នៅខេត្តស្ទឹងត្រែងថ្ងៃទី ១២ ខែ ឧសភា ឆ្នំា ២០១៥ សាខាកាកបាតក្រហមកម្ពុជាខេត្តបានប្រារព្ធពិធី ខួបលើកទី ១៥២ ទិវាពិភពលោកកាកបាតក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ កម្លាំងមនុស្សធម៏ គោលការណ៏គ្រឹះក្នុងសកម្មភាព ក្រោមអធិបតីភាព ឯកឧត្តម លូ រ៉ាមឹន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម បណ្ឌិត កុល សំអុល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាតក្រហមខេត្តស្ទឹងត្រែង ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនំា មន្រ្តីរាជការ សប្បុរសជននានា នៅក្នុងខេត្តជាង ២០០នាក់ ។
ឯកឧត្តម ឈាង ឡាក់ អភិបាលរងខេត្ត និង ជាប្រធានគណះកម្មាធិការ សាខាកាកបាតក្រហមខេត្តស្ទឹងត្រែង បានមានប្រសាសថា៖ ទិវាកាកបាតក្រហមឆ្នាំនេះ បានប្រារព្ធក្រោមប្រធានបទ កម្លាំងមនុស្សធម៏ គោលការណ៏គ្រឹះក្នុងសកម្មភាព “ ដែលជាការបង្ហាញអោយឃើញពីកំលំាងចូលរួមរបស់យើងទំាងអស់គ្នាក្នុងការធ្វើស កម្មភាពសង្រ្គោះជួយ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះទំាងឡាយ ជាពិសេស ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ស្រ្តីមានផ្ទៃពោះ ទារក កុមារមានបញ្ហាសុខភាព ។ល។
ឯកឧត្តម កុល សំអុល អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានកិត្តិយសសាខា កាក បាតក្រហមខេត្តស្ទឹងត្រែងនឹងឯកឧត្តមលូ រ៉ាមឹន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាៈ សកម្មភាពកាកបាតក្រហម គឺជាកាបង្ហាញអោយ ឃើញពីកំលំាងមនុស្សធម៌ដែលឈានមុខក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ប្រជា ពលរដ្ឋងាយរងគ្រោះ និងជនរងគ្រោះដោយមិនរើសអើងជាតិសាសន៍ធ្វីឡើយ ។
ឯកឧត្តម មានប្រសាសន៍បន្តថាៈ កាកបាតក្រហមខេត្តត្រូវតែពង្រឹង កំលាំងរបស់ខ្លួន និងអនុវត្តការងារមនុស្សធម៌អោយមានប្រសិទ្ធិភាព និងមាននិរន្តរភាព ហើយសកម្មភាពសង្រ្គោះក្នុងកិច្ចការ អនុវត្តន៍កិច្ចការសង្រ្គោះ ត្រូវធ្វើអោយចំទិសដៅ ពិសេសគឺអ្វីៗដែលត្រូវជួយអោយដល់ដៃជនរងគ្រោះពិត ប្រាកដ មិនត្រូវប្រកាន់នូវបក្សពួកនិយម នោះឡើយ ។ ស្របតាមចក្ខុវិស័យ របស់ចលនាកាកបាតក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិដែលបានដាក់ចេញនូវប្រធានបទ ” កម្លាំងមនុស្សធម៏ គោលការណ៏គ្រឹះក្នុងសកម្មភាព “ ដោយឆ្លុះបញ្ចំាង អំពី ការបំពេញតួនាទីដ៍មានសារៈសំខាន់ ទៅតាមបរិបទជាតិ អន្តរជាតិ ដើម្បីនឹងទទួលបានជោគជ័យថ្មីៗបន្ថែម ទៀត ក្នុងការបម្រើនូវ សកម្មភាពមនុស្សធម៌ និងដោយប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍គ្រឹះទំាង ៧របស់ ចលនាកាកបាតក្រហម អឌ្ឍចន្ទក្រហម និងទៅតាមវិស័យស្នូលទំាង ៤ នៃយុទ្ធសាស្រ្ត ២០១១- ២០២០ របស់កាកបាតក្រហមកម្ពុជា នោះគឺការគ្រប់គ្រងគ្រោះមហន្តរាយ ការអប់រំថែទំា សុខភាពតាមសហគមន៍ ការលើកកំពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហឹង្សា និងការ អភិវឌ្ឍស្ថាប័ន អភិវឌ្ឍធនធាន ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកាតបន្ថយភាពក្រីក្រ និងជួយដល់ជន រងគ្រោះ និង ជនងាយរងគ្រោះនៅគ្រប់ទីកន្លែងក្នុងគ្រប់កាលៈទេសៈ “ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាតក្រហមកម្ពុជា”” រួមកំលំាងគ្នាដើម្បីមនស្សធម៌”និង”វប្បធម៌ចែករំលែកចាប់ផ្តើមពីខ្ញុំ “
សូមបញ្ជាក់ថាៈ ក្នុងពិធីខួបលើកទី ១៥២ ទិវាពីភពលោកកាកបាតក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ កម្លាំងមនុស្សធម៏ គោលការណ៏គ្រឹះក្នុងសកម្មភាព “ នៅខេត្តស្ទឹងត្រែងនេះប្រមូលបានថវិកាពីសប្បុរសជននានា មានចំនួន៥៧,៧៣៥,០០០ រៀល និងប្រាក់ដុល្លាចំនួន ១៥,៨៨០-$ សំរាប់បំរើការងារមនុស្សធម៌ក្នុងការជួយ សង្រ្គោះប្រជាពលរដ្ឋ ពិសេសគឺត្រៀមបំរើអោយការងារសង្គ្រោះដោយសាគ្រោះមហន្តរាយផ្សេងៗរួមមានៈ ភ្លើងឆេះផ្ទះ ខ្យល់ព្យុះ រងគ្រោះដោយសារទឹកជំនន់នឹងរងគ្រោះផ្សេងៗ ផងដែរ ។