ឯកឧត្តម ទៀ បាញ់ បានអំពាវនាវនិងស្នើដល់រដ្ឋអំណាចមូលដ្ឋាននិងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បំរើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អនិងមានប្រសិទ្ឋិភាពនៅក្នុងឱកាសកាត់ខ្សែបូរ សម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ ស្ពានឆ្លងកាត់ស្ទឹងជីក្រែង


ខេត្តសៀមរាប ៖ ស្ពានថ្មឆ្លងកាត់ស្ទឹងជាស្ពានប្រភេទបេតុងមានបណ្តោយប្រវែង៥៤ម៉ែត្រនិងទទឹង៨ ស្ថិតនៅភូមិល្បើក ក្នុងឃុំ​អន្លង់សំណរស្រុកជីក្រែងខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ កាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ​២០១៦ ក្រោមអធិបតីភាពឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួយមូលដ្ឋានខេត្តសៀមរាប រួមជាមួយវត្តមានអញ្ជើញចូលរួម ឯកឧត្តម​លោកជំទាវ សមាជិករដ្ឋសភា​ ប្រធានក្រុមប្រឹក្សាខេត្ត  អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋក្នុងមូលដ្ឋានសិស្សានុសិស្ស ប្រមាណ​ជាង៤ពាន់នាក់ ។

ស្ពានថ្មឆ្លងកាត់ស្ទឹងនេះ សាងសង់ឡើងទៅតាមសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈអាជ្ញាធរមូលដ្ឋាន​ ស្នើសុំរាជរដ្ឋាភិបាល​ជួយសាងសង់ស្ពានថ្មីជំនួសស្ពានឈើចាស់ តូចហើយរងភាពទ្រុឌទ្រោម ដែលមិនអាចឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើន​របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទៀត ។ ក្រោយពីបានទទួលសំណើរនេះ តាមរយៈអាជ្ញធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួចមក​ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី  បានចាត់បញ្ជាឲ្យក្រុមមន្ត្រីជំនាញរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និង នាយកដ្ឋានវិស្វកម្ម​ក្រសួងការពារជាតិ ពិនិត្យស្ថានភាពជាក់ស្តែងដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តរយចមក ឯកឧត្តមឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ នាយកនៃនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានធ្វើសេចក្តីរាយការណ៍  បញ្ជាក់ពីលក្ខណៈបច្ចេកទេសនៃការសាង​សង់ ក្នុងការឆ្លើយតបតាមសំណើររបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ចំពោះសំណើរកសាងស្ពានបេតុងនៅភូមល្បើក​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទពិនិត្យនិងដាក់​បញ្ចូលក្នុងថវិកាឆ្នាំ២០១៤ ប៉ុន្តែដោយហេតុគម្រោងផែន ការនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ពន្ឋ័ទូទាំងប្រទេសមានច្រើន គម្រោងនេះត្រូវពន្យាដល់ឆ្នាំ២០១៦ទើបបានជាប់ចំណាត់ថ្នាក់តែស្ថិតនៅជាគម្រោងបំរុង ។  ដើម្បីអនុវត្តការងារសាងសង់ឲ្យទាន់​រដូវកាល នាយកដ្ឋានវិស្វកម្មបានចាត់ចែងរៀបចំអនុវត្តសាងសង់ពីខែមិនាឆ្នាំ២០១៦ និង រួចរាល់ជាស្ថាពរនៅខែសីហា  ដែលមាន​រយៈពេល៥ខែ ។  ស្ពាននេះមានកំពស់ អាចអនុញ្ញាតឲ្យទូកចរាចរណ៍កាត់ក្រោមស្ពានបានក្នុងរដូវវស្សានិងមានកំពស់ខ្ពស់ជាងផ្លូវ​ថ្នល់១,៩០ម៉ែត្រ មានជើងទម្រផ្លូវបេតុងនិងសសៃដែកសងខាងក្បាលស្ពាន ដែលមើលទៅមានលក្ខណៈរឹងមាំណាស់ ។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានជម្រាប​ជូនបងប្អូនប្រជាពលរដ្ឋ គួរមើលឲ្យឃើញពីតួនាទីសារៈសំខាន់នៃសន្តិភាព និង តួនាទីសំខាន់ក្នុងការស្វែងរកសន្តិភាព និង ត្រូវ​ចេះការពារសន្តិភាពបើពុំដូច្នោះទេ វានឹងជួបគ្រោះថ្នាក់ឡើងវិញ បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបន្តទៀត។ នាពេល​កន្លងមករាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់នានាជាច្រើន ដើម្បីថែរក្សាសន្តិភាពតាមរយៈការចូលរួមពីមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ និង ប្រជាពលរដ្ឋដែលស្នេហាសន្តិភាព ដែលប្រកាន់ខ្ជាប់ថា ទោះអស់តម្លៃណាក៍ដោយត្រូវតែរក្សាសន្តិភាពឲ្យបាន​មិនអនុញ្ញាតិឲ្យបុគ្គលណាម្នាក់ ឬក្រុមណាមួយបំផ្លាញសន្តិភាពបានឡើយ ។កិច្ចការសំខាន់មួយទៀតដើម្បីរក្សាសន្តិភាពឲ្យបាន​ស្ថិតស្ថេរគង់វង្សគឺត្រូវមានការអភិវឌ្ឍ ដោយពឹងផ្អែកលើហេដ្ឋារចនាសម្ពន្ឋ័ដែលរាជរដ្ឋាភិបាលបានចាត់ទុកអទិភាព   ដូចជាផ្លូវ ទឹកភ្លើង ដែលជាគោលដៅកិច្ចការវិនិយោគ ។ ឯកឧត្តម ទៀ បាញ់ ក៏បានលើកផងដែរថា ការសម្ពោធនាពេលនេះ ជាការបង្ហាញឲ្យ​ឃើញថា យើងទាំងអស់គ្នាបាននឹងកំពុងអនុវត្តន៍ការងារអទិភាពរបស់រាជរដ្ឋាភិបាល  លើវិស័យហេដ្ឋារចនាសម្ពន្ឋ័ស្ពាន​ ផ្លូវ​ដែល​ជាសមិទ្ឋិផលមួយ ជួយសម្រួលការធ្វើដំណើរទំនាក់ទំនងពីកន្លែងមួយទៅកន្លែងមួយរបស់ប្រជាជនឲ្យបានប្រើប្រាស់ ដោយមិន​ប្រកាន់និន្នាការនយោបាយឡើយ ។  ក្នុងនាមរាជរដ្ឋាភិបាល និង ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប សូមថ្លែងកោត​សសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរួមគ្នាប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារថ្នាក់ជាតិចុះជួយ​មូលដ្ឋានស្រុកជីក្រែង និង មន្ត្រីគ្រប់លំដាប់ថ្នាក់រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ​ក្នុងការជួយសហការកសាងសមិទ្ឋផលនានា​និងជួយដោះស្រាយបញ្ហាសំណូមពរផ្សេងៗ ដែលជាសេចក្តីត្រូវការចាំបាច់និងទុក្ខកង្វល់ប្រជាពលរដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋ​មន្ត្រី បានស្នើដល់រដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋទាំងអស់ជួយថែទាំនូវសមិទ្ឋផលដែលយើងសម្រេច​បាននាពេលនេះ ព្រមទាំងបានក្រើនរំលឹកដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធត្រូវបន្តការយកចិត្តទុកដាក់អនុវត្តការងារក្នុង​ការ​រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និង ត្រូវរុករក ទប់ស្កាត់ឲ្យខាងតែបាននូវអំពើឃាតកម្មឆក់ប្លន់ចោរកម្មនិងគ្រឿងញៀន ដែល​ជា​បញ្ហាប្រឈមនិងងាយរងគ្រោះជាមួយយុវជនយើង និង បង្រ្កាបបទល្មើសផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ។ តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានាឲ្យខាងតែបាននូវសុវត្ថិភាពជូនប្រជាជនប្រកបដោយភាព​សុខសាន្តចៀសវាងការប្រេះឆា និង ខិតខំផ្តល់សេវាសាធារណៈដែលមានសេវាសំណូមពរ និង សេវាតម្រូវការចាំបាច់មួយចំនួន​ដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានល្អឆាប់និងមានប្រសិទ្ឋិភាព​  មិនត្រូវយកតម្លៃសេវាលើសពីច្បាប់បានកំណត់  បន្ថែម​ពីនេះត្រូវខិតខំបំបាត់ឲ្យអស់នូវ ភាព  អសកម្មនានា និងត្រូវមានឥរិយាបទសមរម្យ ក្នុងពេលបំពេញការងារ ព្រមទាំងយកចិត្តទុក​ដាក់ការពារតំបន់អភិរក្សឡូតិ៍នេសាទ និង ការពារតំបន់មួយចំនួនឲ្យបានល្អ  ព្រមទាំងការដោះស្រាយរាល់ជម្លោះដីធ្លីជូនប្រជាពល​រដ្ឋឲ្យបានរហស័និងមានប្រសិទ្ឋភា​ព ។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ជម្រុញប្រមូល ភោគ​ផលស្រូវរដូវវស្សានិងត្រៀមលក្ខណៈសម្បត្តិសម្រាប់គ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានជាយថា ហេតុ និងសូមប្រជាពល​រដ្ឋគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត និង សូមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំជូនបេក្ខភាពដែលបាននឹងកំពុងយកចិត្តទុកដាក់​ដោះស្រាយរាល់ការខ្វះខាតរបស់ប្រជាពលរដ្ឋដូចនាពេលបច្ចុប្បន្ន ។

ក្នុងនោះដែរឯកឧត្តមក៏បាននាំយកអំណោយជូនយាយជី តាជីចំនួន ៥០នាក់ ម្នាក់ៗនូវក្រណាត់ស ១ដុំថវិកា ២ម៉ឺនរៀល  លោកគ្រូ អ្នកគ្រូចំនួន ៧៥ នាក់ ម្នាក់ៗ ថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស ៤០០នាក់ ម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ៥ពាន់រៀល  ប្រជាពលរដ្ឋ ចំនួន ៣ពាន់នាក់ ក្នុងម្នាក់ៗ ទទួលបានក្រម៉ា១ផងដែរ។

ឆ្លៀតឱកាសដ៍មមាញឹកនេះដែរ​ ឯកឧត្តម ទៀ បាញ់ រួមជាមួយប្រតិភូអមដំណើរបានអញ្ជើញដង្ហែរអង្គ កឋិនទានសាមគ្គីដោយនាំ​យកបច្ច័យ និង ទេយ្យវត្ថុជាបរិវារកឋិនរួម សម្រាប់វត្តល្បើក ប្រគេនប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សាអស់កាលត្រីមាស នូវបច្ច័យ​សរុបចំនួន ១០៦លាន២សែនរៀល ប្រាក់ដុល្លា២១ពាន់៣០០ដុល្លារ ដើមី្ប តំកល់ទុកក្នុងពុទ្ធសីមាទីវត្តល្បើក ក្នុងការកសាង​សមទ្ធិផលនានាក្នុងទីវត្តផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

233 234 235 236 237 238 239 240 241 242 243 244 245 246 247 248 249 250 251 252 253 254 255 256 257 258 259 260 261 262 263 264