គណបក្សប្រជាជន ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃមហាសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជា ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជន កម្ពុជាខេត្ត និង ជាអភិបាលនៃគណៈ អភិបាលខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សតាមបណ្តាខេត្ត ក្រុង ស្រុកចូលរួមសរុប ១២៤នាក់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នៅទីស្នាក់ការគណៈកមំាធិការបក្សខេត្ត។