វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តគោលដៅទី២


រដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី២ ឆ្នាំ២០១៥ របស់ខ្លួនក្នុងគោលដៅទី២ ដែលមានស្រុកចំនួន ៣ រួមមានស្រុកបន្ទាយស្រី ស្រុកអង្គរជុំ និងស្រុកវ៉ារិន។ វេទិការនេះដែរ ប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅស្រុកបន្ទាយស្រី ក្រោមអធិបតីភាពឯកឧត្តម នូ ផល្លា ប្រធានក្រុម ្របឹក្សាខេត្ត ឯកឧត្តម សិុន រុន អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត ឯកត្តម មីុ ម៉ារ៉ាឌី តំណាងអាជ្ញាធរអប្សរា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋចំនួន ៣ស្រុកចូលរួមសរុប ៥៧៣នាក់។ អង្គវេទិកានេះ ឯកឧត្តម នូ ផល្លា បានថ្លែងសុន្ទរកថាបើក និងបានណែនាំដល់អង្គវេទិកាអំពីការលើកឡើងនូវសំណួរ សំណូមពរ និងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋដែលកើតឡើងនៅមូលដ្ឋានថា យើងត្រូវលើកឡើងអោយចំបញ្ហា និងបញ្ជាក់ពីទីតាំង នៃបញ្ហ ដើម្បីអោយវាគ្មិនធ្វើការឆ្លើយបំភ្លឺអោយចំគោលដៅ ម្យ៉ាងទៀតយើងត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់វេទិកា ដើម្បីជៀសវាងនូវបាតុភាពមិនល្អដល់វេទិកា។ អង្គវេទិកាបានធ្វើការផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង តួនាទី ភារកិច្ច និងសិទ្ធអំណាចរបស់ក្រុមប្រឹក្សា ទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិចជ២០១៥ ២០១៩ និងសមទិផល និងបញ្ហាប្រឈមក្នុងឆ្នាំ២០១៥។ ក្រោយពីផ្សព្វផ្សាយនូវខ្លឹមសារខាងលើ អង្គវេទិកា ក៏បានអនុញ្ញាតអោយបងប្អូនប្រជពលរដ្ឋលើកឡើងនូវសំណួរ សំណូមពរ និងក្តីកង្វល់ផ្ទាល់មាត់ចំនួន ១៦សំណួរ សំណូមពរ និងសំណួរជាលាយលក្ខអក្សចំនួន ២៥សំណួរ ជាមួយនឹងសំណួរផ្ទាល់មាត់ត្រូវបានវាគ្មិនឆ្លើយបំភ្លឺនៅនឹងកន្លែងទាំងអស់ ចំពោះសំណួរជាលាយលក្ខអក្សក្រុមការងារនឹងរៀបចំកិច្ចប្រជុំជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការពិភាក្សា និងដោះស្រាយរួចនឹងធ្វើការឆ្លើយតបជាលាយលក្ខអក្ស ហើយក្រុមការងារនឹងធ្វើការផ្សព្វផ្សាយដល់មូលដ្ឋានដែលមានបញ្ហា។ អង្គវេទិការបានបញ្ចប់នៅវេលាម៉ោង១១ៈ៤៥នាទី។

image image image image image image image image image image image image image image