ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធបានចុះត្រួតពិនិត្យស្ថានភាពផ្លូវក្នុងក្រុងសៀមរាប ដែលទទួលរងការខូចខាតដើមី្បរៀបចំធ្វើគម្រោងជួសជុល និងធ្វើការស្ថាបនា ក្នុងនោះរួមមាន ៖ ពង្រីកផ្លូវចាប់ពីផ្លូវបំបែករង្វង់មូលនាគ ( រង្វង់មូលផ្សារចាស់ ) ឆ្ពោះទៅស្ថានីយ៍ចម្រោះទឹកស្អុយ ក្នុងសង្កាត់សំបួរ និងធ្វើការស្ថាបនាផ្លូវថ្មី ១ ខ្សែ ភ្ជាប់ពីផ្លូវ៣០ម៉ែត្រទៅតភ្ជាប់ផ្លូវចូលទៅសាលាក្រុងសៀមរាប និងធ្វើការជួសជុលផ្លូវមុខផ្សារដើមក្រឡាញ់ ទៅផ្លូវមន្ទីរពេទ្យគុន្ធបុប្ជា ជ័យវរ្ម័នទី៧, ផ្លូវអភិរក្សដ្ឋានអង្គរ ចាប់ពីមុខពេទ្យគុន្ធបុបា រហូតដល់ស្ពាន់វត្តព្រះឥន្ទកោសី ព្រមទាំងធ្វើការពង្រីកផ្លូវអមសងខាងដងស្ទឹងមានទទឹង ៩ ម៉ែត្រ ចាប់ពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍ទៅដល់ស្ពាននាគ ព្រមទាំងសាងសង់ស្ពានបេតុងចំនួន ២ នៅចំណុចស្ពានព្រះរាជដំណាក់ និងវត្តពោធិ៍លង្កា ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ។