ពិធីបើកការដ្ឋានជួសជុលផ្លូវចូលផ្សារដើមក្រឡាញ់


ខេត្តសៀមរាប ៖ ផ្លូវមួយខ្សែ​ប្រវែង ១ពាន់៧២៥ម៉ែត្រ មានទទឹង ៩ម៉ែត្រ​ស្ថាបនាចាក់កៅស៊ូពីរជាន់ (DBST)  រួមទាំងធ្វើការ រៀបចំ​ដាក់ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ១ខ្សែ និង លូកាត់ទទឹងផ្លូវ ២០កន្លែង ក្រោមគម្រោងថវិកា របស់សាលា ខេត្ត សៀមរាប ប្រចាំឆ្នាំ​២០១៧ ដែលតភ្ជាប់ពីផ្លូវកូម៉ៃ ទីភ្ជាប់ផ្លូវមិត្តភាពកម្ពុជា កូរ៉េ ស្ថិតនៅភូមិទកិ្សណ សង្កាត់ គោកចក ក្រុង ខេត្តសៀមរាប ត្រូវបាន​សម្ពោធបើកការដ្ឋានជួសជុល កាលពីចុងសប្តាហ៍ថ្ងៃ សៅរិ៍ ទី ១២ ខែ វិច្ឆិកា ឆ្នាំ២០១៦ ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯ.ឧបណ្ឌិត នូ ផល្លា ប្រធានក្រុម ប្រឹក្សាខេត្ត  ដោយមានការអញ្ជើញចូលរួមពីសំណាក់​ឯកឧត្តម លោកជំទាវ ជាសមាជិក ក្រុមប្រឹក្សាខេត្ត គណៈអភិ បាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ចៅសង្កាត់ រួមទាំង​ប្រជាពលរដ្ឋ ផងដែរ ។

តាមការបញ្ជាក់របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ផ្លូវចូល ផ្សារដើមក្រឡាញ់ ជា​ផ្លូវមេមួយ ក្នុងចំណោមផ្លូវមេក្នុងក្រុងសៀមរាប ។ ម៉្យាងទៀតកំណាត់ផ្លូវនេះ ក៏ជាផែនការ គម្រោងឆ្នាំ២០១៧ របស់សាលាខេត្ត​សៀមរាប  ហើយគម្រោងជាច្រើនក្នុងក្រុង នឹងធ្វើការបើកការដ្ឋាន ជាបន្តបន្ទាប់ ផងដែរ ។ លោកបានឲ្យដឹងទៀតថា កំណាត់ផ្លូវ​នេះលាតសន្ធឹងពីផ្លូវកូម៉ៃ ក្រោយមន្ទីរពេទ្យគន្ធបុប្ផា ទៅដល់កំណាត់ ផ្លូវចយការខាងលិច មានប្រវែង ១ពាន់៧២៥ម៉ែត្រ ទទឹង៩ ម៉ែត្រ រួមទាំងធ្វើចញ្ចើមផ្លូវ និង សាង សង់លូកាត់ផ្លូវប្រវែង ១ពាន់៧២៥ម៉ែត្រ និង ដាក់លូឆ្លងកាត់ផ្លូវ ដោយធ្វើការចាក់កៅស៊ូពីរ​ជាន់ (DBST)  រួមទាំងធ្វើការដាក់បង្គោលភ្លើង បំភ្លឺផ្លូវពេលរាត្រីទៀតផង ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងអំពីគម្រោងជា ច្រើន របស់សាលាខេត្ត​សៀមរាប ក្នុងការជួសជុល និង ស្ថាបនាផ្លូវនៅក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប ជាប្រភេទ ផ្លូវចាក់ បេតុង ផ្លូវចាក់កៅស៊ូ (DBST) ឬ ចាប់បេទីមផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងនូវអនុសាសន៍ល្អៗមួយចំនួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវ ពីការគិតគូរខ្ពស់ ប្រកបដោយចក្ខុវិស័យ ដើមី្បវឌ្ឍន​ភាព​សង្គម កំណើនសេដ្ឋកិច្ច និង អភិវឌ្ឍន៍លើគ្រប់វិស័យ ។ សំខាន់ដោយខេត្តសៀមរាប ជាខេត្តនៃគោលដៅរបស់ភ្ញៀវទេសចរ​នៅលើពិភពលោកចូលមកទស្សនាកម្សាន្ត។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថាពិធីសម្ភោធបើកការដ្ឋានជួស​ជុល ផ្លូវមួយខែ្សនេះ  ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្តរបស់ខេត្ត ក្នុងស្ថានភាព​បច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និង ការកើនឡើងចរាចរណ៍យ៉ាងគំហុក ព្រមទាំងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និង ជួយសម្រួល ការកកស្ទះចរាចរណ៍​ដឹកជញ្ជូន ព្រមទាំងលើកនូវសោភណ្ឌភាពក្រុងឲ្យស្រស់ត្រកាលទៀតផង ។  ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានសុំការអាព្យា​ស្រ័យពី ប្រជាពលរដ្ឋផងដែរ អំពីភាពយឺតយ៉ាវក្នុងការជួសជុល ស្ថាបនាផ្លូវនេះ ដោយផ្លូវផ្សារដើមក្រឡាញ់នេះ មានអាទិភាព ណាស់ក្នុងឆ្នាំ២០១៧ ។ ដូច្នេះហើយទើបអាជ្ញាធរ ខេត្តបានជម្រុញឲ្យមន្ទីរជំនាញ ធ្វើការជម្រុញក្នុងការជួសជុល ដោយធ្វើការ​ចាក់ក្រាលកៅស៊ូប្រភេទ (DBST) និង ដាក់ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងដាក់ភ្លើងបំភ្លឺជាសាធារណៈ តាម ដងផ្លូវនេះផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បាន សំណូមពរ និង ការអាព្យាស្រ័យចំពោះប្រជាពលរដ្ឋមានលំនៅដ្ឋាន នៅ តាមដងផ្លូវនេះ នៅពេលការ​ស្ថាបនា ជួស ជុលផ្លូវរបស់ក្រុមវិស្វកម្ម តែងមានការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន អំពីសុខភាព អនាម័យ ។ ក៏ប៉ុន្តែនៅ ពេលផ្លូវនេះរួចរាល់ហើយនោះ ផ្លូវនេះនឹងជួយសម្រួលដល់ភាពកកស្ទះចរាចរណ៍ ព្រមទាំងបានលើកនូវ សោភណ្ឌភាពក្រុង​បុរាណយើងទៀតផង ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកនូវ អនុសាសន៍របស់ប្រមុខ រាជរដ្ឋាភិបាល ចំពោះបញ្ហាការ​យកដីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធ និង សាងសង់លំនៅដ្ឋាន នោះរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យរស់នៅទីនោះ​ឡើយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង នូវសោ ភណ្ឌ បង្កភាព អាណាធិបតេយ្យ និង បង្កអសន្តិសុខទៀតផង ។ ម៉្យាងទៀតសូម​បងប្អូនត្រូវចូលរួមសហការជាមួយ អាជ្ញាធរ មន្ត្រី ជំនាញ ក្នុងការស្ថាបនាជួសជុលនេះ ដើមី្បបម្រើដល់ផលប្រយោជន៍សង្គមជាតិ​យើងទាំងអស់គ្នា ។ ឯកឧត្តម បណ្ឌិតក៏បានលើកផងដែរ ចំពោះបញ្ហាបណ្តាញខ្សែភ្លើង ខ្សែទូរស័ព្ទ ដែលបានឆ្លងកាត់លើដងផ្លូវ ដែលគ្មាន សណ្តាប់ធ្នាប់នោះ សូមឲ្យម្ចាស់ ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការរុះរើជាបន្ទាន់ អាជ្ញាធរខេត្ត មិនអនុញ្ញាត ឲ្យដាក់ ឆ្លងកាត់ដងផ្លូវតទៅទៀតឡើយ  បើមិនដូច្នោះទេ អាជ្ញាធរខេត្ត ក្រុង នឹងធ្វើការកាត់ផ្តាច់ ដោយមិនបានទទួល ខុសត្រូវ ឡើយ   ៕

310 311 312 313 314 315 316 317 319 320 321 322