កិច្ចជួបសម្តែងការគួរសមជាមួយប្រតិភូខេត្តសានស៊ី


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៦នេះ គណៈប្រតិភូខេត្តសានស៊ី​ នៃសាធារណរដ្ឋប្រជាមានិតចិន  ដឹកនាំ​ដោយលោក Li Jinzhu អនុប្រធាននៃសភាប្រជាជនខេត្តសានស៊ី រួមនឹង សហការី ចូលជួបសម្តែងការគួរសមជាមួយលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត នៅ រដ្ឋបាលសាលាខេត្តសៀមរាប ។

មានប្រសាសន៍សំណេះសំណាលនោះលោក ពៅ ពិសិដ្ឋ ក៏បានបញ្ជាក់ពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋខេត្ត ។ ក្នុងនោះឯកឧត្តម ក៏បានលើកពីសក្តានុពល ភាពរបស់ខេត្តសៀមរាប គឺពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ដោយមានប្រជាពលរដ្ឋ ៨០%ជាកសិករ ។ ឯកឧត្តម ក៏បានលើកផងដែរ ពីហេដ្ឋារចនាសម្ព័ន្ធលើវិស័យទេចរណ៍​របស់ខេត្ត  រួមទាំងកំណើនភ្ញៀវទេស ចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ  ព្រមទាំងបានគូសបញ្ជាក់ថា ដោយកត្តាខាងលើនេះហើយ អាជ្ញាធរខេត្តបានធ្វើកិច្ចអភិវឌ្ឍន៍ និង កែលម្អសោភណ្ឌភាពក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ ឲ្យកាន់តែមានភាពស្រស់ត្រកាល ក្នុង​ការទទួលភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ។ លោក ពៅ ពិសិដ្ឋ បានលើកផងដែរថា កម្ពុជា និង ចិនមានការទំនាក់ទំនងនឹងគ្នាជាច្រើនរាជកាលជាយូរមកហើយ រហូតមកដល់នា ពេលបច្ចុប្បន្នក្រោមព្រះរាជតម្រឹះរបស់ព្រះបរម​រតនកោដ្ឋ សម្តេចព្រះនរោត្ត សីហនុ បានធ្វើការពូនផ្តុំ នៃចំណងមិត្ត កម្ពុជា ចិន ហើយបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកថែរក្សាបន្ត ចំពោះ មហាមិត្ត ដោយគាំទ្រគោលនយោបាយចិនតែមួយទៀតផង ។ លោកក៏បានលើកផងដែរ អំពីទីផ្សារ ការនាំចេញភោគផលកសិកម្មរបស់ប្រជាកសិករ កម្ពុជា ក៏ដូចខេត្តសៀមរាប ដែលពួកគាត់​ផលិតបានហើយ តែគ្មានទីផ្សារ ដូចជា ស្រូវ ដំឡូងមី និង ល្ពៅជាដើម ។

លោក Li Jinzhu  បានមានប្រសាសន៍ថា ខេត្តសៀមរាប  ខេត្តសានស៊ី មានសក្តានុពលប្រហាក់ប្រហែល សំខាន់លើវិស័យទេស​ចរណ៍ និង កសិកម្ម ។ លោកក៏បានលើកផងដែរថា ប្រទេសយើងទាំងពីរ មានការទំនាក់ទំនង ជាមិត្តភាពមានប្រវត្តិដ៏យូរលង់​នាសម័យដើម នៃមហាអង្គរមកម្លេះ ។ ម៉្យាងទៀតប្រទេសយើងទាំងពីរ បានរក្សានូវប្រពៃណីទំនាក់ទំនង និង សហប្រតិបត្តិការល្អ​នឹងគ្នា ដែលធ្វើឲ្យកម្ពុជា ចិន ចាប់ដៃគ្នាកសាងទីផ្សារ នៅក្នុងតំបន់ទៅពេលអនាគត ។ ក្នុងនោះដែរលោកបានផ្តល់នូវបទ​ពិសោធ​ន៍ល្អៗ មួយចំនួន ក្នុងកិច្ចទំនាក់ទំនង សហប្រតិបត្តិការនឹងគ្នា ក្នុងគោលដៅផលប្រយោជន៍របស់ប្រជាពលរដ្ឋប្រទេស​ទាំងពីរ សំខាន់ខេត្តសៀមរាប និង សានស៊ី ។  លោក Li Jinzhu  បានគូសបញ្ជាក់ផងដែរថា ខេត្តសានស៊ី​ មានសមាគមមួយ ដើមី្បចុះ​បញ្ជី​ក្រុមហ៊ុនកសិកម្ម អាស៊ីកម្ពុជា ដែលមាននៅកម្ពុជា ។ ម៉្យាងទៀតប្រជាជនចិនជាច្រើន ដែលមានបំណងធ្វើទេសចរណ៍ចេញ​ក្រៅប្រទេស ហើយ កម្ពុជា ជាប្រទេសមួយកំពុងទាក់ទាញភ្ញៀវទេសចរណ៍ សំខាន់គឺខេត្តសៀមរាប ។ ក្នុងនោះដែរលោកក៏បាន​បញ្ជាក់ ផងដែរ  ពីគោលបំណងរបស់គណៈប្រតិភូខេត្តសានស៊ី ក្នុងកិច្ចធ្វើការផ្តួចផ្តើម  ជា សម្ព័ន្ធមេត្រីភាពជាមួយខេត្ត សៀមរាប ជាពិសេសលើកិច្ចសហការលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និង សិប្បកម្ម ហើយលោកនឹង ធ្វើការជម្រុញអ្នកវិនិយោគ​ចិន ដើមី្បមកវិនិយោគនៅកម្ពុជា សំខាន់លើទឹកដីខេត្តសៀមរាប ។ លោកក៏បានធ្វើការ កោតសរសើរពីភាពរីកចម្រើន និង កិច្ច​អភិវឌ្ឍន៍របស់ខេត្តផងដែរ ។

មានប្រសាសន៍នោះដែរលោក ពៅ ពិសិដ្ឋ ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលបាននឹងធ្វើការ  ជម្រុញអ្នកវិនិយោគចិន ចូលមកកម្ពុជា ក្នុងការវិនិយោគវិស័យទេសចរណ៍ និង កសិកម្ម ដោយបច្ចុប្បន្ននៅខេត្ត សៀមរាបក្រៅពីការទស្សនានៅតាមប្រាង្គ​ប្រាសាទ និង រមណីដ្ឋានធម្មជាតិ តែនៅពេលរាត្រីយើងនៅកង្វះទីកន្លែង សម្រាប់ភ្ញៀវទៅទស្សនាកម្សាន្ត ។ ម៉្យាងទៀតខេត្ត​សៀមរាបក៏មានផ្ទៃដីកសិកម្ម​  ខេត្តនឹងបំពេញទៅតាមតម្រូវការ របស់ក្រុមហ៊ុន ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ហើយក៏ជាការជួយដល់ប្រជាកសិករកម្ពុជា ក្នុងការរក នូវទីផ្សារ នាំចេញនូវភោគផលកសិកម្ម ហើយចំពោះពន្ធលើការងារកសិកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានលើ លែកលើពន្ធដារសម្ភារៈកសិកម្មទៀតផង ៕ អត្ថបទម៉ី សុខារិទ្ធ

Microsoft Word - Document1 Microsoft Word - Document1

Microsoft Word - Document1 Microsoft Word - Document1 Microsoft Word - Document1 Microsoft Word - Document1