ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ


ខេត្តសៀមរាប ៖ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៦នេះ មានបើកអង្គសិក្ខា សាលា​ផ្សព្វផ្សាយ ស្តីពី (ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ​ តាមរយៈការលើកកម្ពស់កំណើនការងារ និង អាជីពសមស្របសម្រាប់​ជនពិការ ដើមី្បបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ក្នុងវិស័យទេសចរណ៍) ក្រោមអធិបតីភាពឯកឧត្តម ឯម ច័ន្ទ​មករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ​លោក គឹម ឆៃហៀង អភិបាលរងនៃគណៈអភិបាល​ខេត្តសៀមរាប រួមទាំងអស់លោកក្រុមការងារសកម្មភាពជន ពិការ នៃក្រសួងទេសចរណ៍ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន សមាគម និង សហគមន៍ទេសចរណ៍ផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោក សោ វិសិដ្ឋ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា រាជរដ្ឋាភិ​បាល បានកំណត់វិស័យទេស​ចរណ៍ជាមាសបៃតង ដែលជាវិស័យអាទិភាពដ៏សំខាន់មួយ ក្នុងការកសាងសេដ្ឋកិច្ច​សង្គម ដោយបាននាំចំណូលជូនជាតិ និង បាន​ផ្តល់ឱកាសការងារ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋ និង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ប្រកប​ដោយប្រសិទ្ធិភាព ។

មានប្រសាសន៍នោះដែរលោក គឹម ឆៃហៀង ក៏បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាផ្នែកមួយនៃការរក ប្រភពចំណូល ចំពោះ​ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធវិស័យទេសចរណ៍នេះ ។ ម៉្យាងទៀតការបែងចែកក្នុងន័យ ថា ចំណូលដែលទទួលបានពី​ទេសចរណ៍ ក៏ត្រូវបានអ្នកពាក់ព័ន្ធទាំងនោះ ទទួលយកតាមសមមាត្រនៃសកម្មភាព ការងាររបស់ខ្លួន ដូចបងប្អូនជនពិការ អ្នកលក់​វត្ថុអនុស្សាវរីយ៍ សំខាន់បងប្អូនប្រជាកសិករ ដែលបានមកប្រើក្នុង វិស័យនេះ ក៏ត្រូវទទួលចំណូលទៅតាមកម្លាំងសកម្មភាពរបស់​ខ្លួនផងដែរ ។ឯកឧត្តមបានលើនូវសកម្មភាពជាច្រើន ដែលអាជ្ញាធរ ខេត្ត បានអនុវត្តទៅលើការងារជនពិការនេះ ។ ម៉្យាងទៀត​ក្រសួងនិងទទួលយកបងប្អូនជនពិការ តាម រយៈនៃការប្រឡងជ្រើសរើសមន្ត្រីរាជការបម្រើការងារក្នុងស្ថាប័នរដ្ឋ ក៏ដូចវិស័យ​ឯកជនផងដែរ ។ ចំពោះបញ្ហាក្នុងការបណ្តុះ     បណ្តាលមុខជំនាញ បងប្អូនជនពិការយើងមានឱកាសតិចតួចបំផុត ក្នុងការមក​ទទួលការបណ្តុះបណ្តាល​មុខជំនាញ ដោយចំណោទទៅលើបញ្ហាជីវភាពប្រចាំថ្ងៃក្នុងក្រុមគ្រួសារ ។ ការបណ្តុះបណ្តាលជំនាញ​ទាំងនេះ ក៏ជា ការលើកម្ពស់សមត្ថភាព ទាំងចំណេះដឹងទូទៅ និង ជំនាញ តាមរយៈការបណ្តុះបណ្តាលរបស់រដ្ឋ និង វិស័យឯកជន ឬក៏អង្គការក្រៅរាជរដ្ឋាភិបាល ។ ក្នុងឯកឧត្តមក៏បានសំណូមពរដល់គ្រប់ស្ថាប័នរដ្ឋ និង វិស័យឯកជន សូមកុំរើស​អើងជនពិការ និង ជួយគាំទ្រនូវរាល់ផលិតផលដែលពួកគាត់ផលិតបាន សំខាន់ពីការកែច្នៃយកពីសម្រាម យកមក ធ្វើប្រដាប់ប្រើប្រាស់​ និងវត្ថុ​អនុស្សាវរីយ៍  ដោយពួកគាត់យកចិត្តទុកដាក់លើការចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារ ប្រកប ទៅដោយសេចក្តីថ្លៃថ្នូរ ។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ពីគោលបំណងនៃអង្គសិក្ខាសាលា គឺបានផ្តល់នូវសារៈប្រយោជន៍ដ៏ សំខាន់ សម្រាប់វិស័យ​ទេសចរណ៍ ក្នុងការជួយដល់បងប្អូនពិការ ក៏ដូចជាចាស់ជរា ស្ត្រីមានផ្ទៃពោះ និង កុមារ ជាដើម ។ ក្នុងនោះឯកឧត្តមក៏សូមឲ្យ​សិក្ខាកាមទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ សំខាន់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវមានការរៀបចំផ្លូវ​ចុះឡើងរបស់ជនពិការ​ ដោយមានការធ្វើជំរៀលក្នុងការងាយស្រូលការរុញរទេះជនពិការ។ ឯកឧត្តម ឯម ច័ន្ធមករា ក៏បានធ្វើការ​ឯកភាពទីតាមប្រសាសន៍របស់អាជ្ញាធរខេត្ត ដែលបានលើកឡើង ក្នុងគុណប្រយោជន៍ដល់បងប្អូនជនពិការ ក៏ដូចជាម្ចាស់​អាជីវកម្មផងដែរ ។ ដូច្នេះយើងទាំង អស់គ្នា ក៏មិនត្រូវមានការរើសអើងចំពោះជនពិការ គឺយើងត្រូវបង្កើនការយកចិត្តទុកដាក់​ចំពោះជនពិការ ហើយគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានត្រូវតែបង្កលក្ខណៈដល់ជនពិការ តាមរយៈការលើកកម្ពស់​កំណើនការងារ និង អាជីពសមស្របសម្រាប់ជនពិការ​ ដើមី្បបងើ្កនជីវភាពរស់នៅសមរម្យ និង ពង្រឹងភាពជាម្ចាស់ក្នុងវិស័យ​ទេសចរណ៍ ដ៏មានសារៈសំខាន់នេះ ។ ឯកឧត្តមក៏មានការសង្ឃឹមជឿជាក់ថា តាមរយៈអង្គសិក្ខាសាលានេះ យើងនឹងទទួលបាន​ព័ត៌មានសំខាន់ៗ ដែលផ្នែកពាក់ព័ន្ធ​និង សកម្មភាពជនពិការបានផ្សព្វផ្សាយ ដោយមានបញ្ចូល បន្ថែមនូវបទពិសោធន៍​ យោបល់​ល្អៗ ដើមី្បរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម តាមរយៈការខិតខំ ក្នុងការចូលរួម​កាត់បន្ថយរបាំងរារាំងប្រកបដោយភាពរើសអើង ដើមី្បជម្រុញឲ្យបានសម្រេចជោគជ័យ នៃចលនាលើកកម្ពស់ កំណើនការងារ ផ្តល់អាជីពសមស្របសម្រាប់ជនពិការ ធានាបង្កើនជីវភាពរស់នៅសមរម្យ និង ពង្រឹងភាពជាម្ចាស់ ក្នុងវិស័យទេសចរណ៍ របស់បងប្អូនជនពិការទាំងឡាយ ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1547 DSC_1548 DSC_1550