ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តចុះត្រួតពិនិត្យសួនច្បា និងចំណតរថយន្ត


ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាបអមដោយលោក លី សំរិទ្ធ អភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធបានចុះពិនិត្យមើលទីតាំងសម្រាប់ការរៀបចំសួនច្បារ និងចំណតរថយន្តពេលរាត្រី នៅអតីតស្ថានីយ៍ចិញ្ចឹមក្រពើស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងក្រុង ហើយក៏នឹងបង្កើតកន្លែងលំហែរកាយ និងកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៍ផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម អភិបាលខេត្តក៏បានត្រួតពិនិត្យតាមប្រឡាយរំដោះទឹកកខ្វក់ក្នុងក្រុងដើម្បីសម្រួលចរន្តទឹកហូរឲ្យបានលឿន និង បញ្ជៀសការស្ទះចរន្តទឹកភ្លៀងក្នុងរដូវវស្សា។ ជាមួយគ្នានេះ ឯកឧត្តម ឃឹម ប៊ុងសុង អភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមមាត់ប្រឡាយ សូមចូលរួមក្នុងការថែរក្សា ការពារកុំឲ្យមានកាកសំណល់ ឬសំរាមធ្លាក់ចូលទៅក្នុងប្រឡាយ ដែលនាំឲ្យមានការកកស្ទះចរន្តទឹកហូរ ធ្វើអោយលិចទីក្រុងទេសចរណ៍របស់យើង៕

image image image image