ខេត្តសៀមរាប ៖ នៅសណ្ឋាគារអង្គរអ៊ឹមព្រេស ខេត្តសៀមរាប មានបើកសន្និសីទកៅស៊ូអន្តរជាតិ ២០១៦ ស្តីពី ចិរភាព នៃឧស្សាហកម្មកៅស៊ូធម្មជាតិ បញ្ហាការប្រឈម និង កាលានុវត្តភាព ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានភ្ញៀវជាតិ អន្តរជាតិដែលជាតំណាងសមាគមកៅស៊ូ ក្រុមហ៊ុនចម្ការកៅស៊ូពា ណិជ្ជករ វិនិយោគិន ផលិតផលកៅស៊ូ មកពីបណ្តាប្រទេសផលិតកៅស៊ូចំនួន ១៨ប្រទេសចូលរួម។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាន បញ្ជាក់ថា អង្គសន្និសីទនេះមានសារៈសំខាន់ សម្រាប់បងប្អូនប្រជាកសិករគ្រប់បណ្តាប្រទេស នៃឧស្សាហកម្ម កៅស៊ូធម្មជាតិ ។ ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរថា ក្រៅពីកំណើននៃភ្ញៀវទេសចរណ៍ក្នុងខេត្តប្រវត្តិសាស្ត្រ មួយនេះ ក៏មានធ្វើការដាំដុះដំណាំកៅស៊ូ ចំនួន ៩ពាន់៧៨៧ហិចតា តែដោយតម្លៃទីផ្សារកៅស៊ូក្នុងស្រុក និង អន្តរជាតិ មានការធ្លាក់ក្នុងការនាំចេញ ធ្វើឲ្យដំណាំកៅស៊ូនៅខេត្តសៀមរាប ព្រមទាំងពុំមានការលើកទឹកចិត្ត ក្នុងការអភិវឌ្ឍន៍ទៀតផង ។ ម៉្យាងទៀតអង្គសន្និសីទនេះ ក៏បានផ្តល់ឱកាសដល់សហគ្រិនកៅស៊ូក្នុងខេត្ត បាន ចូលរួមផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យាថ្មីថែមទៀត ក្នុងការសិក្សាស្រាវជ្រាវបច្ចេកទេសវ័យក្មេង ដែលជាគន្លឹះ សម្រាប់ការអភិវឌ្ឍនូវរបបគម្ហើញថ្មី ឲ្យមានការរីកចម្រើនទាំងបរិមាណ និង គុណភាព ។
បន្ទាប់ពីលោកបណ្ឌិត អាបឌុល អាស៊ីល កាឌីរ អគ្គលេខាធិការក្រុមប្រឹក្សាស្រាវជ្រាវ និង អភិវឌ្ឍន៍ កៅស៊ូអន្តរជាតិរួចមក ឯកឧត្តម វេង សាខុន ក៏បានមានប្រសាសន៍លើកឡើងដោយបានបញ្ជាក់ថា អង្គសន្និសីទ នេះពិតជាបានបង្ហាញនូវឆន្ទះរួមគ្នា ក្នុងការពិនិត្យមើលសក្តានុពលនៃវិស័យកៅស៊ូ កាលានុវត្តភាពនៃការធ្វើ ពាណិជ្ជកម្មកៅស៊ូ ការផ្តល់ព័ត៌មានទៅវិញទៅមក រវាងបណ្តាប្រទេសប្រើប្រាស់កៅស៊ូធម្មជាតិ ការអភិវឌ្ឍន៍ ផ្នែកបច្ចេកទេស វិទ្យាសាស្ត្រ បទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមទាំងឡាយ ដែលកើតឡើងក្នុងបរិបទ នៃការ អភិវឌ្ឍន៍វិស័យកៅស៊ូ ដើមី្បរួមគ្នាដោះស្រាយប្រកបដោយនិរន្តរភាព ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីជីវប្រវត្តិនៃការកកើតនូវចំការកៅស៊ូលើទឹកដីកម្ពុជា ហើយត្រូវបានរងការបមផ្លិចបំផ្លាញដោយសាសង្គ្រាមស៊ី វិលនៅកម្ពុជា ហើយត្រូវបានស្តារឡើងវិញនៅឆ្នាំ១៩៨០ នូចម្ការកៅស៊ូចាស់ៗ ព្រមទាំងឈានដល់ធ្វើការ អវិនិយោអតីតចម្ការកៅស៊ូរដ្ឋទាំង៧ និង អភិវឌ្ឍន៍ដំណាំកៅស៊ូគ្រួសារផងដែរ ។ ម៉្យាងទៀតរដ្ឋបានផ្តល់ដីសម្ប ទានសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍន៍ដំណាំកៅស៊ូដល់វិនិយោគិនក្នុងស្រុក និង បរទេស ក្នុងគោលបំណងប្រែក្លាយកម្ពុជា ទៅជាប្រទេសផលិតករកៅស៊ូ មានសក្តានុពលក្នុងតំបន់ និង ជាប្រទេសផ្គត់ផ្គង់ផលិតផលកៅស៊ូ ទៅក្នុងទីផ្សារអន្តរជាតិ។ ឯកឧត្តម វេង សាខុន ក៏បានលើកឡើងថា ដំណាំកៅស៊ូ ជាប្រភេទ (មាស ស) ដែល រដ្ឋាភិបាល បានយកចិត្តទុកដាក់បន្ទាប់ពីផលិតកម្ម ស្រូវ អង្ករ ។ ដំណាំកៅស៊ូមានសារៈសំខាន់ ផ្តល់ផល ប្រយោជន៍ជាច្រើនដល់សង្គមសេដ្ឋកិច្ចជាតិ ដែលជាចក្ខុវិស័យរយៈពេលវែងសម្រាប់វិស័យកៅស៊ូ ហើយបាន ចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និង ការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ប្រកបដោយនិរន្តរ ភាព និង បង្កើនជាគម្របបៃតង ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និង ការបម្រែបម្រួលអាកាសធាតុ ដែលជា បញ្ហាសំខាន់ក្នុងបរិបទ នៃសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ ។ ឯកឧត្តមក៏បានបន្តទៀតថា វិស័យ កៅស៊ូធម្មជាតិនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានទទួលរងវិបត្តិមួយដ៏ធ្ងន់ធ្ងរ ដោយតម្លៃទីផ្សារកៅស៊ូលើទី ផ្សារជាតិ អន្តរជាតិមានការធ្លាក់ចុះ រយៈពេល៨ឆ្នាំចុងក្រោយនេះ ។ ដើមី្បឲ្យការអភិវឌ្ឍន៍កៅស៊ូប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពនិងមាននិរន្តរភាពនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់អង្គ សន្និសីទទាំងមូល សម្រាប់ធ្វើជាទុនក្នុងកិច្ចពិភាក្សា ដើមី្បទទួលបាននូវគំនិតល្អសម្រាប់យកទៅអនុវត្តបន្ត ។ ម៉្យាងទៀតអង្គសន្និសីទកៅស៊ូអន្តរជាតិនេះ នឹងបានផ្តល់នូវជម្រើសជាច្រើន ក្នុងការដោះស្រាយ និង មាន ប្រសិទ្ធភាព កាលានុវត្តភាព នៃផលិតកម្មកៅស៊ូ និង បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យកៅស៊ូ ដើមី្បទទួលបានទំនុកចិត្តឡើងវិញពីអតិថិជនអន្តរជាតិ ។ ឯកឧត្តមក៏មានសង្ឃឹមថា អង្គសន្និសីទនេះ និង ដំណើរការប្រព្រឹត្តទៅប្រកបដោយជោគជ័យ តាមកម្មវិធីដែលបានគ្រោងទុក ៕ អត្ថបទ ម៉ី សុខារិទ្ធ