមពលអគ្គិសនីប្រើប្រាស់បច្ចុប្បន្នមួយចំនួនមាននៅក្នុងស្រុក និង មួយចំនួនទិញយកពី​ប្រទេសថៃ ដែលធ្វើឲ្យតម្លៃភ្លើងនៅតែថ្លៃដដែល ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការសាទរផងដែរ ចំពោះក្រុមហ៊ុនចិន ដែលមាន បំណងមកវិនិយោគផលិតថាមពលអគ្គិសនីនៅខេត្តសៀមរាប ដើមី្បចូលរួមក្នុងការបំពេញសេចក្តីតម្រូវការរបស់បង ប្អូនប្រជា​ពលរដ្ឋក្នុងខេត្ត និង តាមបណ្តាស្រុក ឃុំសង្កាត់ទាំង១០០របស់ខេត្តសៀមរាប តាមយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៥ ឲ្យមានអគ្គិសនីប្រើប្រាស់នៅគ្រប់មូលដ្ឋានឃុំ សង្កាត់ ។

ក្នុងនោះដែរគណៈប្រតិភូ ក៏បានធ្វើការបញ្ជាក់ពីសក្តានុពលរបស់ខេត្តចាំងសស៊ី នៃសាធារណរដ្ឋប្រជាមានិត ចិន ដែលជាខេត្ត​លេខមួយ មានសក្តានុពលលើវិស័យផលិតថាមពលអគ្គិសនី ក្នុងការផ្គត់ផ្គង់ប្រើប្រាស់អគ្គិសនីនៅ ប្រទេសចិន ដោយទាញយក​ថាមពលពីពន្លឺព្រះអាទិត្យ ដែលជាខេត្តផលិតនូវផ្ទាំងសូឡាទៀតផង ។  លោកបានឲ្យ ដឹងថា ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែង​យល់នៅកម្ពុជា សំខាន់ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់។ ម៉្យាងទៀតក្រុមហ៊ុនវិនិយោគនូវគ្រប់វិស័យ ថាមពល និង ហេដ្ឋារចនាសម្ព័ន្ធ និង បណ្តាវិនិយោគទុនក្រៅប្រទេស  ដូចជានេសាទ  សាងសង់ទីលានចាក់សម្រាម វិស័យថាមពលព្រះ​អាទិត្យ ជាមួយបណ្តាប្រទេសមួយចំនួនទៀត ។ ក្នុងនោះដែរលោកក៏បានលើកផងដែរពីវិស័យកសិកម្មនៅកម្ពុជា រួមទាំងផលិត​ផលផ្សេងៗ ដែលកំពុងមានភាពរីក ចម្រើន ។

ឆ្លងតាមកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ រវាងក្រុមវិស្វករចិន និង អង្គភាពអគ្គិសនីខេត្ត អំពីបច្ចេកទេសក្នុងការ រៀបចំតភ្ជាប់ចរន្តថាម​ពលអគ្គិសនី ។  ក្នុងនោះដែលអង្គភាពអគ្គិសនីបានផ្តោតលើកឡើងអំពីកម្លាំងនៃ ថាមពល អគ្គិសនីដែល ក្រុមហ៊ុនបានផលិតនោះ បានបំពេញទៅតាមតម្រូវការអតិថិជនប្រើប្រាស់ក្នុងខេត្ត និង ចែកចាយទៅ ខេត្តផ្សេងតាមរយៈអាជ្ញាធរអគ្គិសនី ។ ក្នុងនោះដែរ​ក៏បានធ្វើការពិភាក្សាទៅលើការចុះកិច្ចសន្យាពីការទិញ ថាមពល ពីក្រុមហ៊ុន ឲ្យ ទៅតាមតម្លៃចរចា តាមរយៈពេល២០ឆ្នាំ ឬ៣០ ទៅ៤០ឆ្នាំ ដែលមានតម្លៃក្រោម១០សេនដុល្លា ទៅ តាមតម្លៃរដ្ឋបាល ដោយទូទាត់តាមអាជ្ញាធរអគ្គិសនីដែលជាអ្នកទិញ ព្រមទាំងពិភាក្សាទៅលើការងារពន្ធផងដែរ ។

មានប្រសាសន៍នោះដែរឯ.ឧបណ្ឌឹត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា សូមឲ្យក្រុមហ៊ុនធ្វើការសិក្សាស្វែង យល់ជាមុនសិន និង ជ្រើស​រើស​ទីតាំងសម្រាប់ធ្វើការផលិតថាមពល ទើបធ្វើកិច្ចសន្យាជាក្រោយ ។ ម៉្យាងទៀតខេត្ត ចង់បានការវេចខ្ចប់ផលិតផលកសិកម្ម និង ទីផ្សារក្រពើ ដោយខេត្តសៀមរាប មានកសិដ្ឋានចិញ្ចឹមក្រពើជាច្រើន កន្លែង ហើយផលិតកូនក្រពើក្នុងមួយឆ្នាំៗ រាប់ម៉ឺនក្បាល​ផងដែរ ។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានធ្វើការគាំទ្រ ពី គម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតថាមពលអគ្គិសនីនៅខេត្ត​សៀមរាប ក្នុងគោលដៅបម្រើនូវតម្រូវការ របស់ប្រជាពលរដ្ឋផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

203 204 205 206