ឯកឧត្តម សួន លន់ សមាជិកព្រឹទ្ធសភាអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់


នៅស្នាក់ការគណបក្សស្រុកបន្ទាយស្រី នាថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៦ បានបើក
ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ ក្រោមអធិបតីភាពឯកឧត្តម សួន​ លន់​ សមាជិកព្រឹទ្ធសភា និងមានការចូលរួមពីឯកឧត្តម សុខ​ សាន្ត អនុប្រធានក្រុមការងារកងពលធំលេខ២ចុះជួយស្រុក និងអស់លោក លោកស្រី ដែលជាអនុប្រធាន សមាជិកក្រុមការងារខត្តចុះជួយស្រុកបន្ទាយស្រី​ និងលោក លោកស្រីដែលជាប្រធានគណបក្សភូមិ ឃុំអញ្ជើញចូលរួមសរុប ១៤៨នាក់ ស្រី ១៦នាក់។ ជាមួយគ្នានេះដែរ ឯកឧត្តម សួន លន់ សមាជិកព្រឹទ្ធសភាមានមតិបើកក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះដោយអោយសមាជិក សមាជិកាព្យាយាមស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិន ហើយមានចំណុចណាដែលមិនទាន់ច្បាស់ និងមានចម្ងល់សូមលើកសំណួរឡើង ដើម្បីអោយវាគ្មិនរបស់យើងធ្វើការបកស្រាយបញ្ជាក់អោយបានច្បាស់។ បន្ទាប់ឯកឧត្តម សួន លន់ មានមតិបើករួចមក លោក​ ប៉ែន ប៊ុនរិទ្ធ​ បានធ្វើបទបង្ហាញអំពីជំនួយផ្នែកច្បាប់​ ដល់សមាជិកចូលរួមទាំងអស់ ហើយសមាជិកក៏បានលើកឡើងនូវសំណួរមួយចំនួន និងមានការឆ្លើយតប និងពន្យល់យ៉ាងក្បោះក្បាយពីវាគ្មិនផងដែរ។

image image