ពិធីប្រល់ និង ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស


ខេត្តសៀមរាប ៖ នាចុងសប្តាហ៍ថ្ងៃសុក្រទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យអង្គរខេត្តសៀមរាប មានធ្វើពិធីប្រគល់ និង ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ ញ៉ូនីវ័រស៊ីដាត អ៊ីមប្រេស​សារ៉ល ដឺកូស្តារីកា ជូនដល់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត  ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត  និងលោក ចាន់ ឃុង មេបញ្ជាការរងកង​រាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមរបស់ឯ.ឧបណ្ឌិតឧកញ៉ា សៀង ណាំ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​អង្គរ និង ជាអ្នកតំណាងរាស្ត្រខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់​លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និង សាស្ត្រាចារ្យ ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម​កម្ពុជាផងដែរ  ។

ក្នុងកិច្ចស្វាគមន៍នោះឯកឧត្តមបណ្ឌិតឧកញ៉ា សៀង ណាំ បានធ្វើការបញ្ជាក់ថាបុព្វហេតុនៃការសម្រេចផ្តល់ សញ្ញាបត្របណ្ឌិត​កិត្តិយស ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលមានស្នាដៃក្នុងការកសាងគុណសម្បត្តិជាច្រើន ក្នុង ការគ្រប់គ្រង អភិវឌ្ឍន៍ឲ្យមានការ​រីកចម្រើន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ  ស្ពាន លូ ប្រឡាយ  សាលា រៀន មណ្ឌលសុខភាព និង វត្តអារាមផងដែរ ។ ឯកឧត្តមបណ្ឌិតឧកញ៉ា ក៏មានសង្ឃឹមជឿជាក់ថា ឥស្សរជនទាំងបី រូប និង បន្តការកសាង អភិវឌ្ឍន៍សង្គម សំខាន់នៅលើទឹកដី​ប្រវត្តិសាស្ត្រសៀមរាបឲ្យកាន់តែមានភាពរីកចម្រើន។ ទាំងនេះក៏ក្រោមកិច្ចសហប្រតិបត្តិការគ្នាល្អ រវាងសាកលវិទ្យាល័យអង្គរ និង សាកលវិទ្យាល័យUNIVERSIDAT EMPRESARIAL DE COSTA RICAលើវិស័យអប់រំ ដើមី្បជម្រុញឲ្យការបណ្តុះបណ្តាលធនធាន មនុស្ស នៅ សាកលវិទ្យាល័យទាំងពីរ ឲ្យកាន់តែមានគុណភាព និង ប្រសិទ្ធិភាពខ្ពស់ ។

មានប្រសាសន៍នោះដែរ លោកបណ្ឌិត GEOGE   REIFF  ​សាក​ល​វិទ្យា​ធិ​ការ​នៃសាកលវិទ្យាល័យ UNIVERSIDAD EMPRESARIAL​​ DE COSTRA RICA   និង  ប្រសាសន៍របស់លោកបណ្ឌិត TRULY BRUSCH  បានបញ្ជាក់អំពីលក្ខ័ន្តក្នុង​ការវាយតម្លៃ ​ដើមី្បបុគ្គលទាំង៣រូប បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ដោយផ្អែកលើសេចក្តីយកចិត្តទុកដាក់ ទទួលខុសត្រូវ ក្នុងការបម្រែបម្រួលសង្គម ដើមី្បអភិវឌ្ឍន៍នៅខេត្តសៀមរាប ទើបគណៈកម្មការ នៃសាកលវិទ្យាល័យ UNIVERSIDAD EMPRESARIAL​​ DE COSTRA RICA   ប្រគល់នូវសញ្ញាបត្របណ្ឌិតកិត្តិយស ដើមី្បឲ្យសាកសមតាមគុណប្បការៈ ដែលបានលះ​បង់ និង ចូលរួមវិភាគទាន ក្នុងការដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍គ្រប់វិស័យក្នុងខេត្តសៀមរាប  ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ការប្រគល់សញ្ញាបត្រកិត្តិ​យ​ស​សម្រាប់រូបខ្ញុំ និង ឯកឧត្តមប្រធានក្រុមបឹក្សា​ខេត្តនាពេលនេះ ក៏សរបញ្ជាក់​ឲ្យឃើញ មិនត្រឹមតែការទទួលស្គាល់នូវកិច្ចខិតខំ ប្រឹងប្រែងរបស់ ថ្នាក់ដឹក​នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ជា​ការទទួលស្គាល់ផងដែរនូវ​កិច្ច​ប្រឹង​ប្រែង​រួមគ្នា របស់អាជ្ញាធរខេត្តទាំងមូល ក្រោមការដឹកនាំដ៏​ត្រឹម​ត្រូវ របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានខិត​ខំ​សម្រេចនូវលទ្ធផលជាផ្លែផ្កាក្នុង​ការ​ផ្តល់​នូវ​សុខសន្តិភាព សុខុមាល​ភា​ព​សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច​នៅកម្ពុជា ហើយបាន​រួមចំណែក​យ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និង​វឌ្ឍភាពក្នុងតំបន់ ​ទាំងផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង ​នយោបាយ ជាពិសេសជះ​ឥទ្ធិពល​យ៉ាងខ្លាំង ដល់ភាពរីកចម្រើន​របស់ប្រជាពលរដ្ឋ ខេត្តសៀមរាប។  ក្នុងនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានលើកឡើងនូវសមទ្ធិផលជាច្រើន សម្រាប់​អភិវឌ្ឍន៍ខេត្តសៀមរាប ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមផងដែរ ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា ការប្រគល់សញ្ញា​បត្របណ្ឌិតកិត្តិយសនេះ ជាការបង្ហាញពី ភារកិច្ចបច្ចុប្បន្ន និងទៅអនាគត ដែលអាជ្ញាធរខេត្ត ត្រូវបន្តប្រឹងប្រែង ដឹកនាំអនុវត្តឲ្យ​បានជោគជ័យ នូវកិច្ចអភិវឌ្ឍខេត្ត ប្រកបដោយនិរន្តរភាព ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការប្តេជ្ញាចិត្ត ក្នុងការដឹកនាំអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែ មានភាពរីកចម្រើន ដោយត្រូវធ្វើការពង្រឹង ពង្រីកបន្ថែម នូវបណ្តាសមទ្ធិផលដែលអាជ្ញាធរខេត្តសម្រេចបានកន្លងមក ដើមី្បភាពរុងរឿងរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ប្រកបដោយចីរភាព ។ ក្នុង​ន័យ​នេះយើងក៏​​មានមោទនភាព ដោយ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ទទួលជ័យ​លាភី​ថ្មីមួយទៀត គឺ ”កម្ពុជា​​ជាគោលដៅទេសចរណ៍​ដ៏ល្អបំផុត​លើ​ពិភ​ពលោក” ដែល​ផ្តល់​ដោយ​ក្រុម​ប្រឹក្សាទេសចរណ៍ និង​ពាណិ​ជ្ជ​កម្មអ៊ឺរ៉ុប និងប្រកាសជា​ផ្លូវការ​ថា “កម្ពុជាជាគោលដៅ​ទេសចរណ៍​វប្បធម៌​ពេញ​និយម​ឆ្នាំ២០១៦” ក្នុង​នោះ ក៏ជាមោទន​ភាពសម្រាប់​ខេត្តប្រវត្តិសាស្ត្រសៀមរាបផងដែរ ដែល​ប្រាសា​ទ​​អង្គរវត្ត​ ត្រូវបាន​ជាប់​ចំណាត់​ថ្នាក់ជាគោលដៅ​ទេសចរណ៍មួយ ដ៏ល្អ​ប្រណិត​បំផុតនៅ​ក្នុងតំបន់​អាស៊ីសម្រាប់ឆ្នាំ២០១៦ ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ផងដែរ ពីការរួមចំណែក​របស់សាកលវិទ្យាល័យ UNIVERSIDAD EMPRESARIAL​​ DE COSTRA RICA   ដែលជាដៃគូ បានកំពុងដើរតួនាទី ក្នុងការបណ្តុះ​បណ្តាលធនធានមនុស្ស កសាងសមត្ថភាពជូនមន្ត្រីរាជការ និសិ្សត និង សាធារណជនទូទៅសម្រាប់ខេត្តសៀមរាប  ស្របពេល​នឹងកំណើនសេដ្ឋកិច្ច ទំហំទីផ្សារការងារ និង សក្តានុពលដទៃទៀតកំពុងរីកលូតលាស់ក្នុងសង្គមជាតិ ។ ម៉្យាងទៀតសមទ្ធិផល​ទាំងឡាយ ក៏កើតចេញពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើមី្ប​អភិវឌ្ឍន៍ខេត្តសៀមរាប ក្នុងគោលដៅមានភាពស្រស់ស្អាត ដើមី្បទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលជាខេត្តគោលដៅ​របស់ភ្ញៀវទេសចរណ៍ លើពិភពលោកទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ

290 291 292 293 294 295 297 298 299 300 301 302 303 304 305 306 307 308 309296