ខេត្តសៀមរាប ៖ រាត្រីថ្ងៃ១៥កើត ខែ កត្តិក ឆ្នាំ វក អដ្ឋស័ក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នៅក្រុងបុរាណប្រវត្តិសាស្ត្រសៀមរាបអង្គរនាឆ្នាំនេះ អាជ្ញាធរខេត្ត ក្រុង និង មន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្ត និង ការចូលរួមរបស់បណ្តាមន្ទីរ អង្គភាព និង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានរៀបចំប្រារព្ធពិធី អកអំបុក សំពះព្រះខែ ក្នុងការបង្ហាញនៅចំពោះសាធារណមតិជាតិ អន្តរជាតិ អំពីភាពសម្បូរបែបខាង វិស័យវប្បធម៌ អរីយធម៌របស់ខ្មែរ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញកម្ពុជា កំពុងស្ថិតក្នុងសន្តិភាព សុខដុមរមនា ពេញលេញនៅទូទាំងប្រទេស ។ ពិធីនេះបានប្រារព្ធធ្វើនៅបរិវេណសួនច្បារមហា សណ្ឋាអង្គរខេត្តសៀមរាប ក្រោមវត្តមានរបស់ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯ.ឧបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជា្ញធរ ក្រុង និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
មានប្រសាសន៍ក្នុងពិធីសំពះព្រះខែ អកបំបុកនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានឲ្យដឹងផងដែរថា តាមរយៈ របាយការណ៍របស់ស្នងការនគរបាលខេត្ត និង មន្ទីរទេសចរណ៍ខេត្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃនៅលើទឹកដីខេត្តសៀមរាបនេះ មានភ្ញៀវជាតិ អន្តរជាតិ ប្រមាណជាង ១២ម៉ឺននាក់ដែលបានចូលរួមទស្សនា ក្នុងនោះភ្ញៀវទេសចរប្រមាណ ៣ម៉ឺននាក់ផងដែ ។ ឯកឧត្តម បណ្ឌិតក៏បានលើកផងដែរ អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺធានាបាននូវសុវត្ថិភាពល្អ ជូនដល់បង ប្អូនប្រជាពលរដ្ឋ ដែលចូលរួមពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ព្រម ទាំងដោយបានចូលរួមក្នុងការរក្សានូវអនាម័យ បរិស្ថានទៀតផង ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូស បញ្ជាក់ថា ទាំងនេះដោយបងប្អូនយើង បានកាន់តែយល់ច្បាស់អំពីបញ្ហាដែលនៅជុំវិញខ្លួនរបស់ពួកគាត់ ដោយមាន ស្មារតី ក្នុងការយកចិត្តទុកដាក់ លើកស្ទួយនូវទីក្រុងប្រវត្តិសាស្ត្រអង្គរ ឲ្យកាន់តែមានសោភណ្ឌភាពល្អទ្វេរឡើងថែម ទៀត ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ។ ដូច្នេះហើយទើបខេត្តយើង រៀបចំឲ្យត្រូវទៅតាមការប្រណាំងទូកនៅទីក្រុងភ្នំពេញ ដើមី្បងាយស្រួលដល់បងប្អូនជាមន្ត្រីរាជការដែលបានឈប់ សម្រាក់នៅថ្ងៃបុណ្យប្រពៃណី បានអញ្ជើញចូលរួមមកពីបណ្តាខេត្តនានា ក៏ដូចជាភ្ញៀវទេសចរផងដែរ ។
ពិធីបុណ្យនេះបានចាប់ផ្តើមដំណើរ ការទៅតាមកម្មវិធីកំណត់ពីម៉ោង២០ រហូតដល់រំលង អាធ្រាត ដោយមានការគោរពទៅតាមកាលវេលានៃដំណើរយាងចររបស់ព្រះច័ន្ទ និង គោរពទៅតាមកាលកំណត់ក្បួនខ្នាតគម្ពីរដីកា ដែល ប្រជាពលរដ្ឋខ្មែរ យើងគោរពប្រតិបត្តិទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ប្រសិទ្ធិពិធីការជាលម្តាប់លម្តោយតរៀងមក ។ ពិធីបុណ្យបានប្រព្រឹទ្ធទៅ មិនត្រឹមតែបានបង្ហាញចំពោះសាធារណមតិជាតិ អន្តរជាតិឲ្យឃើញ អំពីភាពសម្បូរបែបខាង វិស័យវប្បធម៌ អរីយធម៌ របស់ខ្មែរប៉ុណ្ណោះទេ តែជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញថាកម្ពុជាបានកំពុងស្ថិតក្នុងសន្តិភាព សុខដុមរមនាយ៉ាងពេញលេញទូទាំងប្រទេស ពិធីសំពះព្រះខែ អកអំបុក គឺ ជាពិធីបុណ្យដែលមានចារឹកនៅក្នុងគម្ពីបរម័តទិព្ធនី អត្ថកថា ចរិយាបិតដ និយាយអំពីការឧទ្ទិស្នាន ឧបោសថសីល របស់ព្រះបរមពោធិសាត ក្នុងជាតិកំណើតជា សត្វទន្សាយ មានព្រះនាមសសបណ្ឌិត ដើមី្បបំពេញពោធិសម្ពា ជាទានបរិម័តបារមី ឲ្យបានត្រាស់ជាព្រះពុទ្ធ ។ តាំងពីបុរាណកាលមក ពិធីសំពះព្រះខែ អកអំបុក ខ្មែរយើងមានទម្លាប់ប្រារព្ធធ្វើនៅតាមទីវត្ត អារាម ឬ នៅតាមភូមិ និងគេហដ្ឋានរៀងៗខ្លួន មិនដូច្នោះសោត គេអាចជួបជុំគ្នាធ្វើឡើង នៅតាមទីសាធារណៈណា មួយក៏បានផងដែរ ។ តាំងពីបុរាណកាលមកការប្រារព្ធពិធីនេះ ត្រូវបានរៀបចំ គ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញី នំចំណី ផ្លែឈើ សម្ខាន់ផ្លែដូវខ្ចី និង ចេកទុំ ហើយចំពោះអំបុកវិញ ខ្មែរយើងពីបូរាណមក ពេលជួបជុំគ្នាប្រារព្ធ គឺត្រូវបាននាំមកជាមួយត្បាល់បុក អង្រែ និង ស្រូវទុំថ្មីៗ មកលីញដាល់អំបុក នៅនឹងកន្លែងប្រារព្ធពិធី ដើមី្បធ្វើឲ្យឱកាសនោះមានភាពសប្បាយរីករាយក្រៃលែង ។ ក្រោយពេលដាល់អំបុក បានហើយគេយកអំបុកនោះទៅចាក់ធាជាពុំនូក នៅមុខរានសក្ការៈបូជា និង នាំគ្នាបូជ្ញាទៀនធូក ឧទ្ទិសសុំសេចចក្តីសុខសប្បាយ សុំការរីកចម្រើន នូវភោគផលនៅបណ្តាឆ្នាំខាងមុខ ព្រមទាំងបួងសួងផ្សងនូវទឹកភ្លៀង ដែលបុរាណកាលឲ្យឈ្មោះថា (ពិធីសំពះព្រះខែ ) ។ ក្នុងរាត្រីនោះដែរក៏មានការសម្តែងនូវសិល្បះ របាំបុរាណ ការប្រឡងយុវប្រពៃណីពិធីការប្រចាំរដ្ឋបាលខេត្តសៀមរាប ដោយជ្រើស រើសបានបេក្ខជនប្រុស ស្រីចំនួន១២រូបនិង បម្រុង០២រូប ក្នុងនោះមានបេក្ខជនឆ្នើម ចំនួន០២រូប ត្រូវបានទទួល រង្វាន់ម៉ូតូហុងដា ម្នាក់ៗ០១គ្រឿង ។
ក្រោយពីពិធីសម្រកទៀនបង្វឹលផ្សងទឹកភ្លៀងរួចមក គណៈអធិបតី ភ្ញៀវកិត្តិយស និង បងប្អូនប្រជា ពលរដ្ឋដែលបានចូលរួមក្នុងពិធី បាននាំគ្នាធ្វើការដង្ហែរប្រទីបសំពៅជ័យ និង កន្ទោង ទៅបណ្តែតក្នុងទឹកស្ទឹសៀមរាប ដើមី្ប ឧទ្ទិស និង សុំសម្មាលាទោស ដល់ព្រះគង្គារ ដែលផ្តល់ដល់មនុស្សលោក សត្វ បានយក ទៅប្រើប្រាស់ ផឹក មួជ និង ស្រោចស្រពដំណាំកសិកម្ម ដល់ប្រជាកសិករក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ៕ អត្ថបទ ម៉ី សុខារិទ្ធ